ចិនបានសម្រេចបោះបង់ឋានៈ

ចិនបានសម្រេចបោះបង់ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍នៅអង្គការពាណិជ្ជកម្មពិភពលោក


ចិនហាក់កំពុងផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ដោយបានសម្រេចបោះបង់សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញពីការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកែលម្អប្រព័ន្ធពាណិជ្ជកម្មពិភពលោក និងបញ្ចប់ការរិះគន់ពីសំណាក់ដៃគូពាណិជ្ជកម្មធំៗ ជាពិសេសសហរដ្ឋអាម៉េរិក និងអឺរ៉ុប។
ចិនបានសម្រេចបោះបង់ឋានៈ
ដោយ

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ចិន ហើយរំពឹងថា WTO នឹងអាចធ្វើកំណែទម្រង់ និងរៀបចំសណ្តាប់ធ្នាប់ប្រព័ន្ធពាណិជ្ជកម្មសកលឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។

ប្រទេសចិននឹងបោះបង់ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញការធ្វើកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មសកល ដែលកំពុងរងការគំរាមកំហែងពីសង្គ្រាមពន្ធគយរបស់អាម៉េរិក និងវិធានការការពារនិយម។ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី ង៉ោហ្ស៊ី អូកុនហ្សូ អ៊ីវីឡា (Ngozi Okonjo-Iweala) បានបង្ហាញការស្វាគមន៍ចំពោះទស្សនៈវិស័យរបស់ចិននេះ ព្រោះវាអាចជួយដកចោលនូវភាពចម្រូងចម្រាស និងបើកទ្វារសម្រាប់ការធ្វើកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មពិភពលោកឡើងវិញ។ លោកស្រីបានចាត់ទុកការសម្រេចចិត្តរបស់ចិន គឺជាការដកបន្លា និងការរិះគន់ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាសម្ពាធមួយដ៏លំបាករបស់ WTO។

លោកស្រី លី យីហុង (Li Yihong) បេសកជនរបស់ចិនប្រចាំ WTO បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង គឺជាការស្ម័គ្រចិត្ត ហើយចិនមិនផ្តល់យោបល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតធ្វើតាមចិននោះទេ។

បច្ចុប្បន្នចិន ជាប្រទេសដែលមានចំណូលកម្រិតមធ្យម ដែលកវានៅតែជាផ្នែកមួយ នៃប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែសហរដ្ឋអាម៉េរិកបានបដិសេធ ហើយថា ប្រទេសចិនគួរតែបោះបង់ឋានៈជាប្រទេសកំពុងអភិវឌ្ឍ ព្រោះប្រទេសនេះជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រទេសចិនរឹតបន្តឹងការសាងសងអគារខ្ពស់ៗកប់ពពក ដោយផ្ដោតលើការពង្រឹង គុណភាព ជាជាង ការបង្កើនបរិមាណ

ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានសម្រេចចិត្តរឹតបន្តឹងលើការសាងសង់អគារខ្ពស់ៗកប់ពពក ខណៈដែលគេសង្កេតឃើញថា មានអគារខ្ពស់ៗមួយចំនួននៅតែ…

លោក អនុទីន ឆានវីរៈគុល ត្រៀមគោលនយោបាយសំខាន់ៗចំនួន៤ និងគ្រោងរំលាយសភាបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ

នាយករដ្ឋមន្ត្រីទី៣២របស់ថៃ លោក អនុទីន ឆានវីរៈគុល បានត្រៀមសេចក្តីព្រាងគោលនយោបាយសំខាន់ៗមួយចំនួនសម្រាប់ដាក់ជូនរដ្ឋសភាថៃរួចហើយ ដើម្បីដោះស្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ