វិស័យពាណិជ្ជកម្ម

ក្រោយចាកចេញជិត៩ឆ្នាំ អង់គ្លេស កំពុងផ្សះផ្សារទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិជាមួយអឺរ៉ុបឡើងវិញ


គោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរុញច្រានឲ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ឈានទៅរកការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិ ឡើងវិញ ក្រោយអង់គ្លេស បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ជិត៩ឆ្នាំកន្លងមកនេះ។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់ការចុះកតិការសញ្ញាលើកិច្ចព្រមព្រៀងផ្នែកសន្តិសុខ និងការពារជាតិ ក៏ដូចជាសេដ្ឋកិច្ចលើវិស័យមួយចំនួនពាក់ព័ន្ធនឹងស្បៀងអាហារ ជលផល និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ចក្រភពអង់គ្លេស បានយល់ព្រមចុះកតិការសញ្ញាលើទំនាក់ទំនងផ្នែកការពារជាតិ និងពាណិជ្ជកម្មដ៏សំខាន់បំផុតជាមួយសហភាពអឺរ៉ុបឡើងវិញ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះជាកតិកាសញ្ញាដ៏ទូលំទូលាយមួយដែលចក្រភពអង់គ្លេសបានចុះជាមួយនឹងសហភាពអឺរ៉ុប បន្ទាប់ពីពលរដ្ឋអង់គ្លេស បានបោះឆ្នោតសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប កាលពីជិត៩ឆ្នាំមុន។ កតិកាសញ្ញា ដែលភាគីទាំងពីរបានចុះហត្ថលេខានេះ គឺពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ការការពារជាតិ ការនាំចេញផលិតផលជាស្បៀងអាហារ ទេសចរណ៍ និងជលផល។

អ្នកវិភាគបានអះអាងថា គោលនយោបាយកំណត់ពន្ធគយដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់លើប្រទេសនានាស្ទើរពេញពិភពលោក គឺជាចំណុចគោលមួយដែលជំរុញរដ្ឋាភិបាលអង់គ្លេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី គែ ស្តេម័រ (Keir Starmer) បោះជំហានកាន់តែគៀកទៅរកមេដឹកនាំអឺរ៉ុប។

លោកស្រី យូស៊ូឡា វ័នឌ័រ ឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានចាត់ទុកកតិកាសញ្ញាដែលបានចុះជាមួយចក្រភពអង់គ្លេស គឺជាយុគសម័យថ្មីក្នុងទំនាក់ទំនងរបស់រវាងប្រទេសទាំងពីរ។ ដោយឡែក លោក ស្តេម័រ បាននិយាយថា អ្វីដែលចក្រភពអង់គ្លេសសម្រេចបានជាមួយនឹងសហភាពអឺរ៉ុប នៅពេលនេះ អាចនឹងធានាសន្តិសុខថាមពល និងស្បៀងអាហារនៅអឺរ៉ុប។

តាមអ្វីដែលបានព្រមព្រៀងគ្នាខាងលើ ភាគីទាំងពីរបានប្តេជ្ញាទំហំពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ឱ្យឈានដល់៣ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៤០៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា អាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានហើយឬនៅ?

មកទល់ពេលនេះ កម្ពុជា នៅមិនទាន់មានវឌ្ឍនភាពថ្មីនៅឡើយទេ ពាក់ព័ន្ធការនាំចេញទុរេនផ្លូវការទៅកាន់ទីផ្សារចិន ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់…

មន្ត្រីធនាគារកណ្ដាលអាម៉េរិក បានបង្ហើបថា ធនាគារកណ្ដាលអាម៉េរិកនឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលយ៉ាងហោចណាស់ដល់ខែកញ្ញា ក្នុងឆ្នាំនេះ

មន្ត្រីជាន់ខ្ពស់ពីររូបរបស់ធនាគារកណ្តាលអាម៉េរិក រួមទាំង លោក ចន វិល្លៀម (John Williams) ប្រធានធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ