សារព័ត៌មានធំៗបានរាយការណ៍ថា Apple បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងចំនួនច្រើនបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ដោយវ៉ាឈ្នះក្រុមហ៊ុន Samsung និងបញ្ចប់ការគ្រងតំណែង១២ឆ្នាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។ អ្នកវិភាគបានអះអាងថា ភាពជោគជ័យមួយភាគធំរបស់ Apple គឺដោយសារកំណើនអតិថិជនដែលសម្រេចចិត្តទិញម៉ូឌែលទូរសព្ទកាន់តែព្រីមៀម និងស៊ីវិល័យថ្លៃថ្នូរ ដោយមិនគិតពីតម្លៃដោយសារតែភាពធន់ និងមុខងារពិសេសៗរបស់ទូរស័ព្ទ iPhone។
ផ្ទុយទៅវិញ ក្នុងឆ្នាំកន្លងទៅក្រុមហ៊ុន Samsung បានងាកទៅផ្ដោតខ្លាំងលើទីផ្សារកម្រិតមធ្យម និងទីផ្សារកម្រិតខ្ពស់ដោយសារទទួលបានប្រាក់ចំណេញច្រើន ជាហេតុធ្វើឱ្យក្រុមហ៊ុននេះបាត់បង់ចំណែកទីផ្សារកម្រិតទាប។ ហើយដោយមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីបណ្ដាក្រុមហ៊ុនស្មាតហ្វូនកម្រិតទាបរបស់ចិន ដូចជាក្រុមហ៊ុនស៊ាវមី (Xiaomi) ក្រុមហ៊ុន Oppo និងក្រុមហ៊ុនទ្រែនសិន (Transsion) ជាដើម ដែលបានដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនរបស់ Samsung នៅអាហ្វ្រិក ដោយជោគជ័យ ទើបធ្វើឱ្យ Samsung កាន់តែពិបាកដណ្ដើមយកចំណែកទីផ្សារ ដែលខ្លួនបានបាត់បង់ត្រលប់មកវិញ។
យោងតាមស្ថិតិរបស់ក្រុមស្រាវជ្រាវទីផ្សារ IDC បានឱ្យដឹងថា នៅឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Apple បានកាន់កាប់ចំណែកទីផ្សារប្រមាណជាង២០% ទូទាំងពិភពលោក ខណៈក្រុមហ៊ុន Samsung កាន់កាប់ជាង១៩% ក្រុមហ៊ុនស៊ាវមី (Xiaomi) កាន់កាប់ជាង១២% ក្រុមហ៊ុន Oppo កាន់កាប់ជិត៩%% ហើយក្រុមហ៊ុនទ្រែនសិន (Transsion) កាន់កាប់ជាង៨%៕
ដោយៈ សរ សុជាតិ