មេដឹកនាំវៀតណាម

វៀតណាម គ្រោងធ្វើកំណែទម្រង់ស៊ីជម្រៅមិនធ្លាប់មាន ដើម្បីរំលាយក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន


វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងធ្វើកំណែទម្រង់ស៊ីជម្រៅបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដើម្បីរំលាយចោលក្រសួង ទីភ្នាក់ងាររដ្ឋាភិបាល ព្រមទាំងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើន ដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងបង្កើនប្រសិទ្ធភាពការងារ។ ប៉ុន្តែក្រុមមន្ត្រី និងវិនិយោគិនបានព្រមានថា កំណែទម្រង់ស៊ីជម្រៅនេះអាចបង្កឱ្យរាំងស្ទះការងាររយៈពេលខ្លី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំវៀតណាម
ដោយ

បើយោងតាមឯកសាររបស់បក្សកុម្មុយនីស្តវៀតណាម ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗ និងសារព័ត៌មានរដ្ឋវៀតណាម បានឱ្យដឹងថា ក្រោមផែនការធ្វើកំណែទម្រង់ស៊ីជម្រៅបំផុតមិនធ្លាប់មានក្នុងពេលជាច្រើនទសវត្សរ៍មកនេះ ក្រសួងចំនួន៥ ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៤ និងស្ថានីយទូរទស្សន៍រដ្ឋចំនួន៥ នឹងស្ថិតក្នុងចំណោមស្ថាប័នរដ្ឋជាច្រើនដែលនឹងត្រូវរំលាយចោល។ ទោះជាយ៉ាងណា សំណើធ្វើកំណែទម្រង់ស៊ីជម្រៅនេះស្ថិតក្នុងដំណាក់កាលបឋមនៅឡើយទេ ហើយអាចនឹងមានការកែសម្រួលខ្លះ មុនពេលត្រួវបានបញ្ជូនទៅសភា ដើម្បីបោះឆ្នោតអនុម័តនៅខែកុម្ភៈ ដើមឆ្នាំ២០២៥។

រហូតមកទល់ពេលនេះ មិនទាន់មានការផ្សាយពីចំនួនការងារដែលត្រូវជម្រុះ ឬកាត់បន្ថយនៅឡើយទេ ប៉ុន្តែតាមការប៉ាន់ស្មានបុគ្គលិករដ្ឋរាប់ពាន់នាក់ទំនងជារងផលប៉ះពាល់។

ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម ដើម្បីជួយជំរុញសេដ្ឋកិច្ចដែលផ្តោតលើការនាំចេញរបស់ខ្លួន។

សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាវិនិយោគិនមានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះការអូសបន្លាយ ឬការពន្យារពេលរអនុម័តគម្រោង និងការធ្វើកំណែទម្រង់យឺតយ៉ាវ ទោះជាមានយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំយ៉ាងណាក្ដី។

ឆ្លើយតបនឹងការរិះគន់នេះ មេបក្សកុម្មុយនីស្តថ្មីរបស់វៀតណាម គឺលោក តូ ឡឹម នៅខែធ្នូ នេះ បានចាប់ផ្ដើមដំណើរការរុះរើរចនាសម្ព័ន្ធស្ថាប័នរដ្ឋទ្រង់ទ្រាយធំភ្លាមៗ បន្ទាប់ពីលោកត្រូវបានតែងតាំងឱ្យកាន់ការងារដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសវៀតណាមមួយនេះ។ ទោះជាយ៉ាងណាទាក់ទិនផែនការធ្វើកំណែទម្រង់ស៊ីជម្រៅនេះ ក្រសួងការបរទេសវៀតណាម មិនទាន់បានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺនៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទឹកដីអាម៉េរិកប្រហែលពាក់កណ្ដាលអាចប្រឈមនឹងខ្វះថាមពលនៅ១ទសវត្សរ៍ខាងមុខ

សាជីវកម្មទំនុកចិត្តអគ្គិសនីនៅអាម៉េរិកខាងជើង (NERC) បាននិយាយកាលពីថ្ងៃអង្គារថា ទឹកដីសហរដ្ឋអាម៉េរិក ប្រហែលពាក់កណ្តាលអាចជួបហានិភ័យកាន់តែ…

គោលការណ៍ណែនាំទប់ស្កាត់ព័ត៌មានមិនពិតសកលរបស់ TikTok អាចអនុវត្តបានសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា

TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ