សន្ទស្សន៍សន្តិភាព

សន្ទស្សន៍សន្តិភាពនៅកម្ពុជា ឈរនៅលំដាប់ទី៦នៅតំបន់អាស៊ាន ដោយឈរក្រោមឡាវ តែលើថៃ


កម្ពុជាស្ថិតនៅក្រោមប្រទេសឡាវ តែនៅលើប្រទេសថៃ និងប្រទេសមួយចំនួនទៀតនៅក្នុងការសិក្សាពីសន្ទស្សន៍សន្តិភាពនៅតំបន់អាស៊ាន ដែលបានចេញផ្សាយជាសាធារណៈ ដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
សន្ទស្សន៍សន្តិភាព
ដោយ

បើតាមការសិក្សារបស់វិទ្យាស្ថាននេះ សន្ទស្សន៍សន្តិភាពរបស់កម្ពុជាបានថយចុះ៦កម្រិតនៅក្នុងចំណោមប្រទេសដែលបានសិក្សាទាំងអស់នៅលើពិភពលោក និងស្ថិតនៅលំដាប់ទី៦ នៅតំបន់អាស៊ាន ខណៈមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ហាក់មិនយល់ពីគោលបំណងនៃការសិក្សានេះ ដ្បិតកម្ពុជាបានទទួលសន្តិភាពពេញលេញតាំងពីចុងឆ្នាំ១៩៩៨។

​​ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការហួសចិត្ត និងមិនយល់ពីគោលបំណងរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បន្ទាប់ពីស្ថាប័ននេះបានព្យាករសន្ទស្សន៍សន្តិភាពនៅកម្ពុជា បានធ្លាក់ចុះ៦កម្រិតនៅឆ្នាំ២០២៤ នេះ។ ឯកឧត្តមបានលើកជាចម្ងល់ថា តើអ្នកសរសេររបាយការណ៍នេះចង់និយាយពីអ្វី និងមានគោលបំណងអ្វីឱ្យពិតប្រាកដ។ ការបង្ហាញការហួសចិត្តបែបនេះធ្វើឡើងក្រោយ ឯកឧត្តម យល់ថា កម្ពុជាទទួលបានសន្តិភាពពេញលេញតាំងពីនៅចុងឆ្នាំ១៩៩៨ មកម៉្លេះ បន្ទាប់ពីកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលអូសបន្លាយជិត៣ទសវត្សរ៍ ដែលបានអូសទាញប្រទេសឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លុត។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ សន្តិភាពរយៈពេលយូរនេះហើយ ដែលផ្តល់ឱកាសឱ្យកម្ពុជាមានពេលដើម្បីផ្តោតលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយការអភិវឌ្ឍមានល្បឿនលឿនហួសពីការស្មាន។ តាំងពីពេលនោះមក សន្តិភាពបានចាក់ឬសកាន់តែរឹងមាំ ប្រជាពលរដ្ឋខ្មែរកាន់តែមានលំនឹងចិត្ត ក្នុងការប្រកបមុខរបរ និងការេងារ ដោយគ្មានការព្រួយបារម្ភពីសង្គ្រាមដូចអតីតកាលឡើយ ហើយនេះ គឺជាស្ថានភាពពិតនៅកម្ពុជា។

សូមបញ្ជាក់ថា សន្ទស្សន៍សន្តិភាពសកល(GPI) ដែលបានចេញផ្សាយជាសាធារណៈ ដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីបានបង្ហាញថា សិង្ហបុរី បានក្លាយជាប្រទេសដែលមានសន្ទស្សន៍សន្តិភាពខ្ពស់ជាងគេនៅអាស៊ាន ខណៈហ្វីលីពីន និងមីយ៉ាន់ម៉ាមានសន្ទស្សន៍អាក្រក់ជាងគេ។ វិទ្យាស្ថាននេះបានអះអាងថា សម្រាប់អាស៊ានមានតែប្រទេសសិង្ហបុរីមួយទេ ដែលស្ថិតនៅក្នុងលំដាប់កំពូលជាប្រជាជាតិ ដែលមានសន្ទស្សន៍សន្តិភាពប្រសើរជាងគេ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ឈរនៅលំដាប់ទី៦ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយឈរពីលើថៃ ហ្វីលីពីន និងមីយ៉ាន់ម៉ា៕

អទ្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ហេតុអ្វីរោងចក្រសហគ្រាស គួរវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស?

ការវិនិយោគរបស់រោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ហាក់មានទំនោរកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈបច្ចុប្ប…

អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់់មានភាពល្អប្រសើរនៅឡើយទេ ខណៈអ្នកទិញមានការប្រយ័ត្នប្រយែងខ្ពស់ជាងមុន

វិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់បានបង្ហាញសញ្ញានៃការងើបឡើងវិញគួរឱ្យកត់សម្គាល់នោះទេនៅប៉ុន្មានខែកន្លងមកនេះ ពោលគឺហាក់នៅទ្រឹងបើធៀបនឹងស្ថានភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ