បទឈប់បាញ់

អ្នកជំនាញស្នើឱ្យពលរដ្ឋចៀសវាងបញ្ចេញមតិបង្កឱ្យមានភាពតានតឹងក្នុងអំឡុងអនុវត្តបទឈប់បាញ់៧២ម៉ោង


ប្រទេសកម្ពុជា និងថៃ បានឯកភាពឈប់បាញ់គ្នារយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាជំហានដំបូងក្នុងការបន្ធូរបន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានការចរចាតាមផ្លូវការទូត ដោយសន្តិវិធី និងការកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ដើម្បីឱ្យបទឈប់បាញ់មានប្រសិទ្ធភាព ក្រុមអ្នកជំនាញស្នើឱ្យពលរដ្ឋកម្ពុជា បន្តរក្សាស្មារតីសាមគ្គីជាតិ និងជឿជាក់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងពន្លឿនការទំនុកបម្រុងដល់ពលរដ្ឋភៀសសឹក និងវីរៈកងទ័ពកម្ពុជា ឱ្យបានលឿនតាមដែលអាចធ្វើទៅបាននៅក្នុងពេលវេលាកំណត់នេះ។
បទឈប់បាញ់
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការព្រមព្រៀងបទឈប់បាញ់ដែលទទួលបាននាពេលនេះ គឺជាលទ្ធផលដ៏ប្រសើរមួយដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូបប្រាថ្នាចង់បាន និងដឹងគុណចំពោះថ្នាក់ដឹកនាំ និងវីរៈកងទ័ពកម្ពុជា ដែលខិតខំតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ការបូរណភាពទឹកដីកម្ពុជា។ តែយ៉ាងណាដើម្បីឱ្យបទឈប់បាញ់នេះមានប្រសិទ្ធភាពក្នុងរយៈពេល៧២ម៉ោង អ្នកជំនាញរូបនេះ ស្នើឱ្យពលរដ្ឋកម្ពុជា ទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់ កុំបញ្ចេញមតិយោបល់ដែលនាំឱ្យមានភាពតានតឹង ត្រូវពង្រឹងស្មារតីសាមគ្គីជាតិ និងបន្តចលនាជួយទំនុកបម្រុងដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ឱ្យបានកាន់តែសកម្មបន្ថែមទៀត។ ទន្ទឹមនេះ ប្រជាពលរដ្ឋកម្ពុជា ត្រូវគិតក្នុងផ្លូវវិជ្ជមានបន្តជឿជាក់​លើរាជរដ្ឋាភិបាល និងបន្តរស់នៅ និងប្រកបអាជីវកម្មជាប្រក្រតី ដើម្បីបន្តដំណើរទៅមុខ និងជំរុញចន្តរសេដ្ឋកិច្ចឱ្យដំណើរការល្អនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

​ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា នៅក្នុងកាលៈទេសៈនៃការកសាងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់រយៈពេល៧២ម៉ោងនេះ ពលរដ្ឋកម្ពុជា ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវពិចារណាឱ្យបានដិតដល់ចំពោះព័ត៌មាននានាថា អ្វីពិត និងមិនពិត ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតមានឡើងនៅក្នុងកាលៈទេសៈនេះ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ជំរុញឱ្យពន្លឿនការ​ចែក និងផ្គត់ផ្គង់ស្បៀងដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ដើម្បីធានាថា ក្នុងករណីមានអរិភាពណាមួយកើតឡើងជាយថាហេតុ ពួកគេនៅតែអាចបន្តការរស់នៅ និងតស៊ូការពារជាតិបន្តទៀត។

​គួរជម្រាបថា កម្ពុជានិងថៃ បានឯកភាពគ្នាអនុវត្តបទឈប់បាញ់បន្ទាន់រយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ក្រោយប្រយុទ្ធគ្នាអស់រយៈពេល២១ថ្ងៃ។ ទន្ទឹមនេះ ភាគីថៃ ក៏បានយល់ព្រមបញ្ជូនយោធិនកម្ពុជា ទាំង១៨រូប ដែលពួកគេចាប់ និងឃុំខ្លួនដោយខុសច្បាប់ជាង១៥០ថ្ងៃកន្លងមកនេះឱ្យត្រឡប់មកប្រទេសកំណើតវិញផងដែរ ប្រសិនបើបទបាញ់ត្រូវបានអនុវត្តពេញលេញក្នុងរយៈពេល៧២ម៉ោង៕




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងកំណើនឧស្សាហកម្មក្នុងស្រុក ជួយស្តារតម្រូវការអចលនទ្រព្យ

វិស័យអចលនទ្រព្យកម្ពុជា បានរងផលប៉ះពាល់ពីវិបត្តិសកលជាបន្តបន្ទាប់ ហើយថ្មីៗនេះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ តែយ៉ាងណាអ្នកជំនាញវិស័យក្នុងវិស័យអ…

អាជ្ញាធរថៃ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះវិធីបោកប្រាស់ចំនួន៤ ក្រោយការឆបោកកើនឡើងខ្លាំង

ប្រជាជនថៃ រាប់ម៉ឺននាក់បានរងគ្រោះដោយសារឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដោយជនរងគ្រោះភាគច្រើនមានអាយុចន្លោះពី២០ ទៅ៤៩ឆ្នាំ ដែលមានរហូតដល់ជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ