មេដឹកនាំវៀតណាម

តើវៀតណាមអាចនឹងមានការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលៗ រួមទាំងតំណែងប្រធានាធិបតីជាថ្មីដែរឫទេ?


វៀតណាមអាចនឹងមានការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលៗជាថ្មីម្តងទៀត ក្រោយសភារបស់ប្រទេសនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាមន្រ្តី។ តែយ៉ាងណាគ្មានការពន្យល់លម្អិតណាមួយពីរបៀបវារៈ នៃការកោះប្រជុំសភានេះនោះទេ ប៉ុន្តែការកោះប្រជុំនេះធ្វើឡើងចំពេលមានការរំពឹងទុកពីការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តមួយនេះ។
មេដឹកនាំវៀតណាម
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា សភារបស់ប្រទេសវៀតណាម គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាមន្រ្តី។ តែយ៉ាងណាគ្មានការបញ្ជាក់ច្បាស់លាស់ណាមួយជុំវិញបញ្ហានេះនោះទេ គ្រាន់តែការវិភាគខ្លះបានលើកឡើងថា អាចនឹងមានការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនេះជាថ្មីម្តងទៀត។

មន្ត្រីនិងអ្នកការទូតវៀតណាមជាច្រើននាក់ បាននិយាយថា លទ្ធភាពនៃការលាលែងពីតំណែងរបស់ប្រធានាធិបតី ដែលកំពុងកាន់តំណែង គឺលោក វូ វាន់ ធុង (Vo Van Thuong ) អាចជាបញ្ហាមួយក្នុងចំណោមបញ្ហាបុគ្គលិកដែលសភានឹងពិភាក្សា។ មន្ត្រីវៀតណាមម្នាក់បានជូនដំណឹងអំពីបញ្ហានេះ ប៉ុន្តែការិយាល័យព័ត៌មាននៅក្រសួងការបរទេស និងសភាវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

យ៉ាងណាមិញអ្នកវិភាគមួយចំនួនបានលើកឡើងថា ស្ថានការណ៍នយោបាយនៅវៀតណាម គឺពិបាកនឹងប៉ាន់ស្មាន តែយ៉ាងណាការជូនដំណឹងពីរាជវង្សហូឡង់ អំពីការពន្យារពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម ដែលបានគ្រោងធ្វើនៅក្នុងអំឡុងពេលនេះ ត្រូវបានពន្យារពេលអាចជាអំណះអំណាងមួយ។

គួររំលឹកថា កាលពីឆ្នាំមុនរដ្ឋសភាវៀតណាម បានកោះប្រជុំពិសេសមួយនៅក្នុងខែមករា ដើម្បីទទួលយកការលាលែងពីតំណែងប្រធានាធិបតីភ្លាមៗរបស់លោក ឃ្វៀន ស៊ួន ភុក (Nguyen Xuan Phuc) នៅពេលនោះ គឺចំពេលដែលវៀតណាមកំពុងពង្រឹង និងអនុវត្តយុទ្ធនាការដ៏ធំទូលាយ និងយូរអង្វែងប្រឆាំងនឹងអំពើពុករលួយ ដែលអ្នករិះគន់បាននិយាយថា អាចត្រូវបានប្រើប្រាស់សម្រាប់ជម្លោះនយោបាយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលនយោបាយដ៏តឹងរ៉ឹងលើការបើកបរ បានទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅវៀតណាម

ព័ត៌មាន
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង នៅវៀតណាម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរប្រទេសនេះដាក់ចេញគោលនយ…

ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ច ដែលបង្ហាញពីកើនឡើងលើសការរំពឹងទុកនៅដើមឆ្នាំនេះ

ព័ត៌មាន
មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានបញ្ចេញទិន្នន័យសេដ្ឋកិច្ចសម្រាប់រយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ ដែលបង្ហាញពីលលទ្ធផលល្អប្រសើរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ