វិស័យអចលនទ្រព្យ

ខុនដូ ក្បែរសាលារៀននៅទីក្រុងបាងកក ប្រទេសថៃ កំពុងមានតម្រូវការខ្ពស់


ទីផ្សារខុនដូនៅជិតសាលាអន្តរជាតិ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំងពីឪពុកម្តាយរបស់សិស្ស ជនបរទេស និងគ្រូបង្រៀន ដោយក្នុងនោះ មានខុនដូចំនួន៣កន្លែងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍។
វិស័យអចលនទ្រព្យ
ដោយ

បើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank Thailand ចំនួនខុនដូដែលមានតម្លៃចាប់ពី៤,៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ស្ថិតនៅចម្ងាយរង្វង់៥០០ម៉ែត្រពីសាលារៀនអន្តរជាតិ និងស្ថានីយរថភ្លើងមានការកើនឡើងជាលំដាប់។ គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ ការផ្គត់ផ្គង់ខុនដូ បានកើនឡើងជាលំដាប់ ដោយឈានដល់ជាង៥ម៉ឺន៤ពាន់យូនីត ក្នុងនោះជិត១ពាន់យូនីតជាយូនីតថ្មី។

លោក ស៊ុនឆៃ កូអាកាឆៃ (Sunchai Kooakachai) នាយកទីប្រឹក្សា និងជាប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនប្រឹក្សាយោបល់នេះបានអះអាងថា តម្រូវការខុនដូនៅតែស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីទីផ្សារខុនដូទាំងមូលនៅទីក្រុងបាងកក កំពុងធ្លាក់ចុះ។

កត្តាចម្បងដែលជំរុញឱ្យតម្រូវការខុនដូនៅទីក្រុងបាងកក មានការកើនឡើងខ្ពស់ គឺដោយសារចំនួនសាលារៀនអន្តរជាតិ មានការកើនឡើង គួបផ្សំមានទីតាំងល្អ និងការកើនឡើងចំនួនជនបរទេស។ ជាក់ស្ដែងនៅចន្លោះឆ្នាំ២០១៩ ដល់ឆមាសទី១ នៃឆ្នាំ២០២៤ ចំនួនសាលាអន្តរជាតិ នៅទីក្រុងបាងកក បានកើនឡើងជាលំដាប់រហូតដល់១៤៤កន្លែង បន្ទាប់ពីមានសាសាថ្មីចំនួន១៨ បានបើកដំណើរការក្នុងរយៈពេលនោះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារធំៗរបស់ថៃ ត្រៀមសាច់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសាច់ប្រាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំសកល

ធនាគារកំពូលទាំង៥របស់ថៃ បានត្រៀមសាច់ប្រាក់បម្រុងរហូតដល់ទៅ៤,៥ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញតម្រូវការដកប្រាក់ និងការចាយវាយក្នុងឱកា…

តើឥណ្ឌានឹងទាញទម្លាក់បរិមាណនាំចេញអង្កររបស់ថៃ នៅឆ្នាំ២០២៥ ឬុយ៉ាងណា?

បរិមាណអង្ករនាំចេញរបស់ថៃ ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២៤នេះ ត្រូវបានគេព្យាករថា អាចនឹងសម្រេចបានរហូតដល់ទៅជាង១០លានតោន ប៉ុន្តែទោះបីជាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ