វិស័យពាណិជ្ជកម្ម

ចិន បន្ធូរការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ មុនជំនួបចរចាពាណិជ្ជកម្មជាមួយអាម៉េរិក ចាប់ផ្តើមនៅសប្តាហ៍នេះ


ដើម្បីបន្ធូរបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្មជាមួយនឹងបស្ចិមប្រទេស មហាយក្សចិននឹងធ្វើសម្បទានមួយចំនួនពាក់ព័ន្ធរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ មហាយក្សចិន ដែលជាឃ្លាំងរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏ចាំបាច់សម្រាប់ឧស្សាហកម្មផលិតរថយន្តអគ្គិសនី សព្វាវុធ និងបញ្ញាសិប្បនិម្មិតជាដើម បានសម្រេចបន្ធូរការរឹតបន្តឹងលើការនាំចេញរ៉ែនេះទៅកាន់បស្ចិមប្រទេសឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសចិន ដែលជាឃ្លាំងស្តុករ៉េកម្រដ៏សំខាន់សម្រាប់ពិភពលោកបានសម្រេចបន្ធូរការរឹតបន្តឹងលើការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាវិធានការមួយ​អាចបន្ធូរបន្ថយភាពតឹងតឹង មុនការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនេះ។ ការសម្រេចនេះ ធ្វើឡើងតបតាមការស្នើសុំរបស់បណ្តាប្រទេសទាំងនោះ ក្រោយការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររបស់ចិន ធ្វើឱ្យមានការព្រួយបារម្ភសម្រាប់ឧស្សាហកម្ម ដែលត្រូវការរ៉ែកម្រជាចាំបាច់ ដូចជាឧស្សាហកម្មមនុស្សយន្ត និងរថយន្តអគ្គិសនី ក៏ដូចជាឧស្សាហកម្មផលិតអាវុធទំនើបៗ។

ការសម្រួលលើការនាំចេញរ៉ែកម្ររបស់ចិននេះ បានកើតឡើងនៅបន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិក និងចិន បានជួបពិភាក្សាគ្នាតាមទូរសព្ទ ហើយនៅក្នុងជំនួបនោះលោក ដូណាល់ ត្រាំ ក៏បានឯកភាពនឹងទៅបំពេញទស្សនកិច្ចនៅចិន តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ផងដែរ។

តាមការរំពឹងទុកគណៈប្រតិភូមកពីទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន គ្រោងជួបប្រជុំគ្នានៅចក្រភពអង់គ្លេស ដើម្បីចរចាលើបញ្ហាពាណិជ្ជកម្មនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ មុនការចរចាកើតឡើងប្រទេសចិន បានផ្តល់អាជ្ញាបណ្ណឱ្យនាំចេញរ៉ែកម្រដល់ក្រុមហ៊ុនផលិតរថយន្តកំពូលទាំង៣របស់សហរដ្ឋអាម៉េរិក។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានអះអាងផងដែរថា ខ្លួននឹងបង្កើនល្បឿនការអនុម័តសម្រាប់អ្នកនាំចេញរ៉ែកម្រមានលក្ខណសម្បត្តិគ្រប់គ្រាន់ទៅកាន់អឺរ៉ុបផងដែរ។

ក្រោយការជួបគ្នារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាវ វិនតាវ ( Wang Wentao) និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ាកូស សែលកូវិច ( Maros Sefcovic) នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ៍ កន្លងទៅ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិន មានឆន្ទៈក្នុងការពន្លឿនការត្រួតពិនិត្យ និងការអនុម័តលើការនាំចេញធនធានរ៉ែកម្រទៅកាន់សហភាពអឺរ៉ុប។

រ៉ែដែលត្រូវបានគេចាត់ទុកថា ជារ៉ែកម្ររួមមានរ៉ែលីចូម សម្រាប់ផលិតរថយន្តអគ្គិសនី រ៉ែកូបាល់សម្រាប់ផលិតអាគុយ រ៉ែនីអូឌីមីញ៉ូម និងរ៉ែឌីសប្រូស្យូមសម្រាប់ផលិតកាំជ្រួចមីស៊ីល ដែកឆក់ ទួប៊ីនខ្យល់ ព្រមទាំងរថយន្តអគ្គិសនី រ៉ែនីគែលសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី រ៉ែស្ពាន់សម្រាប់ផលិតខ្សែភ្លើង រ៉ែក្រាភីតសម្រាប់ផលិតប្រេងរំអិល ដុំម៉ូទ័រ និងអាគុយ រ៉ែទីតាញ៉ូម សម្រាប់ផលិតយន្តហោះ រ៉ែហ្សឺខុនញ៉ូមសម្រាប់ផលិតរ៉េអាក់ទ័រនុយក្លេអ៊ែ ព្រមទាំងរ៉ែកម្រមួយចំនួនទៀត។

យោងតាមរបាយការណ៍សង្ខេបស្ដីពីធនធានរ៉ែប្រចាំឆ្នាំ២០២៥ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រអាម៉េរិក (USGS) បានបង្ហាញថា មហាយក្សចិន មានរ៉ែកម្រច្រើនជាងគេបំផុតក្នុងពិភពលោក ដោយមានរហូតដល់ទៅ៤៤លានតោនឯណោះ ហើយប្រទេសនេះ ក៏គ្រប់គ្រងរហូតដល់ប្រមាណ៧០%នៃការកែច្នៃរ៉ែកម្រទូទាំងពិភពលោកផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ថា ទំនាក់ទំនងរវាងលោកជាមួយលោក Elon Musk បញ្ចប់ហើយ និងបានព្រមានមេធំរបស់ Tesla រូបនេះថានឹងជួបផលវិបាកធ្ងន់ធ្ងរ

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្ដែងៗកាលពីថ្ងៃទី៧ ខែមិថុនា ថា ទំនាក់ទំនងដ៏ស្អិតរមួតរបស់លោកជាមួយកំពូលមហាសេដ្ឋី Elon Musk បានបញ្ចប…

នាយករដ្ឋមន្ត្រីថៃ រងការរិះគន់ពីភាពកម្សោយក្នុងការឆ្លើយតបលើបញ្ហាជម្លោះព្រដែនជាមួយកម្ពុជា

អ្នកវិភាគបានលើកឡើងថា ការកើនឡើងកម្តៅភាពតានតឹងនៅតំបន់ព្រំដែនជាមួយប្រទេសកម្ពុជា បានធ្វើឱ្យមានការផ្តោតអារម្មណ៍ទៅលើការខ្វះខាតភាពជាអ្នកដឹកនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ