សេដ្ឋីវៀតណាម

ក្រុមគ្រួសារសេដ្ឋីវៀតណាមមួយទៀតរងការចោទប្រកាន់បោកប្រាស់លុយ ៤២ លានដុល្លារ


ក្រុមគ្រួសារសេដ្ឋីវៀតណាមមួយទៀតហើយបានរងការចោទប្រកាន់ថាបានបោកប្រាស់លុយ ៤២ លានដុល្លារ! លោក ត្រាណ ឈី ថាញ់ (Tran Qui Thanh) អតីតប្រធានក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅប្រទេសវៀតណាម គឺក្រុមហ៊ុន តាន ហៀប ផាត (Tan Hiep Phat) រួមជាមួយនឹងកូនស្រីពីរនាក់របស់លោក នឹងត្រូវកាត់ទោសនៅខែក្រោយនេះហើយ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលួចបន្លំប្រាក់ចំនួនជាង ១ទ្រីលានដុង ប្រមាណ ៤២លានដុល្លារអាម៉េរិក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋីវៀតណាម
ដោយ

តុលាការរបស់ប្រជាជនទីក្រុងហូជីមិញ នឹងបើកសវនាការចាប់ពីថ្ងៃទី២៣-២៥ ខែមេសាខាងមុខនេះ ជុំវិញសំណុំរឿងរបស់លោក ថាញ់ (Thanh) អាយុ ៧១ ឆ្នាំ និងកូនស្រីរបស់លោកពីរនាក់ទៀត គឺលោកស្រី ត្រាណ ង្វៀន ភួង (Tran Uyen Phuong) អាយុ ៤៣ ឆ្នាំ ជាអគ្គនាយករង ក្រុមហ៊ុនតាន់ ហៀប ផាត និង លោក ស្រី តា្រណ ង៉ុក ប៊ីក (Tran Ngoc Bich) អាយុ ៤០ ឆ្នាំជាអតីតនាយកក្រុមហ៊ុនមួយនេះផងដែរ។

ជនជាប់ចោទទាំងបីនាក់ជាគ្រួសារតែមួយនេះ នឹងត្រូវបានតំណាងដោយមេធាវីចំនួន៤នាក់របស់ពួកគេនៅក្នុងតុលាការប្រជាជនទីក្រុងហូជីមិញ ខណៈដែលស្ថាប័នចំនួន ៣៥ ពាក់ព័ន្ធនឹងករណីនេះក៏នឹងធ្វើការបង្ហាញខ្លួននៅក្នុងតុលាការនៅពេលនោះផងដែរ។

ក្រុមរដ្ឋអាជ្ញាវៀតណាមបានចោទប្រកាន់ថា លោក ថាញ់ និងកូនស្រីរបស់លោកពីរនាក់ទៀតបានផ្តល់ប្រាក់កម្ចីដល់បុគ្គលមួយចំនួនក្នុងអត្រាការប្រាក់ខ្ពស់ប្រចាំខែ ៣% ហើយជំនួសឱ្យការទទួលបានប្រាក់កម្ចីតាមកិច្ចសន្យាភ្ជាប់ដោយវត្ថុបញ្ចាំនោះ លោក ថាញ់ បានបង្ខិតបង្ខំអ្នកខ្ចីឱ្យចុះហត្ថលេខាលើកិច្ចសន្យាលក់ទ្រព្យសកម្មរបស់ពួកគេ មកឱ្យខ្លួនលោកផ្ទាល់ ដោយផ្ដល់តម្លៃថោក ក្រោមតម្លៃទីផ្សារទៅទៀត។

ក្រុមរដ្ឋអាជ្ញាវៀតណាមបានបន្ថែមថា នៅពេលអ្នកខ្ចីបានសងថ្លៃដើម និងការប្រាក់ពេញលេញរួចហើយ លោក ថាញ់ ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនព្រមប្រគល់ទ្រព្យបញ្ចាំទៅឱ្យម្ចាស់ដើមគេវិញទេ ដោយអះអាងថា អ្នកខ្ចីបានបាត់បង់សិទ្ធិទទួលបានទ្រព្យរបស់ពួកគេមកវិញហើយ ដោយសារតែពួកគេបានបំពានលើកិច្ចសន្យា។

លោក ត្រាណ ឈី ថាញ់ អតីតប្រធានក្រុមហ៊ុនតាន ហៀប ផាត រួបនេះ ក៏ត្រូវបានចោទថា បានដាក់សម្ពាធលើអ្នកខ្ចីប្រាក់ឱ្យធ្វើការទូទាត់ចំនួនប្រាក់ខ្ពស់ជាងប្រាក់ដើមដែលបានព្រមព្រៀងគ្នាផងដែរ។

លោក ថាញ់ និង កូនស្រីរបស់លោក ត្រូវបានចោទប្រកាន់ថាបានយកថវិកាចំនួន ៤២លានដុល្លារ ចាប់ពីខែ មករា ឆ្នាំ២០១៩ ដល់ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈគម្រោងបែបនេះ ហើយពេញមួយដំណើរការស៊ើបអង្កេតករណីនេះ លោក ថាញ់ និងកូនស្រីពីរនាក់ របស់លោកតែងតែបដិសេធចំពោះការចោទប្រកាន់ទាំងនេះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ថ្មីមួយ របស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រ៊ីក គ្រោងនឹងផ្តល់ប្រាក់កម្ចី៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤

ធនាគារអភិវឌ្ឍន៍ថ្មីមួយ (NDB) របស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនហៅកាត់ថា ប្រ៊ីក (BRICS) មានគោលបំណងផ្តល់ប្រាក់កម្ចីប្រមាណ៥ ពាន់…

ទីបំផុត ចិនសម្រេចដកពន្ធចេញពីផលិតផលស្រាអូស្ត្រាលីវិញហើយ ក្រោយបានដាក់អស់រយៈពេល ៣ឆ្នាំ

នៅទីបំផុតមហាយក្សចិន បានសម្រេចដកទណ្ឌកម្មពន្ធ ចេញពីផលិតផលស្រារបស់អូស្ត្រាលីវិញហើយ ក្រោយពីបានដាក់មកអស់រយៈពេល៣ឆ្នាំមកនេះ ដែលនេះ គឺជាសញ្ញាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ