បញ្ហាចិន-តៃវ៉ាន់

ចិនចាប់ផ្ដើមរឹតបន្ដឹងលើការដឹកជញ្ចួនគ្រឿងបន្លាស់ផលិតផលបច្ចេកវិទ្យា ពីកោះតៃវ៉ាន់ ចំពេលការប្រឈមមុខដាក់កាន់តែតានតឹង


ក្រោយពីបានទម្លាក់ទណ្ឌកម្មទៅលើការនាំចូលទំនិញផលិតផលចំណីអាហារជាច្រើនពីកោះតៃវ៉ាន់រួចមក ឥឡូវនេះ មហាយក្សចិនចាប់ផ្ដើមរឹតបន្ដឹងលើការនាំចូលគ្រឿងបន្លាស់ផលិផលបច្ចេកវិទ្យាពីកោះមួយនេះវិញម្ដង។
ចិនចាប់ផ្ដើមរឹតបន្ដឹងលើការនាំចូលគ្រឿងបន្លាស់ផលិផលបច្ចេកវិទ្យាពីកោះតៃវ៉ាន់

តួយ៉ាង រដ្ឋបាលគយចិន បាន​ចាប់ផ្ដើម​ត្រួតពិនិត្យ​យ៉ាងតឹងរ៉ឹងបំផុត​​លើ​ការដឹកជញ្ជូនគ្រឿងបង្គុំទូរស័ព្ទ iPhone ទៅកាន់​ក្រុមហ៊ុនរបស់តៃវ៉ាន់ Pegatron ដែលក្រុមហ៊ុននេះ មានរោងចក្រ​ដំឡើងទូរស័ព្ទ iPhone នៅក្នុង​ប្រទេសចិន។ ការរឹតបន្ដឹងនេះ គឺធ្វើឡើង​នៅ ១ ថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិជាន់ខ្ពស់​របស់ក្រុមហ៊ុននេះ បានជួបជាមួយប្រធានសភាអាមេរិក​លោកស្រី Nancy Pelosi ក្នុងទីក្រុងតៃប៉ិនៅក្នុងអំឡុង​ពេល​ដំណើរទស្សនកិច្ចទៅកាន់ដែនកោះ​មួយនេះ ខណៈដែលទីក្រុងប៉េកាំង​បានធ្វើការថ្កោលទោស និង មានការខឹង​សម្បារ​​ជាខ្លាំងជុំវិញ​ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់នេះ។ នេះបើតាមការចុះផ្សាយ​សារព័ត៌មាន​ជប៉ុន Nikkei។

ប្រភពជាច្រើនដែលដឹងពីបញ្ហានេះបាននិយាយថា ការដឹកជញ្ជូនទៅកាន់​រោងចក្រ​របស់​ Pegatronនៅទីក្រុង ស៊ូឈូ ក្នុងប្រទេសចិន ដែលផលិតផលិតផ​លជា​ច្រើនប្រភេទសម្រាប់ក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Microsoft និង Tesla ត្រូវបានទទួលរងនូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង​កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែ សីហា ដើម្បីមើលថា តើតៃវ៉ាន់អាចនឹងបំពានច្បាប់ប្រឆាំងនឹងចិនដែរឬទេ។ បើតាមអាជ្ញាធរចិនបានអះអាងថា កេស និង ទម្រង់ឯកសារដឹកជញ្ជូនសម្រាប់​ការនាំចេញ និង នាំចូល ពីកោះតៃវ៉ាន់​មិនអាចបង្ហាញពាក្យថា សាធារណរដ្ឋចិន ឬតៃវ៉ាន់បានទេ។

ក្នុងករណី ប្រសិនការដឹកជញ្ជួនមានពាក្យថា សាធារណរដ្ឋចិន លេច​ឡើងនោះនឹង​មិន​អាច​ដឹក​ជញ្ជូន​បាន​ទេ ខណៈអាជ្ញាធរចិនបាន​ពិនិត្យទម្រង់​ឯកសារ និង ​ប្រអប់កេសទំនិញ​ទាំងអស់​ដោយ​ប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា ច្បាប់ទាំងនេះមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែនាពេលថ្មីៗនេះ ការអនុវត្តមានភាពញឹកញាប់ជាងមុន ដោយសារភាពតានតឹងរវាងទីក្រុងប៉េកាំង និង ទីក្រុងតៃប៉ិបានកើនឡើង ដែលបង្កើតរបាំងពាណិជ្ជកម្មកាន់តែច្រើន នេះបើយោងតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង ភស្តុភារជាច្រើនបានបញ្ជាក់។

មែនទែនទៅ នៅមុនពេលមានការត្រួតពិនិត្យនេះកើតមានឡើង លោក Jason Chen អនុប្រធានរោងចក្រ Pegatron និង ឥស្សរជនឧស្សាហកម្មបន្ទះឈីបតៃវ៉ាន់ផ្សេងទៀតបានជួបជាមួយលោកស្រី Pelosi នៅអាហារថ្ងៃត្រង់ ដែលរៀបចំដោយមេដឹកនាំតៃវ៉ាន់​លោកស្រី Tsai Ing-Wen កាលពីថ្ងៃពុធ ទី ៣ ខែ សីហា។

ទិន្នន័យគយរបស់ប្រទេសចិនបានបង្ហាញថា ការនាំចេញពីកោះតៃវ៉ាន់ ទៅកាន់ចិនដីគោកបានឈានដល់ជិត ២៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើងប្រហែលជាង ២៥% បើធៀបពីឆ្នាំ២០២០៕




អត្ថបទបន្ទាប់


លោកស្រីផេឡូស៊ីថា ទស្សនកិច្ចនៅអាស៊ីមិនមានបំណងផ្លាស់ប្តូរស្ថានការណ៍នៅតៃវ៉ាន់ និងតំបន់នោះឡើយ

ព័ត៌មាន
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី នៅថ្ងៃសុក្រនេះនិយាយថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រ…

តើថៃមើលឃើញពីបញ្ហា និងឱកាសអ្វីខ្លះ ជុំវិញភាពតានតឹងចិន និងតៃវ៉ាន់ថ្មីៗនេះ?

ព័ត៌មាន
ក្រុមហ៊ុនអាជីវកម្មថៃមួយចំនួនរំពឹងថាមានផលប៉ះពាល់អវិជ្ជមានតិចតួចប៉ុណ្ណោះសម្រាប់ពូកគេ ពីភាពតានតឹង រវាងចិននិងតៃវ៉ាន់ បន្ទាប់ពីដំណើរទស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ