វិស័យអចលនទ្រព្យ

តើមានទឡ្ហីករណ៍អ្វីខ្លះជំរុញឱ្យអ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២៦?


វិស័យអចលនទ្រព្យកម្ពុជាបានរងភាពរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ហើយរហូតមកទល់ពេលនេះវិស័យដ៏មានសារៈសំខាន់ក្នុងសេដ្ឋកិច្ចមួយនេះហាក់មិនទាន់មានការកម្រើកឡើងវិញគួរឱ្យកត់សម្គាល់នោះទេ។ តែយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យនេះវាយតម្លៃថា វិស័យនេះនឹងចាប់ផ្តើមងើបបឡើងវិញនៅឆ្នាំ២០២៦ខាងមុខ។ តើមានទឡ្ហីករណ៍អ្វីខ្លះជំរុញឱ្យអ្នកជំនាញហ៊ានវាយតម្លៃបែបនេះ?
វិស័យអចលនទ្រព្យ
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបបានវាយតម្លៃថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងចាប់ផ្តើមងើបឡើងវិញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ តែឱកាសនៃភាពរីកចម្រើនរបស់វិស័យនេះទំនងជាមិនអាចវិលទៅរកស្ថានភាពដូចមុនពេលមិនទាន់មានការផ្ទុះវិបត្តិជំងឺកូវីដ-១៩នោះទេ។ ការអះអាងបែបនេះធ្វើឡើងក្រោយអ្នកឧកញ៉ាសង្កេតឃើញថា នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះការអភិវឌ្ឍគម្រោងថ្មីៗនៅក្នុងវិស័យនេះពុំមាននោះទេ ពោលគឺចន្តរទិញលក់កើតឡើងតែក្នុងគម្រោងដែលមានស្រាប់ប៉ុណ្ណោះ ដូច្នេះវិស័យនេះអាចនឹងមានការអភិវឌ្ឍគម្រោងថ្មីៗឡើងវិញនៅឆ្នាំ២០២៦។ ម្យ៉ាងទៀតសេដ្ឋកិច្ចលើពិភពលោកនៅឆ្នាំ២០២៥ នេះ ត្រូវបានព្យាករថា នឹងមានការរីកចម្រើនឡើងវិញ ដូច្នេះកាលណាសេដ្ឋកិច្ចមានរីកចម្រើន នោះវានឹងជះឥទ្ធិពលមុនគេទៅដល់ការរីកចម្រើនរបស់វិស័យអចលនទ្រព្យ។

ជាមួយគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ដែរថា ភាពរីកចម្រើន ឬអន់ថយរបស់វិស័យអចលនទ្រព្យ គឺដើរទន្ទឹមគ្នាជាមួយនឹងស្ថានភាពសេដ្ឋកិច្ច។ ដូច្នេះស្របពេលស្ថានប័នជាតិ និងអន្តរជាតិធំៗព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥នេះ នឹងមានកំណើនល្អក្នុងរង្វង់៦% នោះលោកជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជាក៏នឹងមានកំណើនដូចគ្នាផងដែរ។

បើតាមការវាយតម្លៃរបស់អ្នកឧកញ៉ា សៀ ឬទ្ធី តម្លៃអចលនទ្រព្យដែលអាចបន្តមានកំណើននៅឆ្នាំនេះរួមមានអចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្ម ព្រោះនៅឆ្នាំនេះអាចមានតម្រូវការខ្ពស់លើការសាងសង់រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញជាដើម។ ហើយភាពល្អប្រសើររបស់អចលនទ្រព្យប្រភេទនេះ វាក៏នឹងរួមចំណែកជួយជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាជារួមមានភាពប្រសើរឡើងវិញនាពេលខាងមុខផងដែរ៕




អត្ថបទបន្ទាប់


អ្នកដាំស្វាយនៅខេត្តត្បូងឃ្មុំកំពុងត្អូញត្អែរ ក្រោយតម្លៃស្វាយធ្លាក់ចុះមកនៅចន្លោះ៤០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម

កសិករមួយចំនួននៅខេត្តត្បូងឃ្មុំបានត្អូញត្អែរពីរឿងទីផ្សារផ្លៃស្វាយ ក្រោយតម្លៃស្វាយធម្មតាបានធ្លាក់ចុះមកនៅចន្លោះ៤០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម បន្…

កម្ពុជាគ្រោងដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅទូទាំងប្រទេស ក្រោយទទួលបានជោគជ័យនៅខេត្តព្រះសីហនុ

កម្មវិធីពិសេសជំរុញការវិនិយោគ គឺជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ និងទទួលបានការចាប់អារម្មណ៍ច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ