សម្ពាធអប្បផរណា

ចិនប្រឈមនឹងសម្ពោធថ្លៃទំនិញធ្លាក់ចុះខ្លាំង ខណៈដែលការងើបរើសេដ្ឋកិច្ចឡើងវិញនៅមានលក្ខណៈផុយស្រួយនៅឡើយ


សម្ពាធអប្បផរណា ឬការធ្លាក់ចុះខ្លាំងនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវាកម្មរបស់ប្រទេសចិន នៅក្នុងខែតុលា មានសភាពកាន់តែអាក្រក់ទៅ ដោយសារតម្លៃទំនិញប្រើប្រាស់ និងថ្លៃដើមរបស់ក្រុមហ៊ុនផលិតធ្លាក់ចុះ។ កត្តាទាំងនេះ បានធ្វើឲ្យមានក្ដីរំពឹងថា សេដ្ឋកិច្ចចិនត្រូវការការជំរុញបន្ថែមទៀត ដើម្បីរក្សាកំណើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សម្ពាធអប្បផរណា
ដោយ

ការិយាល័យស្ថិតិជាតិរបស់ចិន បាននិយាយនៅថ្ងៃទី ៩ ខែវិច្ឆិកានេះថា តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះ ០,២% កាលពីខែតុលា បន្ទាប់ពីបានធ្លាក់ចុះជិតសូន្យក្នុងរយៈពេល២ខែមុននេះ ហើយវា គឺមានទាបជាង ការព្យាករជាមធ្យមរបស់សេដ្ឋវិទូរបស់សារព័ត៌មាន Bloomberg ទៅទៀត។ ការចំណាយថ្លៃដើមនៃក្រុមហ៊ុនផលិតបានធ្លាក់ចុះក្នុងរយៈពេល១៣ខែជាប់ៗគ្នា ដោយធ្លាក់ចុះ ២,៦%។

បើទោះបីជាតម្លៃទំនិញប្រើប្រាស់មានការធ្លាក់ចុះក្ដី ប៉ុន្ដែ ធនាគារកណ្ដាលរបស់ប្រទេសចិន បាននិយាយកាលពីខែសីហាថា តម្លៃនឹងស្ទុះងើបឡើងវិញចេញពីបញ្ហាដ៏លំបាកនេះ ក៏ប៉ុន្តែទិន្នន័យចុងក្រោយនេះ បានបង្ហាញថា ការវាយតម្លៃនោះ គឺមានសុទិដ្ឋិនិយមខ្លាំងពេកហើយ។

លោក ប្រ៊ុស ផាង (Bruce Pang) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Jones Lang LaSalle Ltd នៅប្រទេសចិន បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងបញ្ហាអប្បផរណា នៅចំពេលដែលតម្រូវការទន់ខ្សោយ នៅតែជាបញ្ហាប្រឈមសម្រាប់អ្នកបង្កើតគោលនយោបាយចិន ហើយថាវាចាំបាច់ត្រូវដាក់ចេញគោលនយោបាយចម្រុះសមស្រប និងវិធានការគាំទ្របន្ថែមទៀត ដើម្បីការពារសេដ្ឋកិច្ចកុំឱ្យធ្លាក់ទៅក្នុងវិបត្តិអតិផរណា ដែលវាអាចគំរាមកំហែងដល់ទំនុកចិត្តអាជីវកម្ម និងការចំណាយរបស់គ្រួសារ។

អតិផរណាទាប គឺជាហេតុផលចម្បងមួយ ដែលត្រូវបានក្រុមសេដ្ឋវិទូ លើកឡើងថា ធ្វើឲ្យការងើបឡើងនៃសេដ្ឋកិច្ចចិន មានទាបជាងសក្ដានុពលរបស់វា ហើយចិននៅតែត្រូវការការជំរុញបន្ថែមទៀតផ្នែករូបិយវត្ថុ និងសារពើពន្ធ។

អត្រាអតិផរណារបស់ចិន បានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារកត្តាក្នុងស្រុកមួយចំនួនដូចជា ការធ្លាក់ចុះលំនៅឋាន និងទំនុកចិត្តអ្នកប្រើប្រាស់ចុះខ្សោយ និងកត្តាអន្តរជាតិ មានដូចជាការធ្លាក់ចុះតម្លៃទំនិញសកលពីកម្រិតខ្ពស់កាលពីឆ្នាំមុន និងតម្រូវការចុះខ្សោយសម្រាប់ទំនិញរបស់ចិន ដែលជំរុញឱ្យការនាំចេញធ្លាក់ចុះ។

ការធ្លាក់ចុះតម្លៃទំនិញប្រើប្រាស់ថ្មីៗនេះ គឺបណ្ដាលមកពីការធ្លាក់ចុះយ៉ាងគំហុកនូវតម្លៃសាច់ជ្រូក ដែលមានការពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសនេះ។ ក្រុមអ្នកផលិតសាច់ជ្រូកបានបង្កើនការផ្គត់ផ្គង់ ដោយផ្អែកលើតម្រូវការចេះតែកើនឡើងបន្ទាប់ពីការបិទបញ្ចប់វិធានការរឹតបន្តឹងកូវីដ-១៩ របស់ចិនកាលពីចុងឆ្នាំមុន ប៉ុន្តែការស្ទុះងើបសេដ្ឋកិច្ចឡើងវិញនៃសេដ្ឋកិច្ចចិន នៅតែមានទាបជាងការរំពឹងទុក៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សមាជិកសភាអាមេរិកចង់ឱ្យលោក បៃដិន ដំឡើងពន្ធគយទៅលើយានយន្តដែលផលិតដោយប្រទេសចិន

ក្រុមសមាជិកសភាអាម៉េរិកមួយក្រុមមកពីទាំង២គណបក្សចង់ឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដំឡើងពន្ធលើយានយន្តដែលផលិតដោយក្រុមហ៊ុន…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការពារជាតិធ្វើទំនើបកម្មយោធា ដើម្បីត្រៀមប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានហានិភ័យតិចតួចប៉ុណ្ណោះចំពោះការប្រឈម និងការគំរាមកំហែងពីសំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ