ចិននឹងក្លាយជាអ្នកផលិតអគ្គិសនី

ចិន ត្រូវបានគេវាយតម្លៃថា នឹងក្លាយជាអ្នកបង្កើតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ ដ៏ធំបំផុតលើពិភពលោក


ប្រទេសចិន បានអនុម័តផែនការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ ចំនួន១០ ក្នុងតម្លៃសរុប២០០ពាន់លានយន់ប្រហែលជិត២៨ពាន់លានដុល្លារ ដោយធ្វើឱ្យប្រទេសមហាអំណាចអាស៊ីមួយនេះស្ថិតលើផ្លូវនៃការជំរុញសមត្ថភាពផលិតថាមពលដើរដោយនុយក្លេអ៊ែ របស់ខ្លួនលើសសហរដ្ឋអាម៉េរិក ដើម្បីក្លាយជាប្រទេសដ៏កំពូលខាងការបង្កើតថាមពលនុយក្លេអ៊ែ លើពិភពលោកនៅឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ចិននឹងក្លាយជាអ្នកផលិតអគ្គិសនី
ដោយ

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានបើកកិច្ចប្រជុំមួយកាលពីខែមុន ដោយបានអនុម័តផែនការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន១០ ដែលគេរំពឹងថា នឹងមានសមត្ថភាពផលិតថាមពលសរុបប្រហែល១ម៉ឺន២ពាន់មេហ្គាវ៉ាត់។ ម៉ាស៊ីនរ៉េអាក់ទ័រទាំងនេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែ របស់រដ្ឋទាំងពីរគឺក្រុមហ៊ុន China National Nuclear Corp.

និងក្រុមហ៊ុន China General Nuclear Power Group ព្រមទាំងក្រុមហ៊ុនសាជីវកម្មរបស់រដ្ឋផ្សេងៗទៀតផងដែរ ហើយនឹងត្រូវសាងសង់នៅក្នុងខេត្តសានទុង ស៊ិនជាំង ហ្វូជៀន ក្វាងទុង និងតំបន់ស្វយ័តហ្គ័ងស៊ីហ្សួង ដោយមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រទាំងអស់។

បើតាមរបាយការណ៍ប្រចាំខែមេសា របស់ក្រុមឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់រដ្ឋាភិបាលចិន ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ ចំនួន៥៧ កំពុងដំណើរការនៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០២៤ ដែលមានសមត្ថភាពផលិតថាមពលសរុបជិត៦ម៉ឺនមេហ្គាវ៉ាត់ ហើយបើនិយាយអំពីសមត្ថភាព ប្រទេសចិន ជាប់លំដាប់ទី៣ ក្នុងពិភពលោកបន្ទាប់ពីអាម៉េរិក និងបារាំង។

បើតាមការព្យាករណ៍នៅក្នុងរបាយការណ៍នេះ សមត្ថភាពនៃការផលិតថាមពលនុយក្លេអ៊ែ របស់ចិន នឹងកើនឡើងដល់១១ម៉ឺនមេហ្កាវ៉ាត់ នៅត្រឹមឆ្នាំ២០៣០ ហើយថា ប្រសិនបើល្បឿននៃការសាងសង់នៅជុំវិញពិភពលោកគ្មានអ្វីប្រែប្រួលទេ ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាម៉េរិក និងបារាំងក្លាយជាអ្នកនាំមុខគេខាងផលិតថាមពលនុយក្លេអ៊ែ នៅត្រឹមឆ្នាំនោះ។

បើតាមស្ថិតិរបស់រដ្ឋាភិបាលចិន ការផលិតថាមពលនុយក្លេអ៊ែ មានចំនួនជិត៥% នៃថាមពលសរុបរបស់ប្រទេសចិន គិតត្រឹមឆ្នាំ២០២៤ ហើយការផលិតថាមពលធម្មតាភាគច្រើនបានមកពីការប្រើធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលផ្សេងទៀត មានកម្រិតរហូតដល់ជាង៦៧%ឯណោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើរដ្ឋាភិបាល គួររឹតបន្តឹងការពិនិត្យរកសារធាតុគីមីលើការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសជិតខាងដូចកំពុងអនុវត្តលើផ្លែទុរេន ដែរ ឬទេ?

ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ដ្បិតពួកគេមានការបារម្ភពីផលប៉ះព…

វៀតណាម គ្រោងជះលុយ៦០ពាន់លានដុល្លារអភិវឌ្ឍន៍ផ្លូវដែកក្នុងស្រុក ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច

ក្នុងនាមជាប្រទេសដែលមានឧត្តមភាពសេដ្ឋកិច្ចខ្លាំងក្លាបំផុតនៅក្នុងតំបន់នាពេលបច្ចុប្បន្ននេះ វៀតណាម កំពុងដាក់ផែនការប្រកបដោយមហិច្ឆតាក្នុងការអភិវឌ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ