អត្ថបទពាណិជ្ជកម្ម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ


រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។
បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ
ដោយ
អំពី Angkor Milk

ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង ៥០ លានដុល្លារ ហើយក៏កំពុងតែស្វែងរក​ឱកាស​បណ្តាក់ទុន​លើវិស័យដទៃទៀត ដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដី​ប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ​ដ៏ធំបំផុតនៅ​ព្រះរាជាណាចក្រ​កម្ពុជា។ គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០នាក់បន្ថែមទៀត ហើយ​សង្ឃឹមថា សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុន​បានអភិវឌ្ឍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។

ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់​ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបាន​ការគាំទ្រខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះ​គោខាប់​ត្រូវ​ស្តុក​ទុកក្នុងរយៈពេល ១ខែ ទៅ២ខែ ដើម្បីឱ្យ​ផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈ​ក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗ ដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សា​ទុក​ចូលទៅក្នុង​ផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារ​ចំណីអាហារជាច្រើនទៀត។​

ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាព​លំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាម៉េរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។

ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថាន​ដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករដែលបាននិងកំពុងទទួលផល​ពីការលក់ចែកចាយ​​ផលិតផលអង្គរមីល នៅទូទាំងប្រទេស។ ក្រុមហ៊ុន​គោលមានបំណងនាំយកផលិតផលប្រទេសកម្ពុជា មួយនេះទៅកាន់ទីផ្សារអន្តរជាតិ​ក្នុងគោលដៅលើកស្ទួយផលិតផលដែល
ផលិតដោយកូនខ្មែរ ផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារ​ប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ខ្មែរជួយខ្មែរ ! អង្គរមីល ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា !




អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង និង សហគ្រិនខ្មែរ សហការគ្នា ដើម្បីផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញការ ផលិតក្នុងស្រុក

ធនាគារ ជីប ម៉ុង និងសហគ្រិនខ្មែរ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការនូវកិច្ចសហការជាយុទ្ធសាស្ត្រមួយ តាមរយៈពិធីចុះអនុស្សរណៈនៃក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ