ព្រឹត្តិការណ៍ BRICS

ព្រឹត្តិការណ៍កីឡា BRICS Games 2024 និងកិច្ចប្រជុំកំពូលសន្តិភាពរបស់អ៊ុយក្រែននឹងធ្វើឡើងស្របពេលគ្នាក្នុងខែមិថុនា នេះ


ព្រឹត្តិការណ៍កីឡា BRICS Games 2024 នៃប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង និងកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំឡើងដោយអ៊ុយក្រែន នឹងធ្វើឡើងស្របពេលគ្នានៅក្នុងប្រទេសចំនួន២ផ្សេងគ្នាក្នុងខែមិថុនា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ព្រឹត្តិការណ៍ BRICS
ដោយ

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ដឺមីទ្រី ជើនីសេនកូ (Dmitry Chernyshenko) បានអះអាងថា ៩៧ប្រទេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡា BRICS Games 2024 ដែលនឹងធ្វើឡើងក្នុងប្រទេសរុស្ស៊ី នៅខែមិថុនា នេះ ខណៈរដ្ឋមន្ត្រីព័ត៌មានអ៊ុយក្រែន បានអះអាងថា ជាង១០០ប្រទេសបានត្រៀមចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដែលអ៊ុយក្រែននឹងធ្វើឡើងនៅប្រទសស្វីស ក្នុងខែដដែលនេះ។

លោក ដឺមីទ្រី ជើនីសេនកូ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា BRICS Games 2024 នឹងត្រូវបានរៀបចំឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងតំបន់កាហ្សាន (Kazan) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា។ លោកបានបន្ថែមថា ពិភពលោកនឹងចោលក្រសែភ្នែកសម្លឹងមើលមកព្រឹត្តិការណ៍កីឡា BRICS 2024 Games នៅក្នុងប្រទេសរុស្ស៊ី ដែលមានវិញ្ញាសាប្រកួតកីឡាចំនួន២០ប្រភេទផ្សេងគ្នា និងដែលមានការចូលរួមពីប្រទេសចំនួន៩៧។

ទន្ទឹមនឹងមានប្រទេសចំនួន៩៧នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡា BRICS Games 2024 ប្រទេសជាង៤០ ក៏កំពុងស្វះស្វែងសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ផងដែរ ហើយគ្រាន់តែក្នុងឆ្នាំ២០២៤ នេះ ប្រទេសថ្មីៗចំនួន៧ទៀតបានបង្ហាញចំណាប់អារម្មណ៍ និងបានដាក់សំណើជាផ្លូវការដើម្បីចូលរួមជាសមាជិករបស់ប្លុកនេះ។

ងាកទៅអ៊ុយក្រែន ឯណោះវិញ រដ្ឋមន្ត្រីព័ត៌មានរបស់អ៊ុយក្រែន លោក សឺហ៊ី នីគីហ្វូរ៉ូ (Serhiy Nikiforov) បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃទី៣ ខែមិថុនា ថា ប្រទេសសរុបចំនួន១០៧ និងអង្គការអន្តរជាតិ មួយចំនួន បានបញ្ជាក់ថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក (Global Peace Summit) ដែលអ៊ុយក្រែន នឹងរៀបចំឡើងនៅប្រទេសស្វីស ចាបពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ដោយគ្មានវត្តមានចូលរួមពីប្រទេសរុស្ស៊ី៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កម្ពុជា-សិង្ហបុរី ផ្តួចផ្តើមគំនិតបង្កើតបណ្តាញអគ្គិសនីអាស៊ានឡើងវិញ ដើម្បីសម្រេចមហិច្ឆតាកាលពី២៥ឆ្នាំមុន

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជំរុញឱ្យសមាជិកអាស៊ានទាំង១០ រួបរួមគ្នាឈានទៅសម្រេចគោលដៅបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដែលប្រជាជ…

ហេតុអ្វីធនាគារកណ្ដាលកាន់តែច្រើនក្នុងពិភពលោកលែងសូវចាប់អារម្មណ៍លុយយន់ របស់ចិន ហើយងាកមកចាប់អារម្មណ៍លើមាស និងលុយដុល្លារកាន់តែខ្លាំង?

របាយការណ៍ស្ទង់មតិរបស់វេទិកាគ្រឹះស្ថានរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) បង្ហាញថា ធនាគារកណ្ដាលកាន់តែច្រើនក្នុងពិភពលោកបានចាប់ផ្ដើមប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ