មេដឹកនាំបង់ក្លាដែស​

ការបង្ក្រាបយ៉ាងឃោរឃៅរបស់អាជ្ញាធរធ្វើឱ្យការបាតុកម្មនៅបង់ក្លាដែសរីកកាន់តែធំ ដែលអាចធ្វើឱ្យខាតបង់សេដ្ឋកិច្ចរហូតដល់១០ពាន់លានដុល្លារ


បានសម្រេចកាត់បន្ថយការងារក្របខណ្ឌរដ្ឋភាគច្រើនសម្រាប់កូនចៅអ្នកនយោបាយដែលបានជួយជាតិ អស់រយៈពេល១១ថ្ងៃហើយ ប៉ុន្តែការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបង់ក្លាដែស មិនត្រឹមតែមិនទាន់ធូរស្បើយប៉ុណ្ណោះទេ ថែមទាំងបានរីករាលដាលកាន់តែធំជាងមុនបន្ថែមទៀត។ កត្តានេះបានជំរុញឱ្យរដ្ឋាភិបាលបង់ក្លាដែសដាក់ចេញវិធានការបម្រាមគោចរ និងបិទអ៊ីនធឺណិត ដើម្បីលុបបំបាត់ការតស៊ូ ដែលវិធានការនេះត្រូវបានគេវាយតម្លៃថា អាចធ្វើឱ្យប្រទេសដែនកោះមួយនេះខាតបង់សេដ្ឋកិច្ចរហូតដល់១០ពាន់លានដុល្លារឯណោះ។
មេដឹកនាំបង់ក្លាដែស​
ដោយ

ប្រទេសបង់ក្លាដែស បានជួបប្រទះភាពចលាចលជិតមួយខែមកហើយ បន្ទាប់ពីមានចលនារបស់និស្សិតទ្រង់ទ្រាយធំ ដែលទាមទារឱ្យលុបចោលប្រព័ន្ធកូតាការងាររដ្ឋសម្រាប់កូនអ្នកនយោបាយ បានធ្វើឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សា ដោយគេបានឃើញកងកម្លាំងប៉ូលិស ទាហាន និងក្រុមគាំទ្ររដ្ឋាភិបាល បានវាយប្រហារក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

សកម្មជនសិទ្ធិមនុស្សបានរាយការណ៍ថា មនុស្សយ៉ាងតិច២៦៦នាក់ ដែលភាគច្រើនជានិស្សិតត្រូវបានសម្លាប់ ហើយជាង៧ពាន់នាក់ទៀតបានរងរបួសនៅក្នុងការបង្ក្រាបទៅលើក្រុមបាតុករនៅរង្វង់សប្តាហ៍ទីបីនៃខែកក្កដា។ ពេលនេះក្រុមតវ៉ាបានទាមទារឱ្យដោះលែងនិស្សិតដែលត្រូវបានចាប់ខ្លួនទាំងអស់ ដកតំណែងទេសរដ្ឋមន្ត្រី​ទទួលបន្ទុកសន្តិសុខ និងច្បាប់ចេញពីខុទ្ទកាល័យ និងកាត់ទោសបុគ្គលិកសន្តិសុខពាក់ព័ន្ធនឹងការសម្លាប់ក្រុមបាតុករ ហើយទោះបីជាបានទាមទារបែបនេះក្ដី ក៏អាជ្ញាធរនៅតែបន្តការបង្ក្រាបដោយចាប់ខ្លួននិស្សិតរាប់ពាន់នាក់នៅទូទាំងប្រទេសនេះ។

ការបង្ក្រាបយ៉ាងឃោរឃៅរបស់អាជ្ញាធរបង់ក្លាដែសនេះ មិនត្រឹមតែមិនធ្វើឱ្យការបាតុកម្មមានភាពធូរស្បើយនោះទេ តែបានធ្វើឱ្យការបាតុកម្មរីករាលដាលកាន់តែធំឡើងៗរហូតដល់ស្រទាប់មហាជន។ ពេលនេះក្រុមគ្រូបង្រៀននៅសកលវិទ្យាល័យ ឪពុកម្តាយ សិល្បករល្បីៗ មេធាវី និងប្រជាពលរដ្ឋផ្សេងទៀត​កំពុងចូលរួមធ្វើបាតុកម្មនេះ ដោយប្រែក្លាយបាតុកម្មនេះទៅជាចលនាប្រជាជនប្រឆាំងនឹងរបបនាយករដ្ឋមន្ត្រីលោកស្រី ស៊េក ហាស៊ីណា (Sheikh Hasina)។

ក្រៅពីការបង្ក្រាបដោយហិង្សា អាជ្ញាធរបង់ក្លាដែសបានដាក់ចេញបម្រាមគោចរ និងផ្តាច់អ៊ីនធឺណិត ដើម្បីបំបែកក្រុមបាតុករ និងបញ្ចប់សកម្មភាពបាតុកម្មនៅក្នុងប្រទេស។ ប៉ុន្តែចំណាត់ការនេះមិនត្រឹមតែមិនអាចបញ្ឈប់សកម្មភាពបាតុកម្មរបស់ក្រុមបាតុករនោះទេ ថែមទាំងអាចធ្វើឱ្យប្រទេសដែនកោះនេះខាតបង់សេដ្ឋកិច្ចរហូតដល់១០ពាន់លានដុល្លារបន្ថែមទៀត។

លោកស្រី ហាស៊ីណា ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស តាំងពីឆ្នាំ២០០៩ ត្រូវបានចោទប្រកាន់ពីបទផ្តាច់ការ និងអំពើពុករលួយ ហើយលោកស្រី ក៏បានរងការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសកល៣លើកចុងក្រោយផងដែរ ដោយគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍អន្តរជាតិ បានលើកឡើងពីភាពមិនប្រក្រតីយ៉ាងទូលំទូលាយលើបញ្ហានេះ។ ក្រុមសិទ្ធិមនុស្ស ក៏ចោទប្រកាន់លោកស្រី ពីបទប្រើក្បាលម៉ាស៊ីនរដ្ឋមិនត្រឹមត្រូវ ដើម្បីរក្សាអំណាចរបស់ខ្លួន រារាំងអ្នកប្រឆាំង និងសម្លាប់សកម្មជនបក្សប្រឆាំងក្រៅប្រព័ន្ធតុលាការផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអ្នកវិនិយោគលើវិស័យអចលនទ្រព្យត្រូវមានការប្រុងប្រយ័ត្នបែបណាលើការវិនិយោគនៅម្តុំគម្រោងព្រែកជីកហ្វូណនតេជោ?

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងក្លាយជាសរសៃឈាមដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រ…

តើមានកត្តាអ្វីជំរុញឱ្យអត្រាគ្មានការងារធ្វើនៅអាម៉េរិក កើនឡើងខ្ពស់រហូតដល់៤,៣% នៅខែកក្កដា កន្លងទៅ?

ក្រោយអ្នកសេដ្ឋកិច្ចបានបង្ហាញសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ និងត្រីមាសទី២ ជាបន្តបន្ទាប់ ស្រាប់តែនៅខែកក្កដា កន្លងទៅថ្មីៗនេះ ស្ថានភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ