វិស័យ យុត្តិធម៌

ពិភពលោកកំពុងរង់ចាំអ៊ុតមើលសេចក្ដីសម្រេចរបស់តុលាការកំពូលអាម៉េរិក លើជោគវាសនាពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ


ពេលនេះពិភពលោកកំពុងរង់ចាំអ៊ុតមើលសេចក្ដីសម្រេចរបស់តុលាការកំពូលអាម៉េរិក លើសំណុំរឿងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ដាក់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មក្នុងពិភពលោក ដែលបានបង្កឱ្យផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ហើយជាលទ្ធផលបានជះផលប៉ះពាល់ខ្លាំងដល់អាជីវកម្មតូចៗនៅសហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា បណ្ដឹងនេះត្រូវបានដាក់ប្ដឹងដោយអាជីវកម្ម និងរដ្ឋតូចៗនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិស័យ យុត្តិធម៌
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅតុលាការកំពូលសហរដ្ឋអាម៉េរិក នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា សប្តាហ៍នេះ ដើម្បីការពារសំណុំរឿងពន្ធគយរបស់លោក ដែលដាក់ប្ដឹងដោយអាជីវកម្មខ្នាតតូច និងរដ្ឋតូចៗជាច្រើននៅសហរដ្ឋអាម៉េរិក ដែលអះអាងថា ពន្ធគយរបស់លោក ដូណាល់ ត្រាំ ខុសច្បាប់ ហើយគួរតែត្រូវបានលុបចោល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ។

ប្រសិនបើតុលាការកំពូលចេញសាលដីកាប្រឆាំងនឹងរដ្ឋាភិបាលអាម៉េរិក គោលនយោបាយពាណិជ្ជកម្ម ដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវបានលុបចោល ហើយក្រុងវ៉ាស៊ីនតោន អាចនឹងត្រូវសងប្រាក់រាប់រយពាន់លានដុល្លារ ដែលខ្លួនប្រមូលបានពីពន្ធគយលើទំនិញនាំចូល។

សំណុំរឿងដ៏រសើបនេះកើតឡើងបន្ទាប់ពីការប្រកាសដាក់ពន្ធគយយ៉ាងទូលំទូលាយដោយលោក ដូណាល់ ត្រាំ កាលពីអំឡុងខែមេសា ដែលលោកនិយាយថា មានភាពចាំបាច់ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក និងពង្រឹងឥទ្ធិពលពាណិជ្ជកម្មរបស់សហរដ្ឋ

អាម៉េរិក។ លោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើរដ្ឋបាលរបស់លោកចាញ់ក្តីនេះនឹងធ្វើឱ្យសហរដ្ឋអាម៉េរិកចុះខ្សោយ និងបណ្តាលឱ្យខូចខាតផ្នែកហិរញ្ញវត្ថុរយៈពេលវែង។ លោក ត្រាំ អះអាងថា លោកនឹងមិនចូលសវនាការឡើយនៅថ្ងៃទី៥ ខែវិច្ឆិកា សប្ដាហ៍នេះ ដោយលោកបានសង្កត់ធ្ងន់ថា សំណុំរឿងនេះ គឺជាសំណុំរឿងប្ដឹងសហរដ្ឋអាម៉េរិក គឺមិនមែនប្ដឹងរូបលោកជាបុគ្គលនោះឡើយ។

សូមបញ្ជាក់ថា អាជីវកម្មជាច្រើននៅសហរដ្ឋអាម៉េរិកបាននិងកំពុងត្រដាបត្រដួសខ្លាំងដោយសារពន្ធគយរបស់លោក ដូណាល់ ត្រាំ។ តួយ៉ាង ក្រុមហ៊ុន Learning Resources ដែលជាក្រុមហ៊ុនផលិតប្រដាប់ក្មេងលេងរបស់សហរដ្ឋអាម៉េរិកបាននិយាយថា ពន្ធរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យខ្លួនខាតបង់១៤លានដុល្លារនៅឆ្នាំនេះ ដែលច្រើនជាង៧ដងបើធៀបនឹងឆ្នាំ២០២៤។ នាយកប្រតិបត្តិក្រុមហ៊ុនខាងលើនេះ គឺលោក Rick Woldenberg បាននិយាយថា គោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការរអាក់រអួលពាណិជ្ជកម្មខ្លាំងស្ទើរមិនគួរឱ្យជឿ ដែលបង្ខំឱ្យមានការផ្លាស់ប្តូរផលិតកម្មយ៉ាងខ្លាំង។

ក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុន Cooperative Coffees នៅរដ្ឋ Georgia ជាដើមបានបង់ពន្ធជាង១,៣លានដុល្លារ ចាប់តាំងពីខែមេសា មក។ ខណៈដែលម្ចាស់អាជីវកម្មសង្ឃឹមថា តុលាការនឹងចេញសាលដីកាប្រឆាំងនឹងពន្ធគយរបស់លោក ដូណាល់ ត្រាំ ហើយក្រុមហ៊ុនភាគច្រើនក៏កំពុងត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់បំផុតផងដែរ ប្រសិនបើគោលនយោបាយនេះនៅមានសុពលភាព៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើភាគីពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីជួយឱ្យស្រូវអាចរក្សាបានក្នុងតម្លៃសមរម្យក្នុងរយៈពេលវែង?

តម្លៃស្រូវនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដោយភាគីពាក់ព័ន្ធកំពុងរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះ។ ជាក់ស្តែងក្រ…

ត្រឹម១ខែ វៀតណាម រកចំណូលបានរហូតដល់ជិត១ពាន់លានដុល្លារពីនាំចេញទុរេនទៅចិន

ទុរេនវៀតណាម ដែលគយចិន បានរកឃើញមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកន្លងមកកំពុងវិលទៅរកប្រក្រតីភាពឡើងវិញក្នុងការនាំចេញទៅក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ