ផលិតកម្មរ៉ែ

ផលិតកម្មរ៉ែកម្ររបស់ក្រុមហ៊ុនចិន នៅឥណ្ឌូនេស៊ី កំពុងប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម


ខ្សែច្រវាក់ផលិតកម្មក្នុងឧស្សាហកម្មរ៉ែកម្រ ដែលកំពុងប្រតិបត្តិការដោយក្រុមហ៊ុនវិនិយោគរបស់ចិន នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងមានកំណើនខ្ពស់ ស្របពេលតម្រូវការប្រើប្រាស់រ៉ែប្រភេទនេះមានការកើនឡើង។ ខ្សែច្រវាក់ផលិតកម្មដែលកំពុងមានការកើនឡើងខ្លាំង គឺពាក់ព័ន្ធនឹងរ៉ែនីកែល ដែលជារ៉ែកម្រដ៏សំខាន់សម្រាប់ការផលិតអាគុយ និងរថយន្តអគ្គិសនី។ តែយ៉ាងណា កង្វះបុគ្គលិកជំនាញកំពុងចោទជាបញ្ហាសម្រាប់ឧស្សាហកម្មនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ផលិតកម្មរ៉ែ
ដោយ

ឧស្សាហកម្មផលិតរ៉ែនីកែលរបស់ក្រុមហ៊ុនចិន នៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មរាប់ចាប់តាំងពីកម្មករ អ្នកបើកឡាន រហូតដល់វិស្វករជំនាញ។ បញ្ហានេះបានកើតឡើងក្រោយខ្សែច្រវាក់ផលិតកម្មក្នុងឧស្សាហកម្មរ៉ែកម្រនេះកំពុងមានកើនឡើងខ្ពស់។ នេះបើតាមការអះអាងរបស់លោក ស៊ុយ លីហ៊ុយ ថ្នាកឹដឹកនាំក្រុមហ៊ុនផលិត និងកែច្នៃរ៉ែកម្រដ៏ធំមួយរបស់ចិន ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗ។

តែយ៉ាងណាមកទល់ពេលនេះ គេមិនទាន់បានដឹងទេថា ការវិនិយោគរបស់ក្រុមហ៊ុនចិន ក្នុងឧស្សាហកម្មនេះនៅប្រទេសឥណ្ឌូនេស៊ី មានទំហំប៉ុន្មាននោះទេ គេគ្រាន់តែដឹងថា កំណើនវិនិយោគរបស់ក្រុមហ៊ុនចិន បានជួយឱ្យឥណ្ឌូនេស៊ី ក្លាយជាគោលដៅវិនិយោគធំបំផុតទីពីររបស់ចិន នៅតំបន់អាស៊ាន ខណៈប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គម្រោងវិនិយោគធំៗរបស់ចិន ដែលហូរចូលប្រទេសឥណ្ឌូនេស៊ី ថ្មីៗ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារភាគច្រើនពាក់ព័ន្ធនឹងការរុករករ៉ែ ការផលិត និងថាមពលកកើតឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ស៊ូ ខៃហ៊ួរ ( Xu Kaihua) ប្រធានក្រុមហ៊ុន GEM ដែលជាក្រុមហ៊ុនកែច្នៃថ្ម និងសំណល់រឹងដ៏ធំនៅក្នុងប្រទេសឥណ្ឌូនេស៊ីបាននិយាយថា បញ្ហាដែលក្រុមហ៊ុនខ្លួនកំពុងជួបប្រឈមគឺកង្វះវិស្វករ និងកម្មករជំនាញ។

ដោយឡែកលោកស្រី អេនីយ៉ា លីស្ទៀនី ដឺវី (Eniya Listiani Dewi ) អគ្គនាយកនៃអគ្គនាយកដ្ឋាន ថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលនៅក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសនេះសម្បូរទៅដោយធនធាន ប៉ុន្តែខ្វះវិស្វករជំនាញ។ បច្ចុប្បន្នតម្លៃការងាររបស់វិស្វករនៅក្នុងប្រទេសឥណ្ឌូនេស៊ី អាចទទួលបា្រក់បៀវត្សរ៍ប្រមាណ២ពាន់៣រយដុល្លារក្នុង១ខែ ដោយចំនួននេះខ្ពស់ជាងការងារផ្សេងៗប្រមាណ៥ដង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើឧស្សាហកម្មផលិតអាគុយ និងរថយន្តអគ្គិសនីក្នុងពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែងឬយ៉ាងណា?

ឧស្សាហកម្មផលិតអាគុយ និងរថយន្តអគ្គិសនី (EV) ក្នុងពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែង ខណៈដែលប្រទេសចិន រឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលធ្វើឱ្យក…

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ដល់៤ពាន់ដុល្លារក្នុង១អោន?

ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន នៅតំបន់ហ្កាហ្សា ជាពិសេសក្រោយលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិក ជាថ្មី តម្លៃមាសនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ