វិស័យរ៉ែ

អំពើពុករលួយ និងជម្លោះដីធ្លីកំពុងក្លាយជាក្តីបារម្ភសម្រាប់ផលិតកម្មរ៉ែនីកែលនៅឥណ្ឌូនេស៊ី


អំពើពុករលួយ និងវិវាទដីធ្លីកំពុងក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់វិស័យរ៉ែនីកែលរបស់ឥណ្ឌូនេស៊ី ខណៈក្រុមហ៊ុនក្នុងស្រុកកំពុងបង្កើនគម្រោងជីករ៉ែនីកែលនេះ ដ៏គឃ្លើនកាន់តែខ្លាំង ស្របពេលដែលក្រុមហ៊ុនអន្តរជាតិ ជាច្រើនកំពុងសម្លឹងមើលការចូលទៅរកស៊ីក្នុងវិស័យនេះនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យរ៉ែ
ដោយ

ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតថ្មនីកែលដ៏ធំបំផុតមួយនៅក្នុងពិភពលោក ខណៈរ៉ែនេះ គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងការផលិតថ្មអាគុយសម្រាប់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ដទៃទៀត។ ប្រទេសដែលមានកំណើនប្រជាជនវ័យក្មេងខ្ពស់នេះ បានចិញ្ចឹមចិត្តយ៉ាងសកម្មក្នុងការទាក់ទាញការវិនិយោគ​បរទេស និងប្រើឥទ្ធិពលលើធនធាននេះ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការផលិតសមាសធាតុបច្ចេកវិទ្យាទំនើបៗ។

ប៉ុន្តែមហិច្ឆតានេះក៏បានបង្កឱ្យមានអំពើពុករលួយ និងវិវាទដីធ្លីកាន់តែច្រើន ដែលជាកង្វល់ដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មស្របច្បាប់ផងដែរ។ ជាក់ស្ដែង បច្ចុប្បន្នមន្ត្រីរដ្ឋាភិបាល ថ្នាក់កណ្តាល និងតាមតំបន់មួយចំនួនកំពុងស្ថិតក្រោមការកាត់ក្តី ឬស្ថិតក្រោមការស៊ើបអង្កេតពីករណីស៊ីសំណូកទាក់ទងនឹងការចេញលិខិតអនុញ្ញាតឱ្យជីករ៉ែនេះ នៅលើកោះស៊ូឡេវេស៊ី (Sulawesi) និងកោះម៉ាលូគូខាងជើង (North Maluku) ដែលសម្បូរទៅដោយរ៉ែនីកែល។

មិនត្រឹមតែមានការពាក់ព័ន្ធនឹងមន្ត្រីសាធារណៈប៉ុណ្ណោះទេ សូម្បីតែមន្ត្រីប្រតិបត្តិមួយចំនួននៅតាមក្រុមហ៊ុនឯកជន ក៏មានការពាក់ព័ន្ធនឹងអំពើពុករលួយនេះដែរ។ ជាក់ស្ដែងលោក ស្ទេវី ថូម៉ាស (Stevi Thomas) ជានាយកក្រុមហ៊ុនរ៉ែនីកែល ហារីតា (Harita Nickel) បានរងការចោទប្រកាន់ពីគណៈកម្មការលុបបំបាត់អំពើពុករលួយរបស់ឥណ្ឌូនេស៊ី (KPK) ពីបទស៊ីសំណូកប្រហែល ៦ ម៉ឺនដុល្លារផងដែរ។

អតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានអំពាវនាវកាលពីខែធ្នូ ឱ្យប្រជាជន«គោរពដំណើរការច្បាប់របស់គណៈកម្មការ KPK»បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងករណីពុករលួយនៅប្រទេសនេះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងពិធីបុណ្យចូលឆ្នាំខ្មែរ នឹងក្លាយជាការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ច

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា ការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ចពីតំបន់មួយទៅតំបន់មួយតាមរយៈការចំណាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្…

តើធនាគារវៀតណាម កំពុងច្របូកច្របល់រឿងអ្វី ទើបធ្វើឱ្យនាយករដ្ឋមន្រ្តីកោះប្រជុំ?

វិស័យធនាគារនៅវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ត្រូវបានគេវាយតម្លៃថា អាចកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់។ ការវាយតម្លៃបែបនេះធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ