មហាយក្សចិន

អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យចិន បោះផ្សាយលក់មូលបត្របំណុលរដ្ឋក្នុងទំហំ៤,២ទ្រីលានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់សេដ្ឋកិច្ច


សកលវិទ្យាល័យស៊ីងហ័រ ដែលជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសចិន បានស្នើឱ្យមហាយក្សចិន បោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលក្នុងទំហំដ៏មហាសាលរហូតដល់ទៅប្រមាណ៤,២ទ្រីលានដុល្លារអាម៉េរិក ដើម្បីជួយដល់បណ្ដារដ្ឋបាលគ្រប់គ្រងមូលដ្ឋានទូទាត់សងបំណុលគរដូចភ្នំ ដែលត្រូវបានលាក់បាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
មហាយក្សចិន
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវមួយនៃសកលវិទ្យាល័យស៊ីងហ័រ (Tsinghua University) នៅប្រទេសចិន បានស្នើឱ្យមហាយក្សចិន បោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលរហូតដល់ទៅប្រមាណ៤,២ទ្រីលានដុល្លារអាម៉េរិក ដើម្បីកាត់បន្ថយហានិភ័យវិបត្តិហិរញ្ញវត្ថុ និងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការជួយស្រោចស្រង់ទីផ្សារអចលនទ្រព្យដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុល និងការជំរុញការចំណាយរបស់អតិថជនជាអ្នកប្រើប្រាស់។

ក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យស៊ីងហ័រ បានលើកឡើងថា រដ្ឋបាលគ្រប់គ្រងមូលដ្ឋានជាច្រើនកំពុងជាប់ផុងជាមួយបំណុល ដែលបំណុលខ្លះមិនរាប់បញ្ចូលជាផ្លូវការ ប៉ុន្តែវានៅតែបង្កហានិភ័យធ្ងន់ធ្ងរ ដូចនេះរដ្ឋាភិបាលថ្នាក់ជាតិ គួរតែគ្រប់គ្រងបំណុលនេះ ហើយជំនួសបំណុលនេះដោយសញ្ញាបណ្ណ ឬមូលបត្របំណុលដែលមានការប្រាក់ទាប ព្រោះការធ្វើបែបនេះ ប្រទេសចិន នឹងអាចសន្សំប្រាក់បាន និងដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ក្រុមអ្នកជំនាញបានឡើកឡើងថា នៅក្នុងផែនការបោះផ្សាយមូលបត្របំណុលនេះ រដ្ឋាភិបាលចិន គួរប្រើលុយជាង៥៥៨ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញផ្ទះដែលលក់មិនទាន់ចេញ ហើយប្រែក្លាយផ្ទះទាំងនោះទៅជាផ្ទះដែលមានតម្លៃសមរម្យសម្រាប់កម្មករ ហើយប្រើប្រាស់លុយបន្ថែមទៀតបានពីការបោះផ្សាយមូលបត្របំណុលនោះ ដើម្បីដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មនានា ដែលមានការផ្គត់ផ្គង់ច្រើនហួសប្រមាណ និងបង្កើនការចំណាយក្នុងស្រុក ។

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងបង្ហាញកំណើនដែលផលិតផលក្នុងស្រុកសរុប GDP បានកើនឡើង៥,៤% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ យ៉ាងណាក្ដី ក៏ក្រុមអ្នកជំនាញបានព្រមានថា បញ្ហាបំណុលអាចនឹងធ្វើឱ្យអ្វីៗដាំក្បាលចុះ ប្រសិនបើមិនដោះស្រាយវាឱ្យបានឆាប់ទេនោះ។ ក្រុមអ្នកជំនាញជឿថា ការដោះដូរបំណុលដ៏ធំសម្បើមនេះគឺជាមធ្យោបាយដ៏ឆ្លាតវៃប្រកបដោយបុរេសកម្ម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន កុំឱ្យដាំក្បាលចុះ៕

ដោយ៖ តែម សុខុម




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះជាទីចាប់អារម្មណ៍សម្រាប់កំពូលអ្នកមានជាង១៤ម៉ឺននាក់ ដែលបានផ្លាស់ប្តូរទីលំនៅនៅលើពិភពលោក?

ការសិក្សាមួយបានបង្ហាញថា មានអ្នកមានធនធានច្រើនជាង១៤ម៉ឺននាក់បានបម្លាស់ ទីលំនៅពីប្រទេសកំណើតទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។ ការបម្លាស់ទីលំន…

ផ្សារហ៊ុនអាម៉េរិក S&P 500 និង Nasdaq ស្ទុះហក់ឡើងខ្លាំងដល់កម្រិតបំបែកកំណត់ត្រា

ទីផ្សារភាគហ៊ុនធំៗរបស់សហរដ្ឋអាម៉រិក រួមមានផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq ជាដើមបានស្ទុះហក់ឡើងខ្លាំងឈានដល់កម្រិតកំណត់ត្រាមិនធ្លាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ