ផលិតផលថៃ

អ្នកជំនាញសង្កេតឃើញថា ការធ្វើពហិការមិនប្រើផលិតផលថៃ របស់ពលរដ្ឋខ្មែរ ហាក់មានការធ្លាក់ចុះ តើមកពីមូលហេតុអ្វី?


ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលខ្មែររបស់ពលរដ្ឋខ្មែរមានភាពផុសផុលខ្លាំងគួរឱ្យកត់សម្គាល់ក្រោយកងទ័ពថៃ វាយចូលឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែនៅមួយចុងក្រោយនេះ គេសង្កេតឃើញថា ការធ្វើចលនាពហិការរបស់ពលរដ្ឋហាក់ចាប់ផ្ដើមចុះខ្សោយ ដោយនៅតែងាកទៅប្រើប្រាស់ផលិតផលថៃ ដូចជាប្រេងឥន្ទនៈ មី និងទឹកដោះគោស្រស់ជាដើម។ តែយ៉ាងណាមានប្រជាពលរដ្ឋខ្មែរជាច្រើននៅតែបន្តប្រកាន់គោលជំហរធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។
ផលិតផលថៃ
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរចំពោះការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហាក់កំពុងចុះខ្សោយបន្តិចម្ដងៗ។ តែយ៉ាងណាកង្វះវេទិការសារធារណៈសម្រាប់ជជែក និងពិភាក្សាពីបញ្ហាជាតិ និងអន្តរជាតិ បានធ្វើឱ្យពលរដ្ឋហាក់មិនមានមនសិការជាតិ ក្នុងការឆ្លើយតបតាមស្ថានភាព ដែលត្រូវបានប្រទេសជិតខាងឈ្លានពាន ដែលកត្តានេះបានធ្វើឱ្យចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ធ្លាក់ចុះ។ អ្នកជំនាញរូបនេះ ក៏បានសំណូមពរដល់អាជីវករ ដែលជាអ្នកលក់រាយនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះកុំឆ្លៀតឱកាសលក់ឡើងថ្លៃក្រោមហេតុផលខ្វះទំនិញ ព្រោះវាអាចនាំឱ្យពលរដ្ឋបោះបង់ចលនាធ្វើពហិការមិនប្រើផលិតផលថៃ។

​ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការធ្វើពហិការផលិតផលថៃ របស់ពលរដ្ឋខ្មែរវាកើតចេញពីស្មារតីជាតិនិយម ហើយសម្រាប់អ្នកដែលមិនបានចូលរួមជាមួយ ក៏មិនបានខុសនោះដែរ ព្រោះវាសិទ្ធិរបស់បុគ្គល​។ តែយ៉ាងណាអ្នកជំនាញរូបនេះ សង្កេតឃើញថា ស្របពេលការផលិតផលិតផលក្នុងស្រុកហាក់មិនទាន់អាចផ្គត់ផ្គត់តម្រូវការទីផ្សារបានទាំងស្រុង គួបផ្សំមហាជនមានទំនោរទៅរកផលិតផលខ្មែរផងនោះ បានធ្វើឱ្យអាជីវករលក់រាយមួយចំនួនឆ្លៀតឱកាសលក់ដំឡើងថ្លៃ ដែលវាជាកត្តាមួយអាចជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់ផលិតថៃ ឡើងវិញ។

​គួរបញ្ជាក់ថា បន្ទាប់ពីពលរដ្ឋបានធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ក្រោយពីពលរដ្ឋបានឈឺចាប់ចំពោះការឈ្លានពានរបស់ថៃ លើកម្ពុជា យ៉ាងព្រៃផ្សៃកាលកន្លងនេះ នៅក្នុងរយៈពេល៨ខែនេះ កម្ពុជា នាំចេញទំនិញទៅថៃ មានទឹកប្រាក់ប្រមាណជាង៥៣៤លានដុល្លារធ្លាក់ចុះ៦,៤% ហើយថៃ នាំចូលមកវិញមានទឹកប្រាក់២,១២៥លានដុល្លារ ធ្លាក់ចុះ៤,១%។ ជាមួយគ្នានេះ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំជាង៤ពាន់២៨៨លានដុល្លារកើនឡើងជាង១៥% ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំ៨៤៤លានដុល្លារ ហើយថៃ នាំចូលមកម្ពុជាវិញមានទំហំជាង៣,៤៤៣លានដុល្លារ។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រំហូរទុនវិនិយោគឆ្លងដែនរបស់ចិន ឈានដល់៤,៥ទ្រីលានដុល្លារអាម៉េរិក កើនលើសទំហំពាណិជ្ជកម្មជាលើកដំបូងជាប្រវត្តិសាស្ត្រ

មហាយក្សចិន សម្រេចបានសមិទ្ធផលដ៏អស្ចារ្យនៅដើមឆ្នាំ២០២៥ នេះ ក្រោយរំហូរទុនវិនិយោគឆ្លងដែនរបស់ខ្លួនបានឈានរហូតដល់៤,៥ទ្រីលានដុល្លារអាម៉េរិក ក្នុ…

តើការបាញ់សម្លាប់សកម្មជនម្នាក់ដែលស្និទ្ធនឹងលោក ត្រាំ បានបង្ហាញពីការបែកបាក់នយោបាយនៅអាម៉េរិក ឬយ៉ាងណា?

ថ្មីៗនេះមានការបាញ់សម្លាប់សកម្មជននយោបាយស្ដាំនិយម លោក ឆាលី ឃើក (Charlie Kirk) ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងប្រធានាធិបតីអាម៉េរិក លោក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ