តើសង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់ទេ?

តើជំនួបរវាងលោក ត្រាំ ជាមួយមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប ពិតជាអាចនាំមកនូវសន្តិភាពនៅអ៊ុយក្រែនឬយ៉ាងណា?


ក្រោយជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប៉ុន្មានថ្ងៃ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបន្តជួបជជែកជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី និងមេដឹកនាំអឺរ៉ុបជាច្រើនរូបនេះ សំដៅដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អមិនដូចជំនួបលើកទី១នោះទេ ប៉ុន្តែវាបានបញ្ចប់ជាមួយលទ្ធផលសំណួរច្រើនជាងចម្លើយ។
តើសង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់ទេ?
ដោយ

សំណួរដែលនៅតែជាចម្ងល់នោះ គឺពាក់ព័ន្ធនឹងការធានាសន្តិសុខ បញ្ហាទឹកដី និងលក្ខខណ្ឌនៃបទឈប់បាញ់ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

បរិយាកាសទូទៅនៃកិច្ចប្រជុំរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកជាមួយលោក វ៉្លូឌីមៀ ហ្សេឡិនស្គី បានប្រព្រឹត្តទៅក្នុងបរិកាសល្អប្រសើរមិនដូចជំនួបលើកដំបូងនោះទេ ដែលនេះជាលទ្ធផលដ៏ល្អមួយក្នុងការឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែន។ កិច្ចប្រជុំនេះមានការចូលរួមធ្វើជាសាក្សីពីក្រុមមេដឹកនាំអឺរ៉ុបជាច្រើនរូបដូចជាប្រធានាធិបតីបារាំង, នាយករដ្ឋមន្រ្តីអង់គ្លេស, នាយករដ្ឋមន្រ្តីអ៊ីតាលី, ប្រធានគណកម្មការអឺរ៉ុប, អគ្គលេខាធិការអង្គការណាតូ, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីហ្វាំងឡង់។

ជំនួបដែលប្រព្រឹត្តទៅក្រោមក្រសែភ្នែកប្រមាញ់ព័ត៌មានពីអ្នកសារព័ត៌មានជាង១០០នាក់នៅសេតវិមាននេះ ហាក់មិនសូវទទួលបានលទ្ធផល ដែលមានគុណតម្លៃគ្រប់គ្រាន់ក្នុងការឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ ពោលគឺទទួលបានសំណួរច្រើនជាងចម្លើយ ជាពិសេសសំណួរពាក់ព័ន្ធនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនតែម្តង។

ឆ្លើយតបនឹងសំណួរនេះលោក ដូណាល់ ត្រាំ បានប្តេជ្ញាជួយការពារសន្តិសុខអ៊ុយក្រែន បន្ទាប់ពីមានសន្តិភាពពិតប្រាកដ ហើយលោក ហ្សេឡិនស្គី ដែលបានស្លៀកពាក់របៀបផ្លូវការខុសពីជំនួបមុនៗ ក៏បានអរគុណលោក ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនផងដែរ។

ជាមួយគ្នានេះក្រុមមេដឹកនាំអឺរ៉ុប ជាពិសេសអធិការបតីអាល្លឺម៉ង់ ដែលជាបងធំនៅប្លុកនេះ ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែនអនុវត្តបទឈប់បាញ់បន្ទាន់មួយ មុនឈានទៅរកការបញ្ចប់សង្គ្រាមទាំងស្រុង ខណៈលោក ត្រាំ បានប្តេជ្ញានឹងព្យាយាមស្វែងរកឱ្យមានជំនួបកំពូលត្រីភាគីរវាងលោក ជាមួយលោក ពូទីន និងលោក ហ្សេឡិនស្គី ដើម្បីពិភាក្សាលើបញ្ហាបទឈប់បាញ់នេះ។ តែយ៉ាងណា លោក មិនទាន់បានបញ្ជាក់ពីពេលវេលា និងទីកន្លែងសម្រាប់ជំនួបនេះនៅឡើយទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បណ្ដាវិនិយោគិនបរទេសសម្រុកលក់ចេញភាគហ៊ុនថៃ រាប់សិបពាន់លានដុល្លារអាម៉េរិក ខណៈផ្សារភាគហ៊ុនថៃ ដាំក្បាលចុះខ្លាំង

ផ្សារភាគហ៊ុនថៃ (SET) បានទម្លាយឱ្យដឹងថា បណ្ដាវិនិយោគិនបរទេសបានសម្រុកលក់ចេញភាគហ៊ុនថៃ យ៉ាងគំហុកនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្នុងទំហំរហូតដល…

លោក ត្រាំ ប្តេជ្ញាជួយធានាការពារសន្តិសុខដល់អ៊ុយក្រែន ជាមួយកញ្ចប់សព្វាវុធទំហំ៩០ពាន់លានដុល្លារ

នៅក្នុងជំនួបកំពូលដ៏សំខាន់មួយរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី និងបណ្ដាមេដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ