វិស្វករចិន

ក្រុមវិស្វករចិនកំពុងសាងសង់ផ្លូវនៅក្រោមសមុទ្រដ៏អស្រារ្យនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម


ក្រុមវិស្វករចិនកំពុងសាងសង់ផ្លូវរូងក្រោមបានសមុទ្រប្រកបដោយការច្នៃប្រឌិតនៅក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយប្រើវិធីសាស្ត្រជីក និងគ្របជញ្ជាំងការពារពីខាងលើដ៏ទំនើប ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការរីកចម្រើនផ្នែកបច្ចេកទេស និងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់វិធីសាស្ត្រនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។
វិស្វករចិន
ដោយ

ផ្លូវរូងក្រោមបាតសមុទ្រនៅទីក្រុងអាប៊ូដាប៊ី 1B (Abu Dhabi 1B) ដែលតភ្ជាប់កោះសាដឌីយ៉ាត (Saadiyat) និងកោះអាំយីហ្វេណា (Umm Yifenah) កំពុងដំណើរការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយក្រុមហ៊ុន China Railway International Group របស់ប្រទេសចិនដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦។ ដោយជំនួសឱ្យការជីករូងក្រោមដីបែបការពារធម្មតា ឬវិធីសាស្ត្រចោះដាក់បំពង់ក្រោមសមុទ្រ ក្រុមការងារជំនាញរបស់ចិនពេលនេះបានបង្កើតការដ្ឋានសំណង់ស្ងួតមួយដោយការបង្កើតជញ្ជាំងទប់ទឹកសមុទ្ធព័ទ្ធជុំវិញ ហើយបូមទឹកចេញដើម្បីធ្វើផ្លូវរូងក្រោមសមុទ្រ។

ពេលនេះការជីកកកាយដីក្រោមសមុទ្របានបញ្ចប់ហើយ ហើយទំនប់ទឹកដែលព័ទ្ធជុំវិញនោះនៅតែមានស្ថិរភាពធម្មតាដោយគ្មានការដួលរលំឡើយ ខណៈពេលនេះគម្រោងនេះកំពុងបន្តចូលដល់ដំណាក់កាលរចនាសម្ពន្ធសំខាន់ៗហើយ។

លោក លូ ឃុន (Liu Kun) អ្នកគ្រប់គ្រងគម្រោងនេះបាននិយាយថា ជញ្ជាំងទប់ទឹកសមុទ្រជាមួយបន្ទះដែកក្រាស់ជាប់ៗគ្នានេះ គឺជាជញ្ជាំងទឹកដំបូងគេបង្អស់នៅលើពិភពលោក ហើយការធ្វើបែបនេះ ក៏ដោយសារតែបាតសមុទ្រ ដែលរាក់បំផុតនៅក្នុងទីក្រុងនេះ មានជម្រៅតែ២៧ម៉ែត្រប៉ុណ្ណោះ ដូច្នេះហើយវាអាចទប់នឹងសម្ពាធទឹកសមុទ្របានដោយជោគជ័យ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


បក្សភឿថៃ ជ្រើសតាំងក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ជាបេក្ខភាពលេខរៀងទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រី

គណបក្សភឿថៃ ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជ្រើសតាំងក្មួយប្រុសរបស់លោក ថ…

រដ្ឋាភិបាលចិនប្រគល់អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ ដល់កម្ពុជា

ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីប្រគល់-ទទួលអំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រវាងមូលនិធិចិនដើម្បីអភិវឌ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ