

បើគិតមកដល់ពេលនេះហាងប៊ីឈរបានបើកដំណើរអស់រយៈពេលជាង៥ឆ្នាំហើយនៅក្នុងប្រទេសកម្ពុជា និងបានប្រើជំនាញឯកទេសរបស់ខ្លួនក្នុងការព្យាបាលស្បែកក្បាល និងសក់ដល់មនុស្សគ្រប់វ័យ និងជាពិសេសស្រ្តីកំពុងមានផ្ទៃពោះ និងក្រោយសម្រាល ដែលមានបញ្ហាសក់ជ្រុះខ្លាំងដោយប្រើប្រាស់ឱសថធម្មជាតិបែបបុរាណចិន១០០% ដែលមានការទទួលស្គាល់ជាស្តង់ដារអរន្តជាតិ។
លោកស្រី ហេង ស្រីមុំ អគ្គនាយិកាប៊ីឈរ ប្រចាំប្រទេសកម្ពុជាបានថ្លែងក្នុងពិធីបើកសម្ពោធហាងសាខាទី២ថា៖ « វត្តមានហាងប៊ីឈរនៅក្នុងប្រទេសកម្ពុជា នឹងជួយឲ្យវិស័យថែរទាំស្បែកក្បាលនិងសក់កាន់តែទំនើបនិងរីកចម្រើនឡើង ដោយប៊ីឈរនិងបន្តបណ្តុះបណ្តាលអ្នកជំនាញបន្ថែមទៀតអោយយល់ដឹងនិងមានជំនាញពិតប្រាដកដើម្បីឆ្លងតបទៅតម្រូវការហើយជាពិសេសត្រូវអនុលោមតាមស្តង់ដារជាតិ និងអរន្តជាតិ។»

ជាមួយបទពិសោធន៌ជាង២០ឆ្នាំ ក្នុងការព្យាបាលនិងបានពង្រីកខាសារហូតទៅ១៧៦ទាំងក្នុងប្រទេសសិង្ហបុរី និងក្រៅប្រទេស ទាំងនេះបានមកពីគុណភាពសេវាកម្ម គុណភាពផលិតផល និងមានបុគ្គលិកជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។

ប៊ីឈរបានឈ្នះពាន់រង្វាន់ព្យាបាលស្បែកក្បាលនិងសក់ប្រកបដោយមានប្រសិទ្ធិភាពខ្ពស់ប្រចាំតំបន់ផងដែរ ហើយរឹតតែពិសេសរាល់ការព្យាបាលរបស់ប៊ឺឈរគឺប្រើរូបមន្តតែមួយគត់គឺមើមថ្នាំចិន១០០% ក្នុងការដោះស្រាយបញ្ហាស្បែកក្បាលនិងសក់ដើម្បីកំចាត់ជាតិខ្លាញ់លើស និងកោសិការដែលងាប់ធ្វើឲ្យស្បែកក្បាលរបស់អ្នកស្អាត និងមានសុខភាពល្អ។

លោកស្រី ហេង ស្រីមុំ បានគូសបញ្ជាក់ផងដែរថាការពង្រីកសាខាទី២ទួលគោកបន្ថែមនេះ គឺដើម្បីឆ្លើយតបនិងតម្រូវការជាក់ស្តែងដែលអតិថិជនចង់បាន និងដើម្បីខិតអោយជិតអតិថិជនដែលកំពុងត្រូវការអ្នកជំនាញសក់និងស្បែកក្បាលជាចាំបាច់ផងដែរ។ ហាងប៊ីឈរទាំង២សាខា បឹងកេងកង និងទួលគោក និងបន្តខិតខំផ្តល់ជូនសេវាកម្មថែទាំសក់ និងស្បែកក្បាល ឲ្យរិតតែមានប្រសិទ្ធិភាព និងត្រូវតាមលក្ខ័ណដើម្បីឆ្លើយតបនិងស្តង់ដារពីប្រទេសសិង្ហបុរី។
---
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ធ ៖ សាខាទី១ បឹងកេងកង 078 873 727 សាខាទី២ ទួលគោក 099 873 717 បើកទទួលរៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច។