ក្រុមហ៊ុន AI

ក្រុមហ៊ុន AI របស់ចិន កំពុងទាក់ទាញអ្នកប្រើពីក្រុមហ៊ុន OpenAI ដែលគ្រោងរឹតបន្តឹងការប្រើកម្មវិធី API


ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) របស់ចិន កំពុងព្យាយាមទាក់ទាញអ្នកប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុន OpenAI បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុនអាម៉េរិកមួយនេះ គ្រោងនឹងដាក់កំហិតលើប្រទេសចិន និងប្រទេសដទៃទៀតក្នុងការចូលទៅប្រើកម្មវិធី API របស់ខ្លួន សម្រាប់ការបង្កើតផលិតផលបញ្ញាសិប្បនិមិត្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋចិន Securities Times។
ក្រុមហ៊ុន AI
ដោយ

ក្រុមហ៊ុន OpenAI របស់អាម៉េរិក ដែលជាម្ចាស់កម្មវិធី ChatGPT គ្រោងនឹងរារាំងការចូលទៅប្រើកម្មវិធីបច្ចេកវិទ្យារបស់ខ្លួន API ដែលគេប្រើដើម្បីបង្កើតផលិតផល AI សម្រាប់អង្គភាពមួយចំនួននៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀត។ កម្មវិធី ChatGPT មិនមានអ្នកប្រើនៅក្នុងប្រទេសចិនដីគោកទេ ប៉ុន្តែក្រុមហ៊ុនអាជីវកម្មចិន ជាច្រើនអាចចូលទៅប្រើកម្មវិធី API របស់ក្រុមហ៊ុន OpenAI និងប្រើវាដើម្បីបង្កើតកម្មវិធីផ្ទាល់ខ្លួនរបស់ពួកគេថែមទៀត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននេះកំពុងចាត់វិធានថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យមានចរាចរកម្មវិធី API នៅតាមតំបន់ ដែលពួកគេមិនគាំទ្រឱ្យចូលទៅប្រើសេវាកម្មរបស់ក្រុមហ៊ុន OpenAI មួយនេះ។

ចាប់តាំងពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកប្រើប្រាស់កម្មវិធីនេះនៅប្រទេសចិន បានទទួលអ៊ីម៉ែលព្រមានថា ពួកគេស្ថិតក្នុងតំបន់ដែលក្រុមហ៊ុន OpenAI មិនគាំទ្រឱ្យប្រើកម្មវិធីនេះទេ ហើយក្រុមហ៊ុននេះនឹងចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ចរាចរ API នៅតាមតំបន់មិនគាំទ្រឱ្យប្រើផ្សេងទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា។

ដើម្បីឆ្លើយតបនឹងការព្រមាននេះ ក្រុមហ៊ុន Baidu ដែលឈានមុខគេក្នុងការផលិតបញ្ញាសិប្បនិមិត្តនៅប្រទេសចិនបាននិយាយថា ក្រុមហ៊ុននេះនឹងចាប់ផ្ដើមកម្មវិធីជាសមូហភាពមួយដោយផ្ដល់ឱ្យអ្នកប្រើប្រាស់ថ្មីនូវការប្រើប្រាស់កម្មវិធី Ernie របស់ខ្លួនដោយឥតគិតថ្លៃ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ ត្រៀមទុកថវិកាជាង៨០០លានដុល្លារ សម្រាប់ជួយសម្រួលការចំណាយលើថ្លៃជីកសិកម្មរបស់កសិករ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការត្រៀមទុកកញ្ចប់ថវិកាជាង៨១៥លានដុល្លារ ដើម្បីជួយប្រជាកសិករក្នុងការដោះស្រាយបញ្ហាថ្លៃជីកសិកម្ម ដោយគេរំពឹងថា អាច…

ធនាគារ ខេប៊ីប្រាសាក់ ម.ក ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ