មេដឹកនាំអាម៉េរិក

តើមានអ្វីកើតឡើងប្រសិនបើលោក បៃដិន បោះបង់ការប្រកួតតំណែងប្រធានាធិបតីអាម៉េរិក មែននោះ?


ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កំពុងរងសម្ពាធកាន់តែខ្លាំងនៅក្នុងជួរគណបក្សប្រជាធិបតេយ្យរបស់លោក ខណៈដែលក្រុមអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងទាំងឯកជន និងរដ្ឋ បានជំរុញឱ្យលោកបញ្ចប់ការចង់ជាប់ឆ្នោតជាថ្មីរបស់លោក ដោយពួកគេជឿថា លោកនឹងមិនអាចប្រកួតឈ្នះលោក ដូណាល់ ត្រាំ បានឡើយ។ តើនឹងមានអ្វីកើតឡើងប្រសិនបើលោក បៃដិន បោះបង់ការប្រកួតតំណែងប្រធានាធិបតីនេះមែន?
មេដឹកនាំអាម៉េរិក
ដោយ

សមាជិកជាន់ខ្ពស់ជាច្រើនរបស់គណបក្សប្រជាធិបតេយ្យ ដូចជាអតីតប្រធានសភា គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី ជាដើមសុទ្ធតែមានការព្រួយបារម្ភថា លោក បៃដិន នឹងមិនត្រឹមតែបាត់បង់សេតវិមានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឱ្យគណបក្សនេះរបូតអាសនៈជាច្រើនទៅក្នុងដៃគូប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ផងដែរ។

សមាជិកទាំងនេះ ជឿថា លោក បៃដិន នឹងបោះបង់ការប្រកួតនេះនៅក្នុងពេលឆាប់ៗនេះ ហើយលោក បៃដិន ក៏បានបញ្ជាក់ក្រោយពីលោកត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីតថ្មីៗនេះដែរថា ប្រសិនបើគ្រូពេទ្យប្រាប់ថា លោកមិនអាចបន្តការប្រកួតនេះបានទេ លោកនឹងពិចារណាជាថ្មីពីការបន្តការប្រកួតនេះ។ បញ្ហានៅត្រង់ថា បើលោកបោះបង់ការប្រកួតនេះដោយប្រការណាមួយដូចជាស្លាប់ ឬការបោះបង់ដោយស្ម័គ្រចិត្តនោះ តើនឹងមានរឿងអ្វីកើតឡើង?

សមាជិកគណបក្សប្រជាធិបតេយ្យនឹងបោះឆ្នោតតែងតាំងបេក្ខជនប្រធានាធិបតីរបស់ពួកគេជាផ្លូវការនៅដើមខែសីហា ក្រោយនេះ នៅមុនពេលសន្និបាតជាតិ របស់គណបក្សនៅថ្ងៃទី២២ ខែសីហា។ ប្រសិនបើលោក បៃដិន បញ្ចប់យុទ្ធនាការនេះនៅមុនការបោះឆ្នោត គណបក្សនេះនឹងបោះឆ្នោតរើសបេក្ខជនថ្មីដើម្បីជំនួសលោក បៃដិន។

ប៉ុន្តែប្រសិនបើលោក បៃដិន ស្លាប់ លាលែងពីតំណែង ឬមាន«ពិការភាព»ណាមួយនៅក្រោយសន្និបាតរបស់គណបក្សនេះ លោក ជេម ហារីសុន (Jaime Harrison) ប្រធានគណៈកម្មាធិការជាតិរបស់បក្សនេះនឹងជួបប្រជុំជាមួយសមាជិកសភាកំពូលៗរបស់ខ្លួន ដើម្បីរើសអ្នកជំនួសទៅតាមច្បាប់ទម្លាប់របស់គណបក្សនេះ។

មកដល់ពេលនេះ បណ្ឌិតបញ្ញវន្ត និងអ្នកជំនាញជាច្រើនបានមើលឃើញលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ទំនងជាជម្រើសដ៏សមរម្យដែលអាចជំនួសលោក បៃដិន បាននៅក្នុងពេលនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើចិនពិតជាពិបាកក្នុងការផ្តល់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាដល់វិនិយោគិនបរទេសមែនឫ?

គណបក្សកុម្មុយនិស្តចិន បានដាក់ចេញវិធានការសេដ្ឋកិច្ចមួយចំនួន ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើងដោយវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះ ប៉ុន្តែទំ…

ការហក់ឡើងខ្ពស់របស់ប្រាក់ដុល្លារអាម៉េរិក បានទាញទម្លាក់តម្លៃរូបិយប័ណ្ណសកលឱ្យធ្លាក់ចុះ

តម្លៃប្រាក់ដុល្លារអាម៉េរិក កំពុងកើនឡើងខ្លាំងបំផុតនៅក្នុងខែនេះ ខណៈដែលក្រុមពាណិជ្ជករកំពុងពិចារណាអំពីឥទ្ធិពលនៃការវិលត្រឡប់មកវិញដ៏មានសក្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ