វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ អាចនឹងបន្ធូរបន្ថយពន្ធលើទំនិញរបស់កាណាដា និងម៉ិកស៊ិក


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់និក (Howard Lutnick) បានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រហែលជានឹងប្រកាសពីកិច្ចព្រមព្រៀង ស្ដីពីការបន្ធូរបន្ថយមួយផ្នែកនៃពន្ធ២៥% ដែលលោកបានដំឡើងទៅលើទំនិញមកពីប្រទេសកាណាដា និងម៉ិកស៊ិកក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋបាលរបស់លោក ត្រាំ កាលពីថ្ងៃអង្គារ កន្លងទៅ បានកំណត់ពន្ធ២៥% ឡើងវិញ ទៅលើការនាំចូលទំនិញមកពីប្រទេសកាណាដា និងម៉ិកស៊ិក បន្ទាប់ពីបានពន្យារពេលអនុវត្តរយៈពេលមួយខែដោយធ្វើឱ្យអាម៉េរិក និងកាណាដា មានសង្គ្រាមពាណិជ្ជកម្មនឹងគ្នាកាន់តែខ្លាំងឡើង។

ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានដាក់ពន្ធ២៥% ភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ហើយលោក ត្រាំ បានហៅទង្វើរបស់លោក ទ្រូដូ ថា ល្ងីល្ងើ ព្រោះនៅពេលលោក ទ្រូដូ ដំឡើងពន្ធលើអាម៉េរិក នោះអាម៉េរិកនឹងបង្កើនពន្ធទ្វេភាគីថែមទៀតភ្លាមៗជាក់ជាមិនខាន។

លោក ទ្រូដូ បានប្រាប់អ្នកយកព័ត៌មានថា ថ្ងៃនេះអាម៉េរិក បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកាណាដា ដែលជាដៃគូ និងសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់ពួកគេ ខណៈពួកគេកំពុងជជែកពីការងារប្រកបដោយភាពវិជ្ជមានជាមួយប្រទេសរុស្ស៊ី និងកំពុងផ្គាប់ចិត្តលោក វ្ល៉ាឌីមៀ ពូទីន ដែលជាជនផ្ដាច់ការដ៏ឃោឃៅ និងពូកែកុហកបំផុត។

ទោះយ៉ាងណាលោក ឡាត់និក រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក បានបង្ហើបឱ្យដឹងថ្មីៗនេះថា លោក ត្រាំ ទំនងជានឹងសម្របសម្រួលពន្ធជាមួយកាណាដា និងម៉ិកស៊ិក ហើយនឹងប្រកាសឱ្យដឹងឆាប់បំផុតនៅថ្ងៃពុធនេះ សប្តាហ៍នេះ។

រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបានប្រាប់សារព័ត៌មាន Fox Business ថា បើទោះជាគណៈរដ្ឋមន្ត្រីមិនទាន់បញ្ជាក់អំពីបញ្ហានេះក៏ពិតមែន ប៉ុន្តែលោក ត្រាំ កំពុងមានបំណងសម្របសម្រួលពន្ធជាមួយមេដឹកនាំកាណាដា និងម៉ិកស៊ិក ហើយលោក ឡាត់និក បានបង្ហើបអំពីលទ្ធភាពដែលលោក ត្រាំ ក៏អាចនឹងដកពន្ធនេះទាំងស្រុងតែម្ដងផងដែរ។

ទីផ្សារភាគហ៊ុនអាម៉េរិកបានធ្លាក់ចុះដល់កម្រិតមួយខ្លាំងបំផុតសម្រាប់រយៈពេលពីរថ្ងៃជាប់គ្នាដោយធ្វើឱ្យវិនិយោគិនព្រួយបារម្ភថា គោលនយោបាយដ៏គឃ្លើនរបស់លោក ត្រាំ នឹងបញ្ឆេះសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើង ប៉ុន្តែក្រោយពីលោក ឡាត់និក បានបង្ហើបអំពីការបន្ធូរបន្ថយពន្ធនេះ អនាគតភាគហ៊ុនរបស់អាម៉េរិកហាក់កំពុងមាននិន្នាការងើបឡើងវិញ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានសម្រេចហើយ ក្រោយក្រុមហ៊ុនយក្សអាម៉េរិក BlackRock ទិញយកកំពង់ផែរបស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ី នៅព្រែកជីកប៉ាណាម៉ា

អាម៉េរិក BlackRock ទិញយកកំពង់ផែរបស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ី នៅព្រែកជីកប៉ាណាម៉ា ទីបំផុតមហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានសម្រេ…

មីយ៉ាន់ម៉ា កំពុងខិតខំពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដើម្បីពង្រឹងវិស័យយោធា និងសេដ្ឋកិច្ច

របបយោធាមីយ៉ាន់ម៉ា ដែលកំពុងរុំព័ទ្ធដោយជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ និងកំពុងឯកោពីទំនាក់ទំនងអន្តរជាតិ ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ