ការចម្អិនម្ហូបពីត្រីខ្មែរ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចម្អិនម្ហូបពីត្រីខ្មែរជាការលើកកម្ពស់សិប្បកម្មកែច្នៃ និងជីវភាពរបស់ពលរដ្ឋ


រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលើទឹកចិត្តឱ្យភោជនីយដ្ឋាន និងអាហារដ្ឋាននៅកម្ពុជាប្រើប្រាស់ត្រីក្នុងស្រុកសម្រាប់ចម្អិនជាម្ហូបអាហារ ដ្បិតវាមិនត្រឹមតែរួមចំណែកជួយអភិវឌ្ឍន៍វិស័យជលផលប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ស្នើឱ្យពលរដ្ឋគ្រប់រូបជួយផ្សព្វផ្សាយពីផលិតផល និងសក្តានុពលរបស់វិស័យកសិកម្មកម្ពុជា ពោលគឺពលរដ្ឋម្នាក់ជាទូតសុឆន្ទៈម្នាក់។
ការចម្អិនម្ហូបពីត្រីខ្មែរ
ដោយ

ការស្នើបែបនេះធ្វើឡើងក្នុងពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture ក្រោមប្រធានបទបរិភោគត្រីក្នុងស្រុក ដែលជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍។

នាពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture ភោជនាហារធ្វើពីត្រីខ្មែរ ក្រោមប្រធានបទបរិភោគត្រីក្នុងស្រុក ដែលជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឱ្យភោជនីយដ្ឋាន អាហារដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់ត្រីក្នុងស្រុកសម្រាប់ចម្អិនធ្វើជាអាហារ ដើម្បីលើកកម្ពស់វិស័យជលផល និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យពលរដ្ឋគ្រប់រូបដើរជាទូតសុឆន្ទៈជួយចូលរួមផ្សព្វផ្សាយនូវផលិតផលខ្មែរ ដើម្បីលើកកម្ពស់វិស័យជលផល និងជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។

កញ្ញា សួន សីហា បុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ខនហ្វីរេល បានប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រោមការសហការជាមួយអង្គការ UNIDO ក្រុមហ៊ុនបានកែច្នៃត្រីទៅជាប្រហុកម្សៅមានភាពងាយស្រួលទទួលទានមានសុវត្ថិភាព ហើយក៏មានគម្រោងនាំចេញទៅទីផ្សារក្រៅស្រុកផងដែរ។

ជាមួយគ្នានេះ លោកស្រី ម៉ាន ហៃយ័ត ម្ចាស់សិប្បកម្មម៉ានហៃយ័តមកពីខេត្តបាត់ដំបងបានឱ្យដឹងថា សិប្បកម្មរបស់លោកស្រីបានកែច្នៃប្រភេទត្រីល្អិតៗ ដូចជាត្រីចង្វាជាដើមទៅជាប្រភេទនំចំណី ក្រោមការវិចខ្ចប់ប្រកបដោយស្ដង់ដារ និងអនាម័យ។ លោកស្រីបានចាត់ទុកកម្មវិធីចម្អិនម្ហូបខាងលើជាកម្មវិធីមួយដ៏ល្អក្នុងការជួយផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលខ្មែរ។

ដោយឡែកលោកស្រី ឡឹប អាស៊ី អ្នកគ្រប់គ្រងទូទៅរបស់សហគ្រាសយូនីកាបានលើកឡើងថា បានដាក់តាំងបង្ហាញនូវផលិតផលរបស់លោកស្រីទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាយ៉ាងច្រើន។ លោកស្រីបានបញ្ជាក់ថា សហគ្រាសលោកស្រីកំពុងកែច្នៃត្រី

យោងតាមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានបង្ហាញថា ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នារវាងធនធានជលផលនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តីនិងយុវវ័យ។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture ភោជនាហារធ្វើពីត្រីខ្មែរ ក្រោមប្រធានបទ បរិភោគត្រីក្នុងស្រុក ដែលជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា កំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញក្រុមហ៊ុនបរទេស ដែលរើផលិតកម្មដោយសារសម្ពាធពន្ធរបស់លោក ត្រាំ

ក្រុមហ៊ុនបរទេសមួយចំនួនដែលរងសម្ពាធពន្ធគយពីសហរដ្ឋអាម៉េរិក អាចនឹងផ្លាស់ប្ដូរផលិតកម្មរបស់ពួកគេមកកាន់បណ្ដាប្រទេសផ្សេងៗ ដើម្បីគេចពីការយកពន្ធរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ