រូបិយប័ណ្ណឌីជីថល

ហេតុអ្វីការចុះហត្ថលេខាឱ្យបង្កើតទុនបម្រុងអន្តរជាតិ ជា Bitcoin របស់លោក ត្រាំ ទាញទម្លាក់តម្លៃ Bitcoin ឱ្យធ្លាក់ចុះជាង៥%?


Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតនៅលើពិភពលោកបានធ្លាក់ថ្លៃយ៉ាងគំហុកនៅថ្ងៃទី១០ ខែមីនា នេះ ខណៈតម្លៃរបស់វាអាចបន្តប្រែប្រួលពិបាកប៉ាន់ស្មាន ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាចេញបញ្ជាឱ្យបង្កើតទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រថ្មីមួយ ដែលរួមបញ្ចូល Bitcoin និងគ្រីបតូ ចំនួន៤ផ្សេងទៀត សម្រាប់សហរដ្ឋអាម៉េរិក។
រូបិយប័ណ្ណឌីជីថល
ដោយ

បើយោងតាមគេហទំព័រ Coin Metrics ដែលតាមដាន និងផ្ដល់ទិន្នន័យពីទីផ្សារគ្រីបតូរបស់ពិភពលោក Bitcoin ត្រូវបានជួញដូរក្នុងតម្លៃ៨១.៧១២ដុល្លារអាម៉េរិក ក្នុងមួយកាក់ ដោយធ្លាក់ចុះជាង៥% នៅព្រឹកថ្ងៃទី១០ ខែមីនា នេះម៉ោងនៅប្រទេសសិង្ហបុរី។

Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតក្នុងពិភពលោកបានធ្លាក់ថ្លៃជាង៥% ហើយតម្លៃរបស់វានៅតែបន្តប្រែប្រួលពិបាកប៉ាន់ស្មាន ក្រោយពីលោក ដូណាល់ ត្រាំ ប្រកាសជាផ្លូវការនូវផែនការបង្កើតទុនបម្រុងអន្តរជាតិជា Bitcoin។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រនេះ នឹងត្រូវបង្កើតឡើងតាមរយៈការប្រមែប្រមូលគ្រីបតូ Bitcoin ដែលរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាម៉េរិក រឹបអូសបាន មិនថា ក្នុងរឿងក្ដីព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីនោះទេ ហើយរដ្ឋាភិបាលអាម៉េរិក គ្មានគម្រោងទិញចូល Bitcoin បន្ថែមទៀតនោះទេ។

បន្ទាប់ពីការប្រកាសបង្កើតទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដែលរួមបញ្ចូល Bitcoin និងគ្រីបតូចំនួន៤ផ្សេងទៀត ដូចជាគ្រីបតូ Ether គ្រីបតូ XRP គ្រីបតូ Solana និងគ្រីបតូ Cardano រូបិយប័ណ្ណគ្រីបតូ មិនត្រឹមតែមិនហក់ឡើងថ្លៃ បែរជាធ្លាក់ចុះទៅវិញ ខណៈបណ្ដាវិនិយោគិនមានការខកចិត្ត ដោយនឹកស្មានថា កម្មវិធីគ្រីបតូ ដែលប្រកាសដោយលោក ដូណាល់ ត្រាំ មានទំហំធំដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង។

ទន្ទឹមនេះ គ្រីបតូផ្សេងៗទៀត ក៏បានធ្លាក់ថ្លៃដែរ នៅព្រឹកថ្ងៃទី១០ ខែមីនា នេះ ដោយក្នុងនោះទាំងគ្រីបតូ Ether និងគ្រីបតូ XRP បានធ្លាក់ថ្លៃប្រមាណ៧,៥% ដូចគ្នា។ ទោះជាយ៉ាងណា វិនិយោគិនខ្លះជឿថា ទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាម៉េរិក នេះអាចនឹងផ្ដល់អត្ថប្រយោជន៍នៅរយៈពេលវែងទៅមុខ។

គួររំឭកថា ទីផ្សារគ្រីបតូទាំងមូលរបស់ពិភពលោកបានកើនឡើងរហូតដល់ទៅប្រមាណ១០% ដែលស្មើនឹងជាង៣០០ពាន់លានដុល្លារអាម៉េរិក ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមីនា បានប្រកាសឈ្មោះគ្រីបតូទាំង៥ខាងលើ ដែលលោកគ្រោងដាក់បញ្ចូលទៅក្នុងទុនបម្រុងយុទ្ធសាស្រ្តថ្មីរបស់សហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក អេឡិន ម៉ាស់ ខាតបង់ប្រាក់អស់១២០ពាន់លានដុល្លារត្រឹមរយៈពេល២ខែ

ក្រោយកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ បានក្លាយជាមន្រ្តីក្នុងជួររដ្ឋាភិបាលអាម៉េរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានសេចក្តីរាយកា…

តើជំនួបរវាងក្រុមមន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅសប្ដាហ៍នេះ អាចឈានទៅរកការឯកភាពគ្នាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានដែរទេ?

ក្រោយជំនួបលើកដំបូងរងបរាជ័យ ក្រុមមន្រ្តីសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន គ្រោងជួបគ្នាជាថ្មីនៅក្នុងកិច្ចប្រជុំមួយ ដែលគ្រោងរៀបចំនៅប្រទេសអារ៉ាប៊ីសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ