ផ្កាយរណប

ចិនបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិត ប្រជែងនឹងផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនរបស់កំពូលមហាសេដ្ឋី Elon Musk


កាលពីថ្ងៃអង្គារ ទី៦ ខែសីហា មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនក្រុមទី១ របស់ខ្លួនក្នុងផែនការបង្កើតបណ្ដាញផ្កាយរណបអ៊ីនធឺណិតដ៏ធំសម្បើមមួយ ដើម្បីប្រជែងនឹងផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink របស់កំពូលមហាសេដ្ឋីអាម៉េរិក Elon Musk។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ផ្កាយរណប
ដោយ

បណ្តាញផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនរបស់មហាយក្សចិន ដែលមានឈ្មោះថា "តៅសឹន សេល" (Thousand Sails) ខាងលើនេះនឹងមានផ្កាយរណបរហូតដល់ទៅជាង១៥.០០០ផ្កាយរណបឯណោះ ដែលនឹងហោះវិលជុំក្នុងគន្លងតារាវីថីទាបនៃផែនដី សម្រាប់គ្របដណ្ដប់ការផ្ដល់សេវាអ៊ីនធឺណិតទូទាំងពិភពលោក។

យានរ៉ុក្កែតរបស់មហាយក្សចិន ដែលមានឈ្មោះថា Long March 6A បានបញ្ជូនផ្កាយរណបដំបូងចំនួន១៨ផ្កាយរណបដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ថៃយ័ន (Taiyuan) ស្ថិតក្នុងខេត្តសានស៊ី ប្រទេសចិន។

នៅត្រឹមឆ្នាំ២០២៥ ប្រទេសចិន គ្រោងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនឱ្យបានចំនួន៦៤៨ផ្កាយរណបក្នុងដំណាក់កាលដំបូង។ ចំណាត់ការនេះបង្ហាញពីមហិច្ឆតាដ៏ធំរបស់មហាយក្សចិន នៅក្នុងលំហអវកាស និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការប្រជែងនឹងសហរដ្ឋអាម៉េរិក នៅក្នុងវិស័យនេះ៕

None



អត្ថបទបន្ទាប់


លោក អេឡិន ម៉ាស ប្ដឹងក្រុមហ៊ុនចំនួនពីរជុំវិញការធ្វើពហិកាមិនប្រើបណ្តាញសង្គម X

កន្លងមកធ្លាប់តែឃើញលោក អេឡិន ម៉ាស រងពាក្យបណ្ដឹងពីគេ ប៉ុន្តែក្នុងពេលថ្មីៗនេះមហាសេដ្ឋីបច្ចេកវិទ្យារបស់អាម៉េរិករូបនេះ បានដាក់ពាក្យប្ដឹងគេវិញ…

ហ្វីលីពីន និងថៃ កំពុងប្រជែងគ្នាដណ្ដើមតំណែងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតផលិតផល ហាឡាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ហាឡាលកំពុងក្លាយជាឧស្សាហកម្ម និងជាគម្រោងវិនិយោគដ៏ពេញនិយមមួយនៅតំបន់អាស៊ាន។ ក្រៅពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសមូស្លីមដូចគ្នានោះ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ