ទំហំវិនិយោគនេះត្រូវបានរំពឹងថានឹងដាក់បញ្ចូលទៅក្នុងផែនការអាជីវកម្មរយៈពេលមធ្យមថ្មីរបស់ក្រុមហ៊ុនប៊្រិចស្តន់ (Bridgestone) នៅដើមខែមីនា ឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះកំពុងបង្កើនខ្សែច្រវាក់ផលិតកម្មសម្បកកង់ធុនធ្ងន់របស់ខ្លួន រួមទាំងសម្បកកង់សម្រាប់រថយន្តអគ្គិសនីផងដែរ ឱ្យឈានដល់ប្រមាណ៥០ផលិតផលនៅត្រឹមខែធ្នូ ឆ្នាំ២០២៦។
ពេលនេះក្រុមហ៊ុន ប៊្រិចស្តន់ (Bridgestone) កំពុងពង្រឹងការអភិវឌ្ឍ និងការផលិតសម្បកកង់ពិសេសដែលមានសមត្ថភាពខ្ពស់ដោយសារសម្លឹងឃើញមានតម្រូវការកើនឡើងពីរថយន្តអគ្គិសនី (EV)។
ក្រុមហ៊ុន ប៊្រិចស្តន់ (Bridgestone) ក៏មានបំណងបង្កើនផលិតកម្មសម្បកកង់សម្រាប់គ្រឿងចក្ររុករករ៉ែធុនធ្ងន់ផងដែរ ព្រោះវាផ្ដល់ប្រាក់ចំណេញខ្ពស់។ ជាងនេះទៅទៀត ក្រុមហ៊ុននេះគ្រោងអភិវឌ្ឍសម្បកកង់ដែលកាន់តែធន់នឹងការប្រើប្រាស់ ដើម្បីទទួលបានចំណែកទីផ្សារបន្ថែមទៀតនៅក្នុងវិស័យរុករករ៉ែ។
ការបង្កើនខ្សែផលិតកម្មរបស់ក្រុមហ៊ុននេះបានកើតឡើង ចំពេលក្រុមហ៊ុនចិន និងកូរ៉េខាងត្បូង ដែលគូប្រជែងបានបោះជំហានងាកទៅផលិតសម្បកកង់រថយន្តសម្រាប់ដឹកទំនិញ។ ហើយដោយមិនចង់ចូលរួមក្នុងសង្គ្រាមតម្លៃដែលកំពុងកើនឡើងជាមួយគូប្រជែងទាំងនេះ ក្រុមហ៊ុន ប៊្រិចស្ដន់ (Bridgestone) មានបំណងផ្តោតលើការអភិវឌ្ឍ និងផលិតផលលំដាប់ខ្ពស់នៅតាមរោងចក្ររបស់ខ្លួននៅសហរដ្ឋអាម៉េរិក អឺរ៉ុប និងអាស៊ី។
នាយកប្រតិបត្តិក្រុមហ៊ុន ប៊្រិចស្តន់ (Bridgestone) លោក ស៊ូអ៊ីឈិ អ៊ីស៊ីបាស៊ិ (Shuichi Ishibashi) បានប្រាប់សារព័ត៌មាន Nikkei ថា ក្រុមហ៊ុនរបស់លោកនឹងបោះទុនវិនិយោគបន្ថែមទៀតដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗ និងបន្ថែមតម្លៃថ្មី ខណៈបញ្ចុះតម្លៃសម្រាប់សម្បកកង់រថយន្ត៕
អត្ថបទ៖ សុខ ជា