អត្ថបទពាណិជ្ជកម្ម

ធនាគារ BRIDGE និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ម៉ាស៊ីន អេធីអឹម


ធនាគារ BRIDGE បានសហការ ជាមួយក្រុមហ៊ុន BTI Payments Cambodia ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព ធនាគារដែលបម្រើសេវាកម្មដោយខ្លួនឯង(Self Baking Services) តាមរយៈការប្រើប្រាស់ម៉ាស៊ី អេធីអឹម និងស្វែងរកវិធីថ្មីក្នុងការនាំយកធនាគារឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន។ កិច្ចសហការនេះត្រូវបានដាក់ឱ្យដំណើរប្រើប្រាស់នៃសេវាកម្មធនាគារដោយខ្លួនឯង ដែល ការប្តេជ្ញាចិត្តបន្តរបស់ធនាគារចំពោះការពង្រឹងសុវត្ថិភាពនិង ប្រសិទ្ធភាព ជូនអតិថិជន។
ធនាគារ BRIDGE និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ម៉ាស៊ីន អេធីអឹម
ដោយ
អំពី Bridge Bank

ជាផ្នែកមួយនៃភាពជាដៃគូ BTI នឹងគាំទ្រដល់ការដាក់ឱ្យដំណើរការនូវម៉ាស៊ីនអេធីអឹម(ATM) និង (CRM) ងាយស្រួលក្នុងការដក ដាក់ប្រាក់ នៅគ្រប់សាខារបស់ធនាគារប្រ៊ីដ ។ ម៉ាស៊ីនថ្មីទាំងនេះនឹងជួយកែលម្អសេវាកម្ម សម្រួលការគ្រប់គ្រងសាច់ប្រាក់ និងគាំទ្រដល់គោលដៅរួមរបស់ធនាគារក្នុងការផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជន។

ភាពជាដៃគូនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នោះទេ​ ប៉ុន្តែថែមទំាងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតក្នុងការពង្រីកសាបន្ថែម ទាំងនេះរួមបញ្ចូលទំាងការស្វែងរកបណ្តាញអេធីអឹមរួមមួយ និងការដាក់ម៉ាស៊ីនអេធីអឹម ប្រ៊ីដ នៅតាមបណ្តារតំបន់ផ្សេងៗ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន។ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនATM និង​ CRM ដែលមានជំនួយបច្ចេកទេសគ្រប់ពេលវេលាពីក្រុមអ្នកជំនាញរបស់ ក្រុមហ៊ុន BTI ។

គួរបញ្ចាក់ផងដែរថា ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញជឿជាក់ថា ផ្លែទុរេន និងសំបុកត្រចៀកកាំរបស់កម្ពុជានឹងមានទីផ្សារកាន់តែល្អ ប្រសិនបើអាចនាំចេញទៅកាន់ទីផ្សារចិន ដោយផ្ទាល់

ផ្លែទុរេន និងសំបុកទឹកមាត់ត្រចៀកកាំរបស់កម្ពុជា រួមទាំងក្រពើផងនោះ ទទួលបានភ្លើងខៀវក្នុងការនាំចូលទៅកាន់ទីផ្សារចិន បន្ទាប់ពីភាគីកម្ពុជា និ…

ជប៉ុន គ្រោងបង្កើនការនាំចូលអង្ករពីអាម៉េរិក ដើម្បីធ្វើជាទុនក្នុងការចរចាបញ្ចុះពន្ធជាមួយលោក ត្រាំ

ដើម្បីមានទឹកមាត់ប្រៃក្នុងការចរចាបញ្ចុះពន្ធបដិការ ឬពន្ធទៅវិញទៅមកជាមួយលោក ដូណាល់ ត្រាំ ជប៉ុន គ្រោងប្រើប្រាស់អង្ករជាទំនិញយុទ្ធសាស្រ្ត តាមរយៈក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ