វិស័យអាកាសចរណ៍

ឧស្សាហកម្មផលិតយន្តហោះនៅចិន កំពុងរងគ្រោះដោយសារជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក


គម្រោងផលិតយន្តពាណិជ្ជកម្មក្នុងស្រុករបស់ចិន ជាពិសេសយន្តហោះ C919 ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាម៉េរិក ប៊ូអ៊ីង និង អ៊ែប៊ឺស របស់អឺរ៉ុប កំពុងជួបបញ្ហា ដោយសារភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ ជួបបញ្ហាក៏ដោយសារគ្រឿងបង្គុំរបស់យន្តហោះផលិតនៅចិន មួយចំនូនធំ គឺផលិត និងផ្គត់ផ្គង់ដោយក្រុមហ៊ុនអាម៉េរិក និងអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
ឧស្សាហកម្មផលិតយន្តហោះនៅចិន
ដោយ

មហិច្ឆតារបស់ចិន ក្នុងការយកយន្តហោះពាណិជ្ជកម្មផលិតក្នុងស្រុក C919 មកប្រជែងជាមួយយន្តហោះ ប៊ូអ៊ីង និង អ៊ែរប៊ឺស កំពុងជួបបញ្ហា ក្រោយការផលិតមិនអាចឆ្លើយតបនឹងតម្រូវការ ដោយសារបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក ធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់គ្រឿងបង្គុំ ជាពិសេសម៉ាស៊ីយន្តហោះតែម្តង។ លោក ម៉ាក ហ្សេនឡេន (Max J. Zenglein) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ក្រុមហ៊ុន the Conference Board បានអះអាងថា ការផលិតយន្តហោះនៅក្នុងប្រទេសចិន កំពុងជួបបញ្ហាដ៏ចម្បងមួយ គឺខ្សែច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំសម្រាប់បម្រើឱ្យការផលិតយន្តហោះកំពុងរងការរឹតបន្តឹងពីសហរដ្ឋអាម៉េរិក។

ឯកសាររបស់ធនាគារ Bank of America បានបង្ហាញថា គ្រឿងបង្គុំសម្រាប់ផលិតយន្តហោះ C919 របស់ចិន ភាគច្រើន ផ្គត់ផ្គង់ដោយក្រុមហ៊ុនអាម៉េរិក និងក្រុមហ៊ុនអឺរ៉ុប ក្នុងនោះក្រុមហ៊ុនអាម៉េរិក មានចំនួន៤៨ក្រុមហ៊ុន និងអឺរ៉ុប មាន២៦ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនចិន មានតែ១៤ ក្រុមប៉ុណ្ណោះ។ បញ្ហានេះបានកើតឡើងក្រោយលោក ដូណាល់ ត្រាំ បានរឹតបន្តឹងលើការនាំចេញផលិតផលបច្ចេកវិទ្យាទៅប្រទេសកាន់ចិន ប៉ុន្តែចិនវិញ ក៏មានគន្លឹះដែរ គឺយករ៉ែកម្រដែលអឺរ៉ុប និងអាម៉េរិកខ្វះខាតជាបន្ទុកដោះដូរនិងលើកជាទម្ងន់នៅក្នុងការចរចាពាណិជ្ជកម្ម។

ចិន បានបង្ហាញពីមហិច្ឆតាយកយន្តហោះ C919 ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះធំៗនៅលើពិភពលោកកាលពីឆ្នាំ២០២៣ ដោយចិន គ្រោងពង្រីកទីផ្សារយន្តហោះនេះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអឺរ៉ុបផងដែរ។ កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន COMAC បានប្រគល់យន្តហោះ C919 ចំនួន១៣គ្រឿងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ចិន ហើយនៅក្នុងឆ្នាំ២០២៥ គ្រោងប្រគល់យន្តហោះសរុបចំនួន៣០គ្រឿងបន្ថែមទៀត ប៉ុន្តែមកដល់ខែតុលា នេះ គឺក្រុមហ៊ុនទើបអាចផលិតនិងប្រគល់យន្តហោះឲ្យអតិថិជនបានត្រឹមតែ៧គ្រឿងប៉ុណ្ណោះ។ សរុបមកនៅពេលនេះមានយន្តហោះពាណិជ្ជកម្ម C919 ចំនួន២០គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Air China, China Eastern និង China Southern៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ ទទួលស្គាល់ថា មានពលរដ្ឋថៃ មួយចំនួន បានទន្ទ្រានចូលដីខ្មែរ?

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានទទួលស្គាល់យ៉ាងកម្រគួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី២៧ ខែតុលា ថា នៅតំបន់ព្រំដែនមិនទាន់ដាច់ស្រេចជ…

មុខទំនិញមួយចំនួនរបស់កម្ពុជា ទទួលបានការលើកលែងពន្ធ០% ពីអាម៉េរិក

សហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះអត្រាពន្ធគយបដិការលើទំនិញនាំចូលពីកម្ពុជា មកនៅត្រឹម ១៩% ដែលជាកម្រិតមួយទាបជាងប្រទេសដៃគូប្រកួតប្រជែងមួយចំនួនដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ