
យ៉ាងហោចណាស់ នឹងមានអ្នកជំនាញក្នុង ឧស្សាហកម្មជាង 10,000 នាក់ ត្រូវបានរំពឹងថា អញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍នេះដើម្បីស្វែងយល់ បង្កើនចំណេះដឹង និងបទពិសោធន៍ក្នុងឧស្សាហកម្មសំណង់ជាមួយនិងបច្ចេកវិទ្យាចុងក្រោយបង្អស់។
ការតាំងពិព័រណ៍អន្តរជាតិមួយនេះនឹងនាំមកនូវអ្នកផ្គត់ផ្គង់នៅក្នុងឧស្សាហកម្ម អ្នកវិនិយោគិន និងអ្នកប្រឹក្សាយោបល់ជាមួយគំនិតច្នៃប្រឌិតជាច្រើនរួមគ្នា ដើម្បីញាំងអោយវេទិកានេះកាន់តែទូលំទូលាយប្រកបដោយកិច្ចសហប្រត្តិបត្តិការយ៉ាងទូលំទូលាយ និងការរីកចម្រើន។

ព្រឹត្តិការណ៍ដ៏សំខាន់នេះបានបង្ហាញអំពីទិដ្ឋភាពឧស្សាហកម្មសំណង់របស់កម្ពុជា ស្របតាមគោលដៅនៃការ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតា ស្របតាមការកើនឡើងនៃលំហូរវិនិយោគបរទេស និង ជាកាតាលីករសម្របសម្រួលការតភ្ជាប់ដ៏សំខាន់ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្ហាញពីវឌ្ឍនភាពចុងក្រោយបង្អស់ដែលជំរុញឱ្យឧស្សាហកម្មនេះបន្តឆ្ពោះទៅមុខ។
អ្នកស្រី Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets មានប្រសាសន៍ថា “CAMBUILD 2024 ជាព្រឹត្តិការណ៍បង្ហាញថេរវេលាផ្លាស់ប្តូរមួយ សម្រាប់ឧស្សាហកម្មសំណង់របស់កម្ពុជាជាមួយនិងការដោះដូរកិច្ចសន្ទនា និងការផ្គូរផ្គង់កិច្ចសហប្រតិបត្តិការប្រកបដោយ អត្ថន័យ។ យើងមានបំណងជំរុញភាពជាដៃគូ និងការផ្លាស់ប្តូរចំណេះដឹងជាស្ពានតភ្ជាប់ឧស្សាហកម្មមួយនេះអោយមានកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតសម្រាប់អនាគត។

សារៈសំខាន់នៃការតាំងពិព័រណ៍នេះត្រូវបានគូសបញ្ជាក់ដោយការគាំទ្រពី ក្រសួងពាណិជ្ជកម្ម ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និង បណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន។
យោងតាមប្រសាសន៏ ឯកឧត្តមឧបនាយករដ្ឋមន្តី្រ សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា “ ពិព័រណ៍ខេមបៀល"CAMBUILD 2024 បានបង្ហាញនៃគំរូដ៍ល្អឥតខ្ចោះស្របតាមផែនការនិងគោលដៅរបស់រដ្ឋាភិបាលយើង សម្រាប់ការអភិវឌ្ឍន៍ទីក្រុងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព ។ វេទិកាដ៏សំខាន់នេះជាភស្ត័តាងសម្រាប់បង្ហាញនូវសក្តានុពលរបស់ប្រទេសកម្ពុជាដើម្បីទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ ដែលយើងត្រូវការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង”។

បន្ថែមលើសពីនេះ សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និង បណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ានក៏មានការ គាំទ្រផងដែរ ដោយបញ្ជាក់បន្ថែមថា ខេមបៀល CAMBUILD ជាព្រឹត្តិការណ៍សម្រាប់ឧស្សាហកម្មសំណង់ឈានមុខគេនៅកម្ពុជា។
ខេមបៀល២០២៤ -CAMBUILD 2024 និងបើកបង្ហាញដាក់តាំងផលិតផល និងសេវាកម្មលើផ្នែកផ្សេងៗគ្នាចំនួន ៩ វិស័យមានដូចជា ៖ វិស័យថាមពល CAMENERGY, វិស័យទឹកស្អាត CAMWATER, វិស័យថាមពលដើរដោយព្រះអាទិត្យ CAMSOLAR , ប្រព័ន្ធសុវត្ថិភាព CAMSECURITY & FIRE, ម៉ាស៊ីនត្រជាក់និង គ្រឿងបន្ធុតខ្យល់ CAMCIVAR, CME គ្រឿងចក្រ, CAMHARDWARE ឧបករណ៍ធ្វើដោយដៃ, គ្រឿងសង្ហារឹម CAMFURNITURE និង សំណង់បេតុង CAMCONCRETE ។ ព្រឹត្តិការណ៍ដ៏ទូលំទូលាយនេះធានាថាអ្នកចូលរួមនឹងទទួលបានការយល់ដឹងនិងបទពិសោធន៍ដ៏មានតម្លៃសម្រាប់គ្រប់ផ្នែកនៃការសាសង់។

ក្រុមហ៊ុនដាក់តាំងមានទាំងក្នុងស្រុកនិងអន្តរជាតិ បាននាំមកនូវ ផលិតផល និងម៉ាកល្បីៗជាង 300 សម្រាប់បង្ហាញនៅក្នុងព្រិត្តិការណ៍នេះ រួមមាន ប្រទេសសិង្ហបុរី ចិន ម៉ាឡេស៊ី កូរ៉េ ឥណ្ឌា តៃវ៉ាន់ ថៃ វៀតណាម ជាមួយ បច្ចេកវិទ្យា និងសេវាកម្មទំនើបបំផុតរបស់ពួកគេ។ វត្តមានព្រឹត្តិការណ៍អន្តរជាតិនេះផ្តល់ឱ្យអ្នកចូលរួមនូវឱកាសពិសេសមួយដើម្បីស្វែងយល់ពីការវិវត្តន៍ល្អបំផុតជាសកលនិងការច្នៃប្រឌិតថ្មីៗដើម្បីអោយកម្ពុជាអាចវិវត្តទាន់ សមាហរកម្មបច្ចុប្បន្ននិងអនាគត។

ស្របពេលតែមួយក៍មានការរំលេចឡើងនៃកម្មវិធីពីរសំខាន់ៗ មានដូចជា សិក្ខាសាលាបច្ចេកទេសនៃឧស្សាហកម្មពាក់ព័ន្ធ ពីរសំណាក់អ្នកជំនាញដែលនិងចែករំលែកពីរប្រធានបទសំខាន់ៗនិង សន្និសីទស្តីពីរ “រួមគ្នាពន្លឿនការផ្គត់ផ្គង់ទឹក ដើម្បីឈានទៅដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០”
(TOGETHER, WE CAN ACCELERATE WATER SUPPLY TO REACH CSDG, Cambodian Sustainable Development Goal 2030 )
ខេមបៀល CAMBUILD 2024 បានបង្កើតឱកាសអ្នកចូលរួម បង្កើតទំនាក់ទំនងអាជីវកម្មថ្មី ស្វែងយល់ពីប្រភពផ្គត់ផ្គង់ សក្តានុពលនៃការវិត្តន៍ស្របតាមបច្ចេកវិទ្យា និងស្វែងរកដៃគូរបណ្តាក់ទុន ។
សម្រាប់ព័ត៌មានបន្ថែមអំពីការតាំងពិព័រណ៍ ឬចូលរួមកម្មវិធី CAMBUILD 2024 សូមចូលទៅកាន់៖








