វិស័យពាណិជ្ជកម្ម

ម៉ាកយីហោរបស់អាម៉េរិក ដែលរងការធ្វើពហិការនៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងខំប្រឹងប្រជែងគ្នាដើម្បីទទួលបានអតិថិជនឡើងវិញ


ប្រតិបត្តិករម៉ាកយីហោហាងអាហាររហ័សទាន់ចិត្ត (Fast Food) របស់អាម៉េរិក ដែលរកស៊ីនៅប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ដែលបានរងគ្រោះ ដោយការធ្វើពហិការពីសំណាក់ពលរដ្ឋឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដើម្បីប្រឆាំងប្រទេសអ៊ីស្រាអែល ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សានោះ ពេលនេះពួកគេកំពុងព្យាយាមកាត់បន្ថយការខាតបង់ តាមរយៈការខំប្រឹងទាក់ទាញអតិថិជនរបស់មកវិញ។
វិស័យពាណិជ្ជកម្ម
ដោយ

រយៈពេលជិតពីរឆ្នាំចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកចុងក្រោយទៅលើតំបន់ហ្គាហ្សា ក្រុមអ្នកប្រើប្រាស់នៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលភាគច្រើនគោរពសាសនាឥស្លាម បានបន្តមិនចូលទិញអាហារនៅហាងកាហ្វេ Starbucks, Pizza Hut, KFC និងម៉ាកយីហោផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

ពេលនេះ និន្នាការនៃពហិការនេះហាក់មានភាពចុះខ្សោយជាងមុន។ យ៉ាងណាមិញ អតិថិជនមួយចំនួនកំពុងត្រលប់ទៅទិញអាហារនៅហាង ដែលធ្លាប់រងគ្រោះ ដោយការធ្វើពហិការ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនរងផលប៉ះពាល់មួយចំនួន ក៏កំពុងស្ទុះងើបឡើងវិញដែរ។ ទោះជាយ៉ាងណា ម៉ាកយីហោរបស់អាម៉េរិក នៅតែជួបការលំបាកក្នុងទទួលបានអតិថិជនមកវិញដដែល ខណៈការធ្វើពហិការនេះ បានបើកឱកាសដល់ដៃគូប្រកួតប្រជែងក្នុងស្រុកផងដែរ ។

ដោយសារតែមានការធ្វើពហិការ ក្រុមហ៊ុនគ្រប់គ្រងហាងកាហ្វេ Starbucks នៅម៉ាឡេស៊ី បានខាតបង់ប្រហែល ៩លានដុល្លារ កាលពីត្រីមាសទី១ ឆ្នាំ២០២៥។ ហើយមិនមែនតែ Starbucks ទេដែលខាត យីហោផ្សេងៗទៀត ដូចជា KFC, Pizza Hut និង McDonald ដែលមានប្រតិបត្តិការនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ខាតបង់រាប់លានដុល្លារផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើយោធារបស់ថៃ កំពុងប្រុងជើងការ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ឬយ៉ាងណា?

យោធាថៃ នៅពេលនេះកំពុងមានប្រជាប្រិយភាព និងឥទ្ធិពលកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេស បន្ទាប់ពីបានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ដែនអធិបតេយ្យភាពរបស់…

ក្រុមហ៊ុនចិន កំពុងពង្រីកប្រតិបត្តិការនៅឥណ្ឌូនេស៊ី ដើម្បីគេចពន្ធគយ របស់អាម៉េរិក

ពេលនេះបណ្ដាក្រុមហ៊ុនចិន កាន់តែច្រើន កំពុងសម្រុកចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជៀសការងនូវពន្ធគយបដិការខ្ពស់របស់សហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ