ករណីដ៏ចម្រូងចម្រាស់ កម្ពុជា-ថៃ

ករណីដ៏ចម្រូងចម្រាស់ក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងភូមិព្រៃចាន់-ណងយ៉ាកែវ៖ កម្ពុជា-ថៃ ឯកភាពគ្នា នឹងចុះវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន


ក្រោយពីមានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ រយៈពេល ២ថ្ងៃ ពោលគឺនៅថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នៃប្រទេសថៃ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗជាច្រើន ដោយក្នុងនោះ ពាក់ព័ន្ធនឹងករណីដ៏ចម្រូងចម្រាស់តាមព្រំដែននៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស សម្រាប់ការចុះវាស់វែងរួមគ្នា និងបោះបង្គោលជាបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។
កម្ពុជា-ថៃ
ដោយ

បន្ទាប់ពីភាគីកម្ពុជា និងថៃ បញ្ចប់ការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន ព្រមទាំងទទួល​បានការយល់ព្រម​ពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរ​នឹងស្នើសុំ​យោបល់ពីរដ្ឋាភិបាល​រៀងៗខ្លួន ដើម្បីពិនិត្យ​សម្រេច​លើការ​បង្កើត​យន្ដការ​សមស្របណាមួយ សម្រាប់​ធ្វើការសម្រួលការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ។ ទោះយ៉ាងណា នៅអំឡុងពេលបោះបង្គោលបណ្ដោះអាសន្ននេះ គឺធ្វើឡើងក្នុងគោលបំណង​បម្រើឱ្យ​ការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃនោះឡើយ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ​បានឯកភាពគ្នា​សម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង​រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀត នៅក្នុងតំបន់នេះ ហើយត្រូវធានា​សុវត្ថិភាព​ពី​គ្រាប់មីន ដោយអនុលោមតាមមាត្រា៣ នៃMoU ឆ្នាំ២០០០។

ក្រៅពីឯកភាពគ្នាលើការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន ទាក់ទងនឹងករណីនៅភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីកម្ពុជា និងថៃ ក៏បានឯកភាពគ្នា​ប្រគល់ភារកិច្ចជូន​អនុគណៈកម្មការ​បច្ចេកទេស​ចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។

ជាមួយគ្នានេះ កិច្ចប្រជុំ JBC ក៏បានឯកភាពនឹងសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរ​នឹងឯកភាពគ្នាផងដែរ។

ភាគីកម្ពុជា និងថៃ បានឯកភាពថា នឹងបើកកិច្ចប្រជុំ JBC ជាបន្ដទៀត នៅសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


ហេតុអ្វីថៃ ប្រើកិច្ចប្រជុំ JBC និង GBC ធ្វើជាលក្ខខណ្ឌក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា?

បើមិនមានអ្វីប្រែប្រួលទេ រាជរដ្ឋាភិបាលកម្ពុជា និងថៃនឹងហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី…

ក្រុមហ៊ុនអាកាសចរណ៍ Vietjet និង Airways សហការគ្នាដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិកអាកាសចរណ៍កម្រិតពិភពលោក

(ភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet និងអ្នកដឹកនាំវិស័យអប់រំអាកាសចរណ៍ពិភពក្រុមហ៊ុនអាកាសចរណ៍ Airways Aviation …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ