រថយន្តអគ្គិសនី

ក្រុមហ៊ុនអង់គ្លេសផលិតថ្មរថយន្តអគ្គិសនី ដែលអាចបញ្ចូលថាមពលលឿនត្រឹមតែ៥នាទី


ក្រុមហ៊ុនរបស់អង់គ្លេសមួយបានបង្ហាញផលិតផលថ្មីរបស់ខ្លួន គឺផលិតផលថ្មលីចូមអ៊ីយ៉ុងថ្មីមួយសម្រាប់ប្រើក្នុងរថយន្តអគ្គិសនី ដែលអាចផ្ទុកថាមពលអគ្គិសនីបាន៣៥គីឡូវ៉ាត់ម៉ោង ហើយអាចបញ្ចូលថាមពលឡើងវិញបានឆាប់រហ័សចន្លោះពី១០%ទៅ៨០% ដោយប្រើពេលប្រហែល៥នាទីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
រថយន្តអគ្គិសនី
ដោយ

ការបញ្ចូលថាមពលឡើងវិញបានយ៉ាងឆាប់រហ័សរបស់ថ្មរថយន្តអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន Nyobolt មានមូលដ្ឋាននៅក្នុងទីក្រុង Cambridge នេះគឺលឿនជាង២០នាទីនៃការបញ្ចូលថ្មរបស់ក្រុមហ៊ុនរថយន្ត Tesla ទៅទៀត។

លោក សៃ ស៊ីវ៉ារ៉េតឌី (Sai Shivareddy) សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nyobolt បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការស្រាវជ្រាវដ៏ទូលំទូលាយរបស់ពួកគេនៅចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកនេះបានបង្ហាញពីបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីថ្មីមួយ ដែលត្រៀមរួចជាស្រេច ដើម្បីបើកដំណើរការគ្រឿងអគ្គិសនី និងសេវាកម្មថ្មីៗ ដែលបច្ចុប្បន្នចាត់ទុកថាមានតម្លៃបំផុត។

បច្ចុប្បន្នក្រុមហ៊ុន Nyobolt កំពុងពិភាក្សាអំពីការលក់ថ្មរបស់ខ្លួននេះទៅឱ្យក្រុមហ៊ុនផលិត ​រថយន្តអគ្គិសនីចំនួន៨ ហើយបើទោះជាថ្មដែលផ្ទុកថាមពលបាន៣៥គីឡូវ៉ាត់ម៉ោងនេះមានកម្លាំងខ្សោយជាងថ្មមានថាមពល៨៥គីឡូវ៉ាត់ម៉ោង ដែលគេនិយមដាក់ក្នុងរថយន្តអគ្គិសនីនៅអាម៉េរិកក៏ពិតមែន ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះអាចនឹងពង្រីកខ្លួនកាន់តែធំជាងនេះនៅក្នុងពេលអនាគត៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge របស់ថៃ តម្លៃ២៨ពាន់លានដុល្លារអាម៉េរិក គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក សុរិយា ជួងរុងរឿងគីត (Suriya Juangroongruangkit) បានអះអាងថា ដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍ផ្លូវដឹកជញ្…

ជប៉ុនបើកចូលទស្សនាភ្នំហ៊្វូជីជាមួយការកំណត់ចំនួន ខណៈថ្ងៃដំបូងទទួលបានអ្នកចុះឈ្មោះជិត២ពាន់នាក់

ប្រទេសជប៉ុន បានបើករដូវកាលសម្រាប់អ្នកឡើងភ្នំហ៊្វូជី (Fuji) ជាផ្លូវការហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយនឹងវិធានការរឹតបន្តឹងមួយចំនួន គួបផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ