កាបូបលុយឌីជីថល

ចិន និងឥណ្ឌាក្លាយជាប្រទេសដែលមានកម្មវិធីកាបូបលុយឌីជីថលឈានមុខគេនៅតំបន់អាស៊ី


របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនទូទាត់ប្រាក់ World pay បានបង្ហាញថា កាបូបលុយឌីជីថល គឺជាវិធីទូទាត់ប្រាក់តាមឌីជីថលមួយដែលកំពុងរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក ហើយតំបន់អាស៊ីកំពុងនាំមុខគេក្នុងកម្មវិធីនេះ ខណៈដែលប្រទេសចិន និងឥណ្ឌាបានក្លាយជាប្រទេសដែលប្រើកម្មវិធីមួយនេះឈានមុខគេនៅតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
កាបូបលុយឌីជីថល
ដោយ

របាយការណ៍របស់ក្រុមហ៊ុន Worldpay បានបង្ហាញថា នៅទូទាំងពិភពលោក កាបូបលុយឌីជីថលមានចំនួន៥០% នៃការទិញតាមអ៊ីនធឺណិត និងមាន៣០% នៃការទិញនៅកន្លែងផ្ទាល់ក្នុងឆ្នាំ២០២៣ ដែលមានតម្លៃប្រតិបត្តិការសរុបចំនួន១៤ទ្រីលានលានដុល្លារ ហើយរបាយការណ៍នេះបានរំពឹងថាតួលេខនេះនឹងកើនឡើងដល់២៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៧។

តំបន់អាស៊ីប៉ាស៊ីហ្វិកមានអ្នកប្រើប្រាស់កាបូបឌីជីថលដ៏ច្រើនបំផុតនៅលើពិភពលោក ខណៈដែលការប្រើកាត និងសាច់ប្រាក់ផ្ទាល់បានបន្តធ្លាក់ចុះ។ ជាក់ស្ដែង កាលពីឆ្នាំមុន មានការប្រើប្រាស់កាបូបឌីជីថលចំនួន៧០% សម្រាប់ការទូទាត់ទំនិញតាមអ៊ីនធឺណិត និង៥០% សម្រាប់ការទូទាត់នៅតាមហាងផ្ទាល់នៅតំបន់នេះ ដែលនេះគឺជាចំនួនខ្ពស់បំផុតក្នុងចំណោមតំបន់ដទៃទៀតនៅលើពិភពលោក។ របាយការណ៍នេះបានរំពឹងថា ការប្រើកាបូបឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការទូទាត់តាមអ៊ីនធឺណិតនឹងកើនដល់៧៧% និង៦៦%សម្រាប់ការទិញនៅតាមហាងនៅត្រឹមឆ្នាំ២០២៧។

ប្រទេសចិន និងឥណ្ឌាគឺជាអ្នកនាំមុខគេក្នុងការប្រើប្រាស់កាបូបជីឌីថលពិភពលោកនៅក្នុងឆ្នាំ២០២៣ ដោយពេលនោះប្រទេសចិនមានការចំណាយលើទំនិញអនឡាញចំនួន៨២% និងចំណាយផ្ទាល់នៅតាមហាងចំនួន៦៦% ដែលមានតម្លៃប្រតិបត្តិការសរុបប្រហែល៧.៦ទ្រីលានដុល្លារ។

ចំណែកប្រទេសឥណ្ឌាវិញនៅក្នុងឆ្នាំ២០២៣បានប្រើប្រាស់កាបូបឌីជីថលជាង៥០% ដើម្បីទូទាត់ទំនិញតាមអនឡាញ និងនៅតាមហាង ខណៈដែលកាបូបឌីជីថល គឺជាកម្មវិធីប្រតិបត្តិការដ៏ពេញនិយមបំផុតមួយសម្រាប់ប្រទេសនេះ។

របាយការណ៍នេះបានព្យាករថា នៅត្រឹមឆ្នាំ២០២៧ ការប្រើប្រាស់កាបូបឌីជីថលនៅចិនសម្រាប់ទូទាត់ទំនិញតាមអនឡាញនឹងកើនឡើងដល់៨៦% និង៧៩% សម្រាប់ការទូទាត់ទំនិញនៅតាមហាង។ ចំណែកប្រទេសឥណ្ឌាវិញនឹងកើនឡើងដល់ជាង ៧០% នៃការលក់សរុបនៅត្រឹមឆ្នាំដូចគ្នានោះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឱ្យវៀតណាមពិចារណាដំឡើងពន្ធគយលើស្រា និងស្រាបៀរខ្ពស់រហូតដល់ទៅ១០០%?

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាម ដែលជាប់ភូមិផងរប…

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla អនុម័តលើកញ្ចប់ប្រាក់ខែជាង៥០ពាន់លានដុល្លារសម្រាប់លោក Elon Musk

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ថេស្លា (Tesla) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ថេស្លា បានយល់ព្រមលើកញ្ចប់ប្រាក់ឈ្នួលចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ