មេដឹកនាំបង់ក្លាដែស

តើលោក យូនូស អាចធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស ប្រសើរឡើងដែរទេ ក្រោយការងើបចេញពីស្ថានភាពអាប់អួដោយសារមហាបាតុកម្ម?


ក្រោយផ្ទុះមហាបាតុកម្មរហូតឈានដល់ការទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ចេញពីអំណាចដោយជោគជ័យ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅនេះ លោក មូហាមេត យូនូស (Muhammad Yunus) ដែលជាជ័យលាភីណូបែលសន្តិភាព ក៏ត្រូវបានតែងតាំងឱ្យដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។ តើលោក មូហាមេត យូនូស មានសមត្ថភាពអាចធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស មានភាពប្រសើរឡើងដែរទេ?
មេដឹកនាំបង់ក្លាដែស
ដោយ

នៅរដ្ឋធានីដាកា (Dhaka) អ្នកជំនួញជនជាតិបង់ក្លាដែសធំៗ និងពលរដ្ឋផ្សេងទៀតទូទាំងប្រទេសនាពេលនេះ កំពុងមើលឃើញពន្លឺអនាគតថ្មីប្រកបដោយក្ដីសង្ឃឹមខ្ពស់។ នៅមុនពេលផ្ទុះបាតុកម្ម បង់ក្លាដែស ដែលមានប្រជាជនសរុបប្រមាណ១៧១លាននាក់នេះ ត្រូវបានដឹកនាំក្រោមកណ្ដាប់ដៃដែករបស់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) និងគណបក្សសម្ព័ន្ធ អាវ៉ាមី របស់លោកស្រី។ ការដឹកនាំរបស់លោកស្រី ដែលកាន់តែផ្ដាច់ការខ្លាំងឡើងៗ បានជំរុញឱ្យពលរដ្ឋនាំគ្នាខ្សឹបខ្សៀវអំពីការផ្លាស់ប្ដូររបបដឹកនាំ ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះដាំក្បាលចុះកាន់តែខ្លាំង។

ប៉ុន្តែបន្ទាប់ពីព្រឹត្តិការណ៍បាតុកម្មដែលដឹកនាំដោយក្រុមនិស្សិតទម្លាក់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ចេញពីអំណាចដោយជោគជ័យ ប្រទេសបង់ក្លាដែស នៅពេលនេះមានរដ្ឋាភិបាលបណ្តោះអាសន្នក្រោមការដឹកនាំរបស់លោក មូហាមេត យូនូស (Muhammad Yunus) ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរួមជាមួយក្រុមសកម្មជនមិនចូលបក្សសម្ព័ន្ធ បញ្ញវន្ត និងក្រុមមន្ត្រីចូលនិវត្តន៍រួមទាំងអតីតប្រធានធនាគារកណ្តាលបង់ក្លាដែស លោក សាឡេហ៊ូឌីន អាម៉េត (Salehuddin Ahmed) ផងដែរ។

ជាលទ្ធផល សូម្បីលោក ម៉ាប៊ូប៊ុល អាឡាំ (Mahbubul Alam) ដែលជាប្រធានសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស (FBCCI) ក៏មានសុទិដ្ឋិនិយមដែរចំពោះការផ្លាស់ប្តូរជាវិជ្ជមាននៅពេលខាងមុខ។ លោកបានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា បង់ក្លាដែស ពេលនេះក្លាយជាប្រទេសថ្មីហើយ ហើយលោកជឿជាក់ថា ការរួមបញ្ចូលគ្នានូវស្មារតីជាតិនិយមរបស់យុវជន និងឥទ្ធិពលរបស់លោក មូហាមេត យូនូស (Muhammad Yunus) នៅលើឆាកអន្តរជាតិ នឹងអាចជំរុញឱ្យសេដ្ឋកិច្ចរបស់បង់ក្លាដែសប្រសើរឡើង។

លោក ម៉ាប៊ូប៊ុល អាឡាំ (Mahbubul Alam) ដែលនាំចេញដែកថែប និងបង្គា ហើយនាំចូលគ្រឿងបរិក្ខារវេជ្ជសាស្ត្របានទទួលស្គាល់ថា រឿងដ៏ចាំបាច់ដែលត្រូវធ្វើជាបន្ទាន់នោះ គឺការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងការស្ដារមុខមាត់ជាតិ របស់បង់ក្លាដែស នៅលើឆាកអន្តរជាតិ ក្រោយពីការបង្ក្រាបយ៉ាងព្រៃផ្សៃ ដែលបានបណ្ដាលឱ្យមនុស្សជាង៤០០នាក់ បាត់បង់ជីវិត អំឡុងមហាបាតុកម្មទម្លាក់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ចេញពីអំណាច។

មហាបាតុកម្មដឹកនាំដោយក្រុមនិស្សិត បានធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស រងការខាតបង់យ៉ាងធ្ងន់ធ្ងររួចមកហើយ រួមទាំងការរអាក់រអួលផ្នែកពាណិជ្ជកម្ម សេវាព័ត៌មានវិទ្យា និងការនាំចេញសម្លៀកបំពាក់ផងដែរ ដោយការខាតបង់ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស១០ពាន់លានដុល្លារអាម៉េរិកឯណោះ។

រដ្ឋាភិបាលបណ្ដោះអាសន្នថ្មីនេះ ប្រឈមមុខនឹងថ្មបាក់ធំៗជាច្រើន រួមមានការធ្លាក់ចុះនៃទុនបម្រុងអន្តរជាតិ ព្រមទាំងអតិផរណា និងអត្រាគ្មានការងារធ្វើរបស់យុវជនហក់ឡើងខ្ពស់​ផងដែរ។ ទោះជាយ៉ាងណា កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ និងចក្ខុវិស័យវែងឆ្ងាយរបស់លោក

មូហាមេត យូនូស (Muhammad Yunus) ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពសម្រាប់សេដ្ឋកិច្ចសង្គម ផ្តល់នូវក្តីសង្ឃឹមដ៏មុតមាំថា ប្រទេសបង់ក្លាដែស នឹងមានអនាគតដ៏ភ្លឺស្វាង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរដ្ឋាភិបាលបន្តផ្អាកការនាំចូលបំណែកសាច់បង្កកបន្ថែមទៀត ក្រោយថ្ងៃកំណត់ខិតជិតចូលមកដល់

ការបិទការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជាបណ្តោះអាសន្នរយៈពេល៦ខែ នឹងត្រូវផុតសុពលភាពនៅត្រឹមថ្ងៃទី១២ ខែក…

ថៃ នៅតែបន្ដស្នើឱ្យកម្ពុជា វិលរកតុចរចាពាក់ព័ន្ធនឹងការផលិតប្រេងនៅតំបន់ត្រួតស៊ីគ្នា ខណៈដំណើរការកំពុងជាប់គាំង

ភាគីថៃ នៅតែបន្ដអំពាវនាវឱ្យភាគីកម្ពុជា វិលរកតុចរចាពាក់ព័ន្ធនឹងការផលិតប្រេងរួមគ្នានៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ (OCA) ខណៈដំណើរការក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ