រថយន្តអគ្គិសនី

ចិន ចង់ឱ្យសហភាពអឺរ៉ុប លុបចោលការយកពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួននៅត្រឹមខែកក្កដា


ទីក្រុងប៉េកាំង ចង់ឱ្យសហភាពអឺរ៉ុប លុបចោលពន្ធបឋមរបស់ខ្លួនលើយានយន្តអគ្គិសនីរបស់ចិន ដែលគ្រោងនឹងអនុវត្តចាប់ពីថ្ងៃទី៤ ខែកក្កដា បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាចរចាពាណិជ្ជកម្មលើបញ្ហាពន្ធលើរថយន្តអគ្គិសនីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

តាមការគ្រោងទុកសហភាពអឺរ៉ុប គ្រោងយកពន្ធបណ្តោះអាសន្នរហូតដល់ជាង៣៨% លើរថយន្តអគ្គិសនីចិន ចាប់ពីថ្ងៃទី៤ ខែកក្កដា តទៅ ក្រោយសហភាពអឺរ៉ុប បានស៊ើបអង្កេតលើការឧបត្ថម្ភធនហួសហេតុ និងមិនយុត្តិធម៌របស់រដ្ឋាភិបាលចិន ដែលផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។

ចិន បានស្នើសុំជារឿយៗឱ្យសហភាពអឺរ៉ុប លុបចោលពន្ធនេះ និងបានបង្ហាញពីឆន្ទៈក្នុងការចរចាគ្នាលើបញ្ហានេះ ព្រោះទីក្រុងប៉េកាំង មិនចង់ឱ្យមានសង្គ្រាមពន្ធកើតឡើងបន្ថែមទៀត ស្របពេលដែលទំនិញរបស់ចិន បានជាប់ពន្ធរបស់អាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកស្រាប់ទៅហើយនោះ។ ទន្ទឹមនឹងនេះ ចិនក៏បានព្រមានចាត់រាល់វិធានការ ដើម្បីការពារក្រុមហ៊ុនចិន តាមការចាំបាច់ផងដែរ។

យ៉ាងណាក៏ដោយ ចិន និងសហភាពអឺរ៉ុប បានយល់ព្រមចាប់ផ្តើមកិច្ចពិភាក្សាលើបញ្ហាពន្ធគយ បន្ទាប់ពីមានការអំពាវនាវរវាងស្នងការសហភាពអឺរ៉ុបលោក វ៉ាល់ឌីស ដូមប្រូស្គីស (Valdis Dombrovskis) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្នុងអំឡុងពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ បាននិយាយថា ទ្វារសម្រាប់ការពិភាក្សាគ្នា គឺបើកចំហ។

ប្រព័ន្ធផ្សព្វផ្សាយចិន Global Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយស្រង់សម្ដីរបស់អ្នកអង្កេតការណ៍មួយចំនួនថា លទ្ធផលល្អបំផុតនៃកិច្ចពិភាក្សានេះ គឺសហភាពអឺរ៉ុប គួរតែលុបចោលការសម្រេចពីការយកពន្ធលើយានយន្តអគ្គិសនីរបស់ចិន នៅមុនថ្ងៃទី៤ ខែកក្កដា ខណៈដែលពន្ធនេះនឹងសម្រេចជាស្ថាពរនៅថ្ងៃទី២ ខែវិច្ឆិកា នៅចុងបញ្ចប់នៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបប្រឆាំងនឹងការឧបត្ថម្ភធនរបស់ចិន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


មហាសេដ្ឋីខាងបច្ចេកវិទ្យា៤រូបរបស់ចិន មានទ្រព្យសម្បត្តិ១៦៥ពាន់លានដុល្លារ

មហាសេដ្ឋីខាងបច្ចេកវិទ្យាកំពូលទាំង៤របស់ចិន មានទ្រព្យសម្បត្តិសរុបចំនួន១៦៥ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុនរបស់ពួកគេឈានមុខគេលើពិភពលោកនៅក្ន…

រដ្ឋាភិបាលបញ្ជាឱ្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសក្នុងបទល្មើសបាញ់.ប្រហារ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ