ល្បែងស៊ីសង

អាជ្ញាធរចិន ប្រកាសបើកយុទ្ធនាការបង្រ្កាបការប្តូរប្រាក់ខុសច្បាប់ទ្រង់ទ្រាយធំនៅតាមកាស៊ីណូនានា


អាជ្ញាធរទីក្រុងប៉េកាំង បានប្រកាសបើកយុទ្ធនាការបង្រ្កាបលើអាជីវកម្មប្តូរប្រាក់ខុសច្បាប់នានានៅក្នុងទីក្រុងម៉ាកាវ ដែលជាជំហានមួយដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងចាត់វិធានការប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់ ក៏ដូចការលាងលុយកខ្វក់ក្រោមដី ដែលកើតមាននៅតាមបណ្តាកាស៊ីណូនានានៅក្នុងទីក្រុងមួយនេះ។ កាលពីឆ្នាំ២០២៣ មនុស្សជាង៨ពាន់នាក់ត្រូវបានចាប់ខ្លួនដោយសារតែករណីនេះ ហើយគេជឿថា អ្នករកស៊ីក្រៅប្រព័ន្ធឥឡូវនេះអាចនឹងកើនឡើងច្រើនបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន People's Daily។
ល្បែងស៊ីសង
ដោយ

អាជ្ញាធរចិន កំពុងជំរុញឲ្យរឹតបន្តឹងបន្ថែមទៀតនៅលើប្រតិបត្តិការបង្រ្កាបការលាងលុយនិងប្តូរលុយខុសច្បាប់នៅតាមបណ្តាកាស៊ីណូនានា ជាពិសេសនៅក្នុងទីក្រុងម៉ាកាវ។ នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗ ក្រុមមន្រ្តីចិន បាននិយាយថា ការដោះដូរលុយខុសច្បាប់ កំពុងមានការកើនឡើង ដែលទាមទារឱ្យអាជ្ញាធរចិន ត្រូវតែចាត់វិធានការជាចាំបាច់ ដ្បិតវាជាប្រភពនៃសកម្មភាពខុសច្បាប់ផ្សេងទៀត រួមទាំងការកើនឡើងនៃអំពើហិង្សា ការបោកប្រាស់ និងការរត់ពន្ធជាដើម ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គមនៅក្នុងទីក្រុងនោះ និងនៅក្នុងប្រទេសចិនទាំងមូល។

អាជ្ញាធរក្រុងប៉េកាំង បានអះអាងថា ការពង្រឹងការត្រួតពិនិត្យព្រំដែន ការបង្កើនការសម្របសម្រួលដើម្បីចាប់ខ្លួនអ្នករត់គេចខ្លួន និងការងារស៊ើបអង្កេតស៊ីជម្រៅនៅទូទាំងប្រទេស គឺចាំបាច់ត្រូវតែធ្វើឱ្យខាងតែបាន ដើម្បីតាមដានប្រភព និងបំបែកនូវខ្សែច្រវាក់ឧស្សាហកម្មទាំងមូលរបស់ក្រុមឧក្រិដ្ឋជន។ យ៉ាងណាមិញ​កាលពីឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរចិនបានចាប់ខ្លួនមនុស្សប្រមាណជាង៨ពាន់នាក់ ពាក់ព័ន្ធនឹងករណីនេះ ហើយគេជឿថា ទង្វើឧក្រិដ្ឋកម្មដែលបង្កឡើងដោយក្រុមមនុស្សក្រៅច្បាប់នៅក្នុងប្រព័ន្ធសង្គមងងឹតនេះអាចមានកំណើនកើនឡើងបន្ថែមទៀត។

លោក ផេង ផេង ( Peng Peng )ប្រធានប្រតិបត្តិនៃកម្មវិធីកំណែទម្រង់សង្គមនៅខេត្តក្វាងទុង បានចាត់ទុកបញ្ហាខាងលើ គឺអាចបង្កជាហានិភ័យដល់សន្តិសុខហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសចិន ហើយក៏ជាជំហានមួយស្របតាមយុទ្ធការកម្ចាត់អំពើពុករលួយរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ផងដែរ។

លោកបានអះអាងថា ក្រុមឧក្រិដ្ឋជនអាចកសាងមូលដ្ឋានអាជីវកម្មខុសច្បាប់ជាប្រព័ន្ធនៅទីក្រុងម៉ាកាវ ដូច្នេះដើម្បីការពារសន្តិសុខហិរញ្ញវត្ថុរបស់ប្រទេសចិន ក៏ដូចជាដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ និងទប់ស្កាត់លំហូរចេញលុយខុសច្បាប់ រដ្ឋាភិបាលចាំបាច់ត្រូវតែចាត់វិធានការ។ បច្ចុប្បន្នសមត្ថកិច្ចចិន កំពុងស្រាវជ្រាវរកសកម្មភាពនៃការផ្ទេរប្រាក់ចេញពីប្រទេស ក្រោយបានរកឃើញមធ្យោបាយដែលក្រុមឧក្រិដ្ឋជនបានប្រើមួយចំនួន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហេតុអ្វីធនាគារកណ្ដាលកាន់តែច្រើនក្នុងពិភពលោកលែងសូវចាប់អារម្មណ៍លុយយន់ របស់ចិន ហើយងាកមកចាប់អារម្មណ៍លើមាស និងលុយដុល្លារកាន់តែខ្លាំង?

របាយការណ៍ស្ទង់មតិរបស់វេទិកាគ្រឹះស្ថានរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) បង្ហាញថា ធនាគារកណ្ដាលកាន់តែច្រើនក្នុងពិភពលោកបានចាប់ផ្ដើមប្…

តើឧស្សាហកម្មផលិតបន្ទះឈីបពិភពលោកមានការប្រកួតប្រជែងគ្នាយ៉ាងណាមកដល់ពេលនេះ?

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅលើពិភពលោកដូចជា ក្រុមហ៊ុន Advanced Micro Devices (AMD) ជាដើម កំពុងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ