កិច្ចសហប្រតិបត្តិការ

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងប្តេជ្ញាបន្តជំរុញបន្ថែម


រដ្ឋមន្រ្តីការបរទេសកម្ពុជា និងចិន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ទន្ទឹមនេះភាគីទាំងពីរ ក៏បានឯកភាពគ្នាប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែខ្លាំងក្លា និងស៊ីជម្រៅបន្ថែមទៀតផងដែរ។
កិច្ចសហប្រតិបត្តិការ
ដោយ

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងចិន ក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។ ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានភាគីទាំងពីរលើកយកមកពិភាក្សាផងដែរ។ ជាមួយគ្នានេះ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋសភាអាម៉េរិកអនុម័តកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់

ព័ត៌មាន
រដ្ឋសភាអាម៉េរិកកាលពីថ្ងៃសៅរ៍ បានអនុម័តកញ្ចប់ថវិកាចំនួន៩៥ពាន់លានដុល្លារសម្រាប់ផ្ដល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោ…

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូចូលរួមសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក ពាក់ព័ន្ធការអភិវឌ្ឍនវានុវត្តន៍ឌីជីថល

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិធីបើកសន្និបាតលើកទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ