លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ ហាក់មិនមានចេតនាក្នុងការចរចាជាមួយកម្ពុជា ឈានទៅរកបទឈប់បាញ់ច្បាស់លាស់នោះទេ ព្រោះការចរចាជាមួយកម្ពុជា កន្លងមក រហូតមកទល់ពេលនេះ ថៃ ចូលរួមគ្រាន់តែដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ លុះក្រោយមក ថៃនឹងរកលេសចោទប្រកាន់កម្ពុជា ដើម្បីឈ្លានពានមកលើប្រទេសកម្ពុជា។ អ្នកជំនាញរូបនេះបានវាយតម្លៃថា សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា អាចនឹងអូសបន្លាយពេលយូរបន្ថែមទៀត ហើយបើទោះបីជាថៃ បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរួចក៏ដោយ តែសង្គ្រាមអាចនឹងនៅតែបន្តព្រោះថៃ មានបំណងចង់បំផ្លាញកម្ពុជា តជំនាន់ ដោយធ្វើយ៉ាងណាឱ្យកម្ពុជា ចុះខ្សោយកម្លាំងយោធា សេដ្ឋកិច្ច និងចង់ឱ្យកម្ពុជា ក្លាយជាប្រទេសដែលដើរថយក្រោយ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ជុំវិញអ្នកនយោបាយថៃ មកពីគណបក្សភូមិចៃថៃ ដែលបានលើកឡើងថា ប្រសិនបើពួកគេជាប់ឆ្នោតនឹងដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា គ្រាន់តែដើម្បីទាក់ទាញប្រជាប្រិយភាពតែប៉ុណ្ណោះ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើពលរដ្ឋថៃ នៅតែបន្តគាំទ្រនាយករដ្ឋមន្រ្តី ដែលល្មោភសង្រ្គាមឱ្យធ្វើជាអ្នកដឹកនាំប្រទេសថៃ បន្តទៀត នោះសង្គមថៃនឹងធ្លាក់ចុះ ហើយពលរដ្ឋថៃនឹងរងការខកចិត្តបន្តទៀត។ បើតាមអ្នកជំនាញរូបនេះ ក្រុមអ្នកនយោបាយថៃ មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយក៏មិនដែលធ្វើតាមពាក្យសន្យារបស់ខ្លួននោះដែរ ដូច្នេះពួកគេមិនគួរយកឈ្មោះកម្ពុជា ទៅបោកប្រាស់ពលរដ្ឋខ្លួននោះទេ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ ហាក់មិនមានចេតនាក្នុងការចរចាជាមួយកម្ពុជា ឈានទៅរកបទឈប់បាញ់ច្បាស់លាស់នោះទេ ព្រោះការចរចាជាមួយកម្ពុជា កន្លងមក រហូតមកទល់ពេលនេះ ថៃ ចូលរួមគ្រាន់តែដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ លុះក្រោយមក ថៃនឹងរកលេសចោទប្រកាន់កម្ពុជា ដើម្បីឈ្លានពានមកលើប្រទេសកម្ពុជា។ អ្នកជំនាញរូបនេះបានវាយតម្លៃថា សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា អាចនឹងអូសបន្លាយពេលយូរបន្ថែមទៀត ហើយបើទោះបីជាថៃ បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរួចក៏ដោយ តែសង្គ្រាមអាចនឹងនៅតែបន្តព្រោះថៃ មានបំណងចង់បំផ្លាញកម្ពុជា តជំនាន់ ដោយធ្វើយ៉ាងណាឱ្យកម្ពុជា ចុះខ្សោយកម្លាំងយោធា សេដ្ឋកិច្ច និងចង់ឱ្យកម្ពុជា ក្លាយជាប្រទេសដែលដើរថយក្រោយ។យឡែក លោកមេធាវី សុខ សំអឿន ឯណោះវិញ ក៏បានលើកឡើងដែរថា នយោបាយថៃបានប្រកាន់គោលជំហរមួយថា ប្រសិនបើថៃ មិនបានវាយយកតំបន់ណាមួយពីកម្ពុជា ទេនោះ នោះថៃ ក៏មិនព្រមចរចាឡើយ ព្រោះបើចរចាក្នុងកាលៈទេសៈនេះ ថៃ ជាអ្នកខាតបង់ធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច ទាំងថវិការចំណាយលើការធ្វើសង្រ្គាមជាមួយកម្ពុជា ការស្លាប់បាត់បង់ជីវិតទាហាន និងសម្ភារៈសឹកជាដើម។ លោកមេធាវី សុខ សំអឿន បានបញ្ជាក់ទៀតថា ថៃនឹងរកលេសបន្តសង្រ្គាមរហូតទាល់តែវាយបំបាក់កម្លាំងកងទ័ពកម្ពុជា មិនថា ត្រូវប្រើទាំងយន្តហោះចម្បាំង រថក្រោះ កាំភ្លើងបាញ់ផ្លោង ក៏ដូចជាប្រើកងទ័ពរាប់ម៉ឺននាក់នោះទេ។ បើតាមលោកមេធាវី សុខ សំអឿន មានតែការដាក់សម្ពាធពីមហាអំណាច ឬ អន្តរជាតិប៉ុណ្ណោះ ទើបអាចបញ្ឈប់សង្រ្គាមថៃ ឈ្លានពានលើប្រទេសកម្ពុជាបាន៕
អត្ថបទ៖ ជា ម៉ារ៉ា