ចិនជំរុញឱ្យបណ្ដាធនាគារបង្កើនការផ្តល់ឥណទាន

ចិន ជំរុញឱ្យបណ្ដាធនាគារបង្កើនការផ្តល់ឥណទាន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច


ធនាគារកណ្តាលចិន និងនិយ័តករហិរញ្ញវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ បានកោះប្រជុំជាមួយបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ដោយជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះអនុវត្តឱ្យបានឆាប់រហ័សនូវគោលនយោបាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច និងទីផ្សារមូលធន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
ចិនជំរុញឱ្យបណ្ដាធនាគារបង្កើនការផ្តល់ឥណទាន
ដោយ

ធនាគារកណ្ដាលចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លួវការរបស់ខ្លួននៅថ្ងៃសុក្រ ទី១៨ ខែតុលា នេះថា ខ្លួនបានជំរុញឱ្យបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ បង្កើនការផ្ដល់ឥណទានដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងរក្សាបានកំណើនសមស្របនៃសាច់ប្រាក់ក្នុងសេដ្ឋកិច្ច និងឥណទានសរុប។ ជាមួយគ្នានេះ ធនាគារកណ្ដាលចិន ក៏បានជំរុញឱ្យបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តការកែសម្រួលអត្រាការប្រាក់ ក៏ដូចជាគម្រោងមូលនិធិចំនួនពីរ ដែលត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រដល់ផ្សារហ៊ុនឱ្យបានម៉ឺងម៉ាត់ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់និយ័តករធនាគារ និងមូលបត្ររបស់ប្រទេសចិន ហើយអ្នកចូលរួមក្នុងកិច្ចប្រជុំនេះរួមមានធនាគារ ក្រុមហ៊ុនកម្រៃជើងសារ និងក្រុមហ៊ុនគ្រប់គ្រងមូលនិធិវិនិយោគ។ ទន្ទឹមនេះ បណ្ដាធនាគាររដ្ឋធំៗបំផុតរបស់ប្រទេសចិនបានបញ្ចុះអត្រាការប្រាក់លើប្រាក់បញ្ញើជាលើកទី២នៅក្នុងឆ្នាំនេះ ដោយលើកនេះបានបញ្ចុះ០,២៥% ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះខ្លាំងមិនធ្លាប់មាននៃប្រាក់ចំណេញពីអត្រាការប្រាក់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg បណ្ដាធនាគារចិនអាចនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់លើប្រាក់បញ្ញើដែលមានទំហំជាង៤២ពាន់លានដុល្លារអាម៉េរិកក្នុងសប្តាហ៍នេះ ដោយសារតែវិធានការរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញសេដ្ឋកិច្ចបានជះផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារទាំងនោះ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Vietjet ចាប់ផ្តើមជើងហោះហើរដោយប្រើប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាពលើកដំបូងពីប្រទេសវៀតណាម ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសបៃតង

ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និ…

ព្យុះសង្ឃរា Milton បានបំផ្លាញពលរដ្ឋអាម៉េរិកឱ្យខាតបង់អស់៣៤ពាន់លានដុល្លារ

ព្យុះសង្ឃរា Milton បានក្លាយជាព្យុះសង្ឃរាមួយនៅក្នុងចំណោមព្យុះសង្ឃរាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិក។ ក្រុមហ៊ុន Core Logic ដែលជាក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ