ចិនផ្អាកការនាំចូលផលិតផលស្ករ

ចិនផ្អាកការនាំចូលផលិតផលស្ករពីថៃ ក្រោយរកឃើញខ្វះស្តង់ដាសុវត្ថិភាព


រដ្ឋបាលគយចិនបានប្រកាសពង្រីកការហាមឃាត់ការនាំចូលផលិតផលស្ករទាំងអស់ពីប្រទេសថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ឧស្សាហកម្មផលិតស្កររបស់ប្រទេសនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នៅក្នុងចំណោមរោងចក្រផលិត និងនាំចេញផលិតផលស្ករទៅចិន គ្មានរោងចក្រណាមួយអាចបំពេញតាមស្តង់ដាសុវត្ថិភាប ដែលកំណត់ដោយចិននោះឡើយ។
ចិនផ្អាកការនាំចូលផលិតផលស្ករ
ដោយ

សារព័ត៌មាន Thai Enquirer បានរាយការណ៍ថា រដ្ឋបាលគយចិនបានពង្រីកការហាមឃាត់ការនាំចូលផលិតផលស្ករកែច្នៃទាំងអស់ពីប្រទេសថៃ ក្រោយស្ថាប័នត្រួតពិនិត្យគុណភាពចំណីអាហាររបស់ចិនរកឃើញថា ផលិតផលស្កររបស់រោងចក្រផលិត និងនាំចេញផលិតផលស្ករទៅចិនទាំង១០របស់ថៃមិនអាចបំពេញតាមលក្ខខណ្ឌស្តង់ដាសុវត្ថិភាពរបស់អាជ្ញាធរចិន។ ដំបូងឡើយរដ្ឋបាលគយចិនដាក់បម្រាមតែលើការនាំចូលផលិតផលទឹកស្ករប៉ុណ្ណោះ តែចាប់ពីចុងខែតុលា កន្លងទៅ ចិនបានហាមឃាត់ការនាំចូលផលិតផលស្ករពីថៃទាំងស្រុងតែម្តង។

ការដាក់បម្រាមរបស់ចិននេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យឧស្សាហកម្មផលិតស្កររបស់ថៃ ប្រឈមនឹងការខាតបង់រាប់ពាន់លានដុល្លារ និងគំរាមកំហែងដល់ការរស់រានរបស់ក្រុមហ៊ុននាំចេញ ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន។ ជាក់ស្តែងការដាក់បម្រាមលើផលិតផលទឹកស្ករពីរប្រភេទរបស់ថៃពីសំណាក់អាជ្ញាធរចិនកាលពីខែឆ្នូ ឆ្នាំ២០២៤ បានធ្វើឲ្យអ្នកនាំចេញថៃខាតបង់ប្រមាណ១,៥ពាន់លានដុល្លារ។

លោក ទូតសាផល រួងផាតាណានុង (Todsaporn Ruangpattananont) ប្រធានសមាគមផលិតផលស្ករថៃបាននិយាយថា រដ្ឋបាលគយចិនបានត្រួតពិនិត្យរោងចក្រថៃចំនួន១០កន្លែងក្នុងខែកក្កដា ឆ្នាំ២០២៥ ហើយជាលទ្ធផលគ្មានរោងចក្រណាមួយអាចបំពេញតាមស្តង់ដារអនាម័យ និងគុណភាព ដែលកំណត់ដោយគយចិននោះទេ បើទោះបីជារោងចក្រនីមួយៗបានវិនិយោគរាប់សិបលានដុល្លារក្នុងការធ្វើឱ្យប្រសើរឡើងនូវកន្លែងដូចជាបន្ទប់សម្លាប់មេរោគ តំបន់ផលិតកម្ម និងឃ្លាំងស្តុកក៏ដោយ។ លទ្ធផលនេះបានធ្វើឱ្យអ្នកផលិតស្កររបស់ថៃរងការខកចិត្តយ៉ាងខ្លាំង ពីព្រោះពួកគេបានសហការយ៉ាងពេញលេញក្នុងដំណើរការត្រួតពិនិត្យនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកនឹងផ្អាកទណ្ឌកម្មនានា ដែលខ្លួនបានដាក់ដើម្បីប្រឆាំងនឹងនាវាចិន

លទ្ធផលនៃការចរចាររវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកជាមួយនឹងលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកូរ៉េខាងត្បូង កាលពីពេលថ្មីៗន…

អ្នកជំនាញជឿជាក់ថា ទាហានខ្មែរទាំង១៨រូបនឹងត្រូវបានដោះលែង ទោះថៃហាក់បង្ហាញពីភាពស្ទាក់ស្ទើរក្នុងការដោះលែងក៏ដោយ

គិតមកទល់ពេលនេះមានរយៈពេលជាង១០ថ្ងៃហើយ ដែលកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ក្រោមការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ