អត្ថបទពាណិជ្ជកម្ម

ខេមបូណូមីស ទទួលបានពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ពីនិយ័តករបរធនបាលកិច្ច


និយ័តករបរធនបាលកិច្ច ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ប្រចាំឆ្នាំ ២០២៤ ជូនអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បន្ទាប់ពីបានពិនិត្យវាយតម្លៃឃើញថា អង្គភាពសារព័ត៌មានសេដ្ឋកិច្ចឈានមុខគេមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ លម្អិត ស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសក្នុងវិស័យបរធនបាលកិច្ច។
ខេមបូណូមីស ទទួលបានពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ពីនិយ័តករបរធនបាលកិច្ច
ដោយ
អំពី Cambonomist

ពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ប្រចាំឆ្នាំ២០២៤ ត្រូវបានប្រគល់ជូន អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អ.សហ. នៅក្នុង​វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៥ ក្រោមប្រធានបទ «បរធនបាលកិច្ច​ជាថ្នាលធុរកិច្ចប្រកបដោយ​ទំនុកចិត្ត និងអនុលោមភាពច្បាប់» កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥។

លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយក នៃអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានគូសបញ្ជាក់ថា ការទទួលបានពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការជឿជាក់ និងឱ្យតម្លៃ​ របស់និយ័តករបរធនបាលកិច្ច មកលើការកិច្ចការងារផ្សព្វផ្សាយព័ត៌មានរបស់ ខេមបូណូមីស ក្រោមការគាំទ្រ​យ៉ាងខ្លាំងក្លាពីសំណាក់ទូរទស្សនិកជន និងប្រិយមិត្តទាំងអស់។

អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស ជាស្ថាប័នព័ត៌មាន ដែលតែងតែប្រកាន់ខ្ជាប់​នូវគោលការណ៍​ផ្សព្វផ្សាយ​នូវព័ត៌មាន​ពិត ច្បាស់លាស់ លម្អិតស៊ីជម្រៅ ពាក់ព័ន្ធនឹងមាតិកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងព្រឹត្តិការណ៍​ភូមិសាស្ត្រនយោបាយ​សំខាន់ៗដែល​បាន​កើតឡើង​ នៅក្នុងប្រទេសកម្ពុជា និងទូទាំង​ពិភពលោក។

លោក ស៊ឺន សាយ បានសង្កត់ធ្ងន់ទៀតថា «ក្នុងរយៈពេលជិត ៨ឆ្នាំមកនេះ ខេមបូណូមីស បាននិងកំពុងបន្ដ​បេសកម្មរបស់យើងឥតឈប់ឈរ ក្នុងការផ្ដល់ជូនសាធារណជន នូវព័ត៌មានពិត លម្អិត និងច្បាស់លាស់ ដើម្បីជាមូលដ្ឋានសម្រាប់ពិចារណា និងធ្វើការសម្រេចចិត្ត។ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគុណតម្លៃស្នូលរបស់យើងនៅក្នុងការផ្សព្វផ្សាយព័ត៌មាន ខេមបូណូមីស បានក្លាយ​ប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបំផុត សម្រាប់​សាធារណជន ពិសេស​ទាក់ទង​នឹងព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគសំខាន់ៗ»។

ស្ថាបនិកអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស រូបនេះ បានគូសបញ្ជាក់ទៀតថា ខេមបូណូមីស មិនត្រឹមតែជាស្ថាប័នផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ជាកន្លែងបណ្ដុះបណ្ដាលចំណេះ ជំនាញ និងផ្ដល់នូវឱកាសការងារជាច្រើនដល់យុវជន ពិសេស បានរួមចំណែក​យ៉ាងសកម្ម ក្នុងការ​បង់ពន្ធ​អាករជូនរដ្ឋ ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រ​កម្ពុជា សំដៅចូលរួមអភិវឌ្ឍ និងលើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ។

ខេមបូណូមីស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រិយមិត្តទាំងអស់ ដែលតែងតែជឿជាក់ និងតាមដាននូវការផ្សព្វផ្សាយព័ត៌មានរបស់យើងនាពេល​កន្លងមក។ ការគាំទ្រទាំងអស់នេះ គឺជាកម្លាំងចិត្ត​ដ៏រឹងមាំ ចំពោះសារព័ត៌មាន ដែល​មានវិជ្ជាជីវៈ​ច្បាស់លាស់ និងរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុង​បង្កជាបញ្ហាអវិជ្ជមាន​​ជាច្រើន​នៅក្នុងសង្គមនាពេលបច្ចុប្បន្ន។

ខេមបូណូមីស ប្ដេជ្ញានឹងបង្កើនសមត្ថភាពក្នុងការផលិតព័ត៌មាន ពិសេស​ស្វែងរកនូវមាតិកាព័ត៌មានថ្មីៗ សំខាន់ៗ ដែលបម្រើជាប្រយោជន៍សម្រាប់​ប្រជាជន និងប្រទេសជាតិ៕




អត្ថបទបន្ទាប់


SDF ទទួលបានពានរង្វាន់បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ប្រចាំឆ្នាំ២០២៤ ក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច”

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានទទួលពានរង្វាន់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណ…

អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់ តាមរយៈទិវាសន្សំអាស៊ាន ២០២៥ “សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់” នៅក្នុងខេត្តកំពត

ខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានក្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ