វិស័យពាណិជ្ជកម្ម

តើកម្ពុជា នៅតែបន្តចរចាពន្ធបដិការជាមួយអាម៉េរិក ឬយ៉ាងណា ក្រោយតុលាការពាណិជ្ជកម្មអាម៉េរិក រាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់លោក ត្រាំ?


ការចរចាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនៅមិនទាន់ដាច់ស្រេចនៅឡើយទេ ដែលទាមទារឱ្យភាគីទាំងពីរត្រូវចរចាគ្នាបន្តទៀតនៅខែក្រោយនេះ។ ប៉ុន្តែការចរចាជុំទី២មិនទាន់បានកើតឡើងផង ស្រាប់តែតុលាការពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗ បានសម្រេចបិទខ្ទប់ការអនុវត្តបន្ធបដិការរបស់លោក ដូណាល់ ត្រាំ ក្រោមហេតុផលការដាក់ពន្ធនេះខុសពីអ្វី ដែលរដ្ឋធម្មនុញ្ញបានកំណត់។ តើកម្ពុជានៅតែបន្តចរចាជាមួយអាម៉េរិក ដែរឬទេ ក្រោយតុលាការពាណិជ្ជកម្មអាម៉េរិក រាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់លោក ត្រាំ?
វិស័យពាណិជ្ជកម្ម
ដោយ

ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ខេមបូណូមីសថា គណៈប្រតិភូកម្ពុជានឹងធ្វើដំណើរទៅចរចាជាមួយមន្រ្តីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈមកទល់ពេលនេះ គម្រោងនេះ មិនទាន់មានការប្រែប្រួលនៅឡើយទេ។ ពាក់ព័ន្ធការរាំងខ្ទប់ការអនុពន្ធបដិការរបស់អាម៉េរិក ពីសំណាក់តុលាការពាណិជ្ជកម្មអាម៉េរិក មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ចំណាត់ការនេះ កំពុងស្ថិតក្នុងដំណាក់កាលដំណើការនីតិវិធីនៅឡើយទេ ខណៈអំណាចរបស់តុលាការពាណិជ្ជកម្មនៅពុំទាន់អាចរាំងខ្ទប់ដំណើរការអនុវត្តរបស់រដ្ឋបាល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននៅឡើយទេ។ តែយ៉ាងណាឯកឧត្តម ចាត់ទុកការរារាំងរបស់តុលាការនេះ ជាពន្លឺវិជ្ជមានមួយសម្រាប់កម្ពុជា។

​សូមបញ្ជាក់ថា ការចរចាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីពេលកន្លងទៅថ្មីៗ មិនទាន់ទទួលបានលទ្ធផលដាច់ស្រេចនៅឡើយទេ ដោយភាគីទាំងពីរគ្រោងជួបចរចាគ្នាបន្តទៀតនៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥។ ការចរចាកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

ពាក់ព័ន្ធនឹងពន្ធបដិការរបស់លោក ត្រាំ នេះ កាលពីថ្ងៃទី២៩ ខែឧសភា តុលាការពាណិជ្ជកម្មអាម៉េរិក បានសម្រេចឱ្យបញ្ឈប់ការអនុវត្ត ក្រោមហេតុផលការដាក់ពន្ធនេះខុសពីអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់។ ភ្លាមៗនោះរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងការសម្រេចរបស់តុលាការនេះ។ ក្រោយមកនៅថ្ងៃទី៣០ ខែឧសភា នេះ សាលាឧទ្ធរណ៍ បានសម្រេចផ្អាកការអនុវត្តការសម្រេចរបស់តុលាការពាណិជ្ជកម្មអាម៉េរិក ដែលមានន័យថា ពន្ធគយបដិការត្រូវបានអនុញ្ញាតឱ្យអនុវត្តជាបណ្តោះអាសន្ន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


សម្តេចធិបតីបានអះអាងថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការជួយគាំទ្រកម្មករ និងឧស្សាហកម្មដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចបានធ្វើឱ្យទំនាក់ទំនងអន្តរជាតិមានភាពភាពស្មុគស្…

ពន្ធគយរបស់លោក ត្រាំ ធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកខាតបង់ជាង៣៤ពាន់លានដុល្លារ ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត

គិតមកទល់ពេលនេះ សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ តាមរយៈការដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើប្រទេស និងដែនដីជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ