ការមួលបង្កាច់

សម្ដេចតេជោ ហ៊ុន សែន ៖ កុំមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន


គម្រោងព្រែកជីកហ្វូណនតេជោ កំពុងក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានអ្នកមាននិន្នាការប្រឆាំង ឬមិនសូវពេញចិត្តនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល យកមកធ្វើជាមូលដ្ឋាន ឬជាលេសក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាល។
ការមួលបង្កាច់
ដោយ

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានចេញ​មកអះអាង និងច្រានចោលការចោទប្រកាន់របស់ក្រុមហ៊ុនជ្រុលនិយមមួយចំនួនជាបន្តបន្ទាប់រួចមកហើយ តែបញ្ហានេះនៅតែបន្តកើតមានជាហូរហែ។ ជាក់ស្តែងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញមកទាត់ចោលចំពោះការចោទប្រកាន់ ដែលថា កម្ពុជាសាងសង់ព្រែកជីកនេះ ដើម្បីបើកផ្លូវឱ្យទ័ពចិន អាចខិតចូលកាន់តែកៀកនឹងវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សង្កេតឃើញថា បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះមានការប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ស្របពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ។

ឆ្លើយតបនឹងការរិះគន់នេះ សម្តេចតេជោ បានលើកជាសំណួរមួយចំនួនឱ្យអ្នករិះគន់ទាំងនោះត្រិះរិះពិចារណាថា តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?

បន្ថែមលើនេះសម្តេចតេជោ អះអាងថា កម្ពុជា និងវៀតណាមជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយចិន និងវៀតណាម ក៏មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ព្រែកជីកហ្វូណនតេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជានៅភាគទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់, ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល, ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងជួយបង្កើននៅផលត្រីទឹកសាបនៅតាមព្រែកនេះជាដើម។

សម្តេចតេជោអះអាងថា ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតកម្ពុជា មានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ លើសពីនេះ កម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥។ ជាមួយគ្នានេះសម្តេចតេជោ ស្នើឱ្យបញ្ឈប់ការមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយតទៅទៀត៕

None



អត្ថបទបន្ទាប់


CDCកំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញការវិនិយោគ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធអេឡិចត្រូនិកដោយភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្ត…

ក្រសួងរៀបចំដែនដី ដាក់ឱ្យប្រើប្រាស់សេវាទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នករកស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ