កសិករដាំកាហ្វេ ងាកមករកដំណាំទុរេនជំនួសវិញ

ទិន្នផលកាហ្វេវៀតណាមប្រឈមការថយចុះ ខណៈកសិករដាំកាហ្វេមួយចំនួន ងាកមករកដំណាំទុរេនជំនួសវិញ


ការផលិតគ្រាប់កាហ្វេ រូប៊ូស្តា (robusta) នៅវៀតណាមទំនងជាធ្លាក់ចុះនៅឆ្នាំនេះដល់បរិមាណតិចបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដោយសារកសិករនៅក្នុងប្រទេសនេះកំពុងតែបង្វែរពីដំណាំកាហ្វេ មកលើដំណាំទុរេនកាន់តែច្រើន ហើយមួយចំនួនទៀតឈប់ធ្វើកសិកម្មដោយសារមានគម្រោងអភិវឌ្ឈន៍វិស័យអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ស្តា (The Star).
កសិករដាំកាហ្វេ ងាកមករកដំណាំទុរេនជំនួសវិញ

សារព័ត៌មាន The Star ដែលបានដកស្រង់អត្ថបទចុះផ្សាយដោយសារព័ត៌មានសេដ្ឋកិច្ច Bloomberg បានឲ្យដឹងថា ការប្រមូលផលកាហ្វេរ៉ូប៊ូស្តានៅវៀតណាមបានធ្លាក់ចុះជាង ៧% បើធៀបនឹងឆ្នាំមុន ដោយវៀតណាមអាចផលិតកាហ្វេបានត្រឹមតែជិត ១ លាន ៧ សែនតោនប៉ុណ្ណោះ។

តាមពិត ការហ្វេរ៉ូប៊ូស្តាជាប្រភេទដែលគេនិយមប្រើជាភេសជ្ជៈឆុងផឹកភ្លាមៗ ប៉ុន្តែមូលហេតុដែលកសិករវៀតណាមបាននិងកំពុងតែបង្វែរការចាប់អារម្មណ៍ពីដាំកាហ្វេនេះមកដាំទុរេនវិញ គឺដោយសារតែតម្លៃកាហ្វេរូប៊ូស្តានៅលើទីផ្សារពិភពលោកបានឡើងខ្ពស់ ខណៈដែលអ្នកលីងកាហ្វេនិងអ្នកទទួលទានកាហ្វេបានងាកមករកជម្រើសផ្សេងៗដែលមានតម្លៃថោកជាងកាហ្វេរ៉ូប៊ូស្តា ដើម្បីដោះស្រាយបញ្ហាអតិផរណាខ្ពស់។ ក្រៅពីនេះ តម្លៃកាន់តែខ្ពស់របស់កាហ្វេរនេះក៏គឺដោយសារមានក្ដីបារម្ភអំពីឥទ្ធិពលអាកាសធាតុមិនល្អមកលើផលដំណាំសំខាន់ៗមួយចំនួនដែរ។ បញ្ហានេះបានជំរុញឱ្យកិច្ចសន្យាចាំប្រមូលទិញកាហ្វេរ៉ូប៊ូស្តាឡើងថ្លៃ ៣៥ ភាគរយ ក្នុងឆ្នាំនេះ នៅទីផ្សារក្រុងឡុងដ៍ ប្រទេសអង់គ្លេស ពោលគឺតម្លៃកាហ្វេនេះបានឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងទៅ។ នេះជាហេតុធ្វើឱ្យអ្នកលីងនិងអ្នកបរិភោគសាញ ហើយមិនសូវទិញកាហ្វេប្រភេទនេះច្រើនដូចមុន។

លោក ផាន់ ហ៊ុន អាញ់ ( Phan Hung Anh) នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញកាហ្វេ ក្វាង មិញ ( Quang Minh Coffee Trading) នៅខេត្ត ប៊ិញ ឌឿង ( Binh Duong ) បាននិយាយថា៖ «ទិន្នផលជាក់ស្តែងគឺទាបជាងអ្វីដែលមនុស្សបានព្យាករពីមុន»។

លោកបានបញ្ជាក់ថា៖ «អ្នកដាំកាហ្វេបានបណ្តាក់ទុនតិចជាងមុនទៅក្នុងចំការកាហ្វេរបស់ពួកគេ ដោយបង្វែទុនមកលើដំណាំទុរេន និងផ្លែឈើដែលរកបានផលចំណេញច្រើនជាងមុន។»

នៅក្នុងរយៈពេល ៧ ខែដំបូងនៃរដូវកាលកាហ្វេ វៀតណាមបាននាំចេញកាហ្វេចំនួនរហូតដល់ទៅជិត ១ លាន ២ សែនតោន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ប៉ុន្តែគេព្យាករថា ការនាំចេញនិងធ្លាក់ចុះវិញនៅក្នុងរយៈពេលដែលនៅសល់។




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបង្កើនការប្រុងប្រយ័ត្ន ក្រែងមានអស្ថិរភាពទីផ្សារ ក្រោយពីធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់គោល

អាជ្ញាធរហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងបន្តការប្រុងប្រយ័ត្នក្រែងលោមានអស្ថិរភាពទីផ្សារជាយថាហេតុ បន្ទាប់ពី…

ធនាគារកណ្តាលអាមេរិកប្រកាសដំឡើងអត្រាការប្រាក់បន្ថែម ប៉ុន្ដែផ្តល់សញ្ញាថាការរឹតបន្តឹងវិធានការហិរញ្ញវត្ថុអាចដល់ទីបញ្ចប់

ធនាគារកណ្តាលសហព័ន្ធរបស់អាមេរិក នៅថ្ងៃទី ០៣ ខែឧសភា បានប្រកាសដំឡើងអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀតហើយ ប៉ុន្ដែ ក៏បានបង្ហាញពីសញ្ញាថា ខ្លួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ